
ជំរាបសួរពុកម៉ែរបងប្អូនជាទីគោរព និង ជាទីរាប់អាន។
ថ្ងៃនេះយើងខ្ញុំសូមណែនាំពីគុណប្រយោជន៌នៃតែខ្ញី #Hotta tea
យោងតាមអ្នកជំនាញឥណ្ឌា តែខ្ញីមានអត្ថប្រយោជន៍យ៉ាងពិសេសចំពោះសុខភាព ៖
១-ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ៖ មួយក្នុងចំណោមអត្ថប្រយោជន៍ច្រើនយ៉ាងរបស់ខ្ញី គឺជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ ។ ពេលរដូវរងាមកដល់អ្នកនឹងបានដឹងថា វាអាចបន្ថែមភាពកក់ក្តៅដល់រាងកាយ ។ ផឹក #តែខ្ញី មួយពែងជួយកម្ចាត់ជំងឺផ្តាសាយនិងក្អក ។
២-ជួយបំបាត់ភាពតានតឹង #(Stress) ៖ សម្ពាធជាប្រចាំទៅលើតុល្យភាពជីវិតការងារ អាចនឹងធ្វើឱ្យអ្នកជួបបញ្ហា Stress ជាមិនខាន ។ ផឹកតែខ្ញីក្តៅៗមួយពែងជួយបញ្ចុះកម្រិត Stressហើយធ្វើឱ្យអ្នកមានកម្លាំងពលំ និងអារម្មណ៍ស្រស់ថ្លាឡើងវិញ ។
៣-ប្រឆាំងនឹងជំងឺពុលឡាន ៖ មានមនុស្សភាគច្រើនដែលមិនអាចជម្នះបាននូវអារម្មណ៍ចង់ក្អួតចង្អោរក្នុងពេលធ្វើដំណើរ ប៉ុន្តែមិនថ្វីទេ គេអាចបំបាត់អារម្មណ៍បែបនេះបានដោយការទទួលទានតែខ្ញី ។ ផឹកទឹកតែខ្ញី២-៣ក្អឹកមុនការធ្វើដំណើរនឹងជួយឱ្យអ្នកបន្ធូរអារម្មណ៍បាន ។
៤-បន្ថយការឈឺចាប់នៃការចុកឆ្អល់ក្តៅចុងដង្ហើម ៖ ការមិនរំលាយអាហារបានល្អអាចនាំឱ្យមានការចុងឆ្អល់ចុងដង្ហើម ហើយនេះជាបញ្ហាដែលតែខ្ញីពិតជាអាចជួយបាន ក្រេបភ្លាមតែម្តងទៅ វាជួយឱ្យដំណើរការរំលាយអាហារត្រឡប់មកសភាពធម្មតាវិញ ។
៥-ទប់ទល់នឹងការរលាក ៖ អ្នកជំនាញបានបញ្ជាក់ថា តែខ្ញីជាដំណោះស្រាយមួយចំពោះជំងឺសន្លាក់ ។ ក្រៅពីនេះ ក្នុងករណីមានរបួសតូចតាចដូចជាការហើមជាដើមគឺអាចកាត់បន្ថយបានដោយការត្រាំកន្លែងរបួសឬហើមនោះក្នុងតែខ្ញី ។
៦-ជួយឱ្យឈាមក្នុងរាងកាយរត់បានស្រួល៖ ផឹក #តែខ្ញី មួយពែងនឹងធ្វើឱ្យអាស៊ីដរ៉ែសកម្មឡើងហើយបន្ទាប់មកធ្វើឱ្យល្អប្រសើរការចរាចរឈាមក្នុងរាងកាយ ។ ពិតណាស់ ការចរាចរឈាមត្រូវបានបង្កើននោះ លំហូរឈាមទៅផ្នែកផ្សេងៗក្នុងរាងកាយក៏កាន់តែល្អជាងមុនដែរ ។
៧-ជួយឱ្យល្អប្រសើរនូវបញ្ហាប្រព័ន្ធផ្លូវដង្ហើម៖ អ្នកដែលមានបញ្ហាឆ្អឹងច្រមុះធ្ងន់ធ្ងរអាចនឹងមានស្លេស្ម៍ពូនផ្តុំគ្នានៅក្នុងសួតនាំឱ្យពិបាកក្នុងការដកដង្ហើម ។ ដូច្នេះការទទួលទាន #តែខ្ញី មួយពែងអាចជួយរំលាយដុំស្លេស្ម៍ធ្វើឱ្យអ្នកដកដង្ហើមបានស្រួល ៕
សំរាប់សេវាកម្មប្រឹក្សាយោបល់
សំរាប់ពត៌មានបន្ថែម
☎️Tel : 069 24 99 63 / 097 28 000 32 / 076 50 50 444 / 088 88 85 804 / 076 50 49 888 / 097 85 93 920 / 096 888 58 04 ????