Health & Beauty


Health & Beauty  Health & Beauty  គ្រាប់ល្ហុង ជួយព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់

គ្រាប់ល្ហុង ជួយព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់

  • 17-Dec-24 | 02:51:53 pm


  • បើបរិភោគល្ហុងរួចសូមកុំចោលគ្រាប់ កម្រមានអ្នកដឹងថាគ្រាប់ល្ហុងត្រូវគេចាត់ទុកដូចជាឱសថមួយប្រភេទមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ចំពោះសុខភាពមនុស្ស។


    #ព្យាបាលក្រិនថ្លើម
    គ្រាប់ល្ហុងជាឱសថធម្មជាតិមួយ អាចព្យាបាលក្រឹនថ្លើម។ វាជួយកំចាត់ជាតិពុលក្នុងថ្លើមយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ល្ហុងទទួលទានជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល ២ខែអាចបង្ហាញ្ ឲ្យឃើញថា ព្យាបាលជំងឺក្រឺនថ្លើមតាមទិសសកម្ម។

     

    #ប្រឆាំងឆ្លងមេរោគ
    គ្រាប់ល្ហុងមានប្រសិទ្ធភាព ប្រឆាំងវីរុស និងព្យាបាលសះជំងឺឆ្លង ដោយវីរុសនៅកម្រិតស្រាល។

     

    #ប្រឆាំងមហារីក
    សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់ របស់កោសិការមហារីក និងដុំគីស ។ គ្រាប់ល្ហុងអាចជួយសរីរាង្គមនុស្សប្រឆាំងជំងឺមហារីកពោះវៀនធំ មហារីកឈាម សួត និងក្រពេញប្រូស្តាត។

    #ទប់ស្កាត់ជំងឺខ្សោយតម្រងនោម
    គ្រាប់ល្ហុងក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺតម្រងនោម។ វាត្រូវបានបញ្ចាក់ថា មានប្រសិទ្ធភាពព្យាបាលរោគនេះ។

    #កែប្រែប្រសើរឡើងប្រព័ន្ធរំលាយអាហារ
    ប្រភេទអង់ហ្ស៊ីម papain មានក្នុងគ្រាប់ល្ហុងអាចជំនួយ ប្រព័ន្ធរំលាយអាហារ។ វាជួយកែប្រែឲ្យប្រសើរឡើងនូវ ដំណើរការរំលាយអាហារ និងរំលាយសារជាតិប្រូតេអីន។

    #មានប្រយោជន៍ចំពោះសន្លាក់
    លក្ខណៈប្រឆាំងរលាករបស់គ្រាប់ល្ហុង មានប្រយោជន៍ក្នុងការព្យាបាលរលាកសន្លាក់ និងជំងឺសន្លាក់។

    * វិធីល្អបំផុតសំរាប់ប្រើប្រាស់៖
    – គ្រាប់ល្ហុងគឺទុកឲ្យស្ងួត កិនឲ្យម៉ដ្ឋ និងរក្សារក្នុងប្រអប់បិទជិត ទុកនៅកន្លែងដែលស្ងួតនិងត្រជាក់។
    – បុកស្ងួត ឬសើមបានដូចគ្នា យក១-២ស្លាព្រាកាហ្វេ លាយទឹក១កែវ ដាក់ក្រូចឆ្មារល្មមហូបបាន កុំច្រើនពេក ហើយបន្ថែមទឹកឃ្មុំបន្តិចកាន់តែប្រសើរ ហូបទឹកលាងមាត់ធម្មតាវាមិនមានសារធាតុប្រឆាំងនិងទឹកទេ។

    ** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

    អត្ថបទដោយ៖ អ៊ាង សុផល្លែត