A new item has been added to your Shopping Cart.
Health & Beauty   ផលិតផលសំអាតមុខ   វាយធិននីង ស្ទេយស៊ី ៥០ មេជិក ម៉ាស់

Cloud Zoom small image
˄
˅

វាយធិននីង ស្ទេយស៊ី ៥០ មេជិក ម៉ាស់


  • Old Price : $ 28.00
  • Price : $ 28.00
  • Discount : 0%
  • Quantity :
  • Total :
  • Buy Now



  • ព៌តមានបន្ថែម 023​6666​585​ /​​ 069249963 / 077​91​43​44​/ 069514444​ ​/​0972800032
    វិធីថ្មីក្នុងការប្រើម៉ាស់បិទមុខ ដើម្បីជួយការពារស្បែកពីរ៉ាឌីកាល់សេរីដែលបណ្តាលអោយស្បែក ឆាប់ចាស់ជ្រីវជ្រួញ និងជួយធ្វើអោយស្បែកមានសុខភាពកាន់តែល្អ។ ផលិតផល ម៉ាស់បិទមុខ មាន ៖ 
    - មេជិកម៉ាស់ (Magic Mask ): ធ្វើពីសំឡីដែលមានគុណភាពខ្ពស់បំផុត សង្កត់បញ្ចូល ក្នុងកញ្ចប់គ្រាប់តូចមួយ។ វាងាយស្រួលដាក់ក្នុងកាបូបយួរតាមខ្លួន និងរួចរាល់សម្រាប់ប្រើប្រាស់ នៅពេលត្រូវការ ។ 
    - វាយធិននីង ហ្វេសសល អេស្សិន (Whitening Facial Essence):ផលិតផលនេះគ្មាន ជាតិអាល់កុល និងក្លិនក្រអូបទេ។ វាសម្បូរទៅដោយសារធាតុចម្រាញ់ ចេញពីផ្កាព្រលិត (Water Lily) និងផ្កាកេចហ៊ួយ (Chamomile) ដែលត្រូវផ្សំឡើងជាមួយស្ទេយស៊ី ៥០ (Stay-C 50), ស្តេបឹល វីតាមីន ស៊ី ឌឺរីវេធីវ (Stable Vitamin C Derivative) ជួយចិញ្ចឹមស្បែកអោយទន់រលោង និងភ្លឺថ្លាជានិច្ច ។ 

    វិធីប្រើៈ 
    - លាងសំអាតផ្ទៃមុខអោយបានស្អាត ដោយប្រើឡូសិនលាងសំអាតដែលសមស្របនឹងស្បែករបស់លោកអ្នក ហើយជូត មុខអោយស្ងូត ។
    - ចាក់ផលិតផល (ទឹក)ប្រហែល ១០ មីលីលីត្រ ចូលទៅក្នុងពែងសម្រាប់វាស់ចំណុះដែលបានផ្តល់ជូនលោកអ្នក ។
    - ដាក់គ្រាប់ម៉ាស់បិទមុខមួយគ្រាប់ ត្រាំក្នុងពែង ហើយរង់ចាំរហូតដល់វាស្រូបយកប្រេង ហ្វេសសល អេស្សិន នោះអស់ ។ 
    -លាម៉ាស់បិទមុខចេញដោយប្រុងប្រយ័ត្ន លាតត្រដាងវាហើយដាក់លើផ្ទៃមុខទុកប្រមាណ ១០–៣០នាទី។ ដើម្បីប្រើ ម៉ាស់បិទអោយអស់ពីលទ្ធភាព សូម លោកអ្នកផ្តេកខ្លួនគេងដោយបែរមុខឡើងទៅលើ ។ 
    - ដល់ពេលត្រូវយកម៉ាស់បិទមុខចេញ ៖ អាចលាបឡូសិន ដែលនៅសេសសល់ក្នុងពែងមកលើ ក ឬ កន្លែងដទៃទៀត បាន ។

    គួរប្រើប្រាស់ៈ ១ទៅ ២ដង ក្នុងមួយសប្តាហ៍ ។