មកវិញកាន់តែខ្លាំង! Justin Bieber បំបែកកំណត់ត្រាថ្មីបំផុតជាប្រវត្តិសាស្ត្រលើ Spotify
តារាចម្រៀងល្បីលំដាប់ពិភពលោក Justin Bieber បាននឹងកំពុងស្ដារកេរ្តិ៍ឈ្មោះឡើងវិញ ជាមួយនឹងស្នាដៃបទចម្រៀងថ្មីៗជាច្រើន បន្ទាប់ពីអវត្តមាន និងខកខានបង្ហាញអ្វីថ្មីសម្រាប់អ្នកគាំទ្ររយៈពេលដ៏យូរសែនយូរ។
ជាក់ស្ដែងគ្រប់យ៉ាងពិតជាអស្ចារ្យលើសការរំពឹងទុក ព្រោះថាបទថ្មី "Yummy” ទទួលបានការគាំទ្រខ្លាំងស្មានមិនដល់ រហូតអាចនាំតារាប្រុសរូបនេះហក់ឡើងដល់ចំណាត់ថ្នាក់កំពូលៗ។ កាន់តែភ្ញាក់ផ្អើលនោះ Justin Bieber តារាប្រុសសញ្ជាតិកាណាដា ពេលនេះក្លាយជាតារាចម្រៀងដែលមានអ្នក Stream បទចម្រៀងច្រើនជាងគេបំផុតលើ Spotify ជុំវិញពិភពលោក ដល់ទៅជាង ៦២លានដង ត្រឹមរយៈពេល ១ខែសោះ។
នេះហើយជាជោគជ័យសម្រាប់ស្វាមី Hailey Baldwin ហើយលោកក៏បានចែករំលែកដំណឹងល្អនេះលើគណនី Instagram របស់ខ្លួនដែរ។ បាត់មុខជាច្រើនឆ្នាំមែន វិលមកវិញ Justin Bieber នៅតែមិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត មានន័យថាក្រោយជួបរឿងជាច្រើន ប៉ុន្តែលោកនៅតែព្យាយាមធ្វើអ្វីឲ្យអ្នកដែលរង់ចាំដំណើរ Comeback របស់ខ្លួន មិនឲ្យខកចិត្ត។
មួយវិញទៀត អ្វីដែលគួរឲ្យសរសើរ លោកក៏បានចេញវីដេអូ Playlist ប្រចាំសប្ដាហ៍គឺ Justin Bieber: Seasons ដែលជាវីដេអូដែលលោកបង្ហាញពីឧបសគ្គ បទពិសោធន៍នានាដែលលោកបានជួបកន្លងមក បូករួមដំណើរនៃការផលិតអាល់ប៊ុមថ្មី ពិសេសបង្ហាញនូវអ្វីដែលលោកអាចជំនះ ដោយមានកំលាំងចិត្តធំពីភរិយាជាទីស្រឡាញ់៕
ប្រភព៖ Instagram ប្រែសម្រួល៖ យី សុធារី

មកវិញកាន់តែខ្លាំង! Justin Bieber បំបែកកំណត់ត្រាថ្ម...
តារាចម្រៀងល្បីលំដាប់ពិភពលោក Justin Bieber បាននឹងកំ