Health & Beauty


Health & Beauty  Health & Beauty  ពេល​រួមភេទ​រួច កុំភ្លេច​ធ្វើ​រឿង​មួយ​នេះ បើ​មិន​ចង់​ឱ្យ​ដៃគូ​អស់​អារម្មណ៍

ពេល​រួមភេទ​រួច កុំភ្លេច​ធ្វើ​រឿង​មួយ​នេះ បើ​មិន​ចង់​ឱ្យ​ដៃគូ​អស់​អារម្មណ៍

  • 17-Dec-25 | 04:59:02 pm


  • តើអ្នក​ណាមិន​ហត់នឿយ​នឹង​ស្នេហា ដែល​ខាង​ស្រីចូល​ចិត្តឱ្យ​ខាង​ប្រុស​ប្រើក្បាច់​គេង​បែរ​ចំហៀង​សម្រុក​ចូល ទាំង​ខាង​បុរស​មិន​ពេញ​ចិត្ត?
    ការ​ស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​នៅក្នុង​ទស្សនា​វដ្តី Archives of Sexual Behavior បាន​បង្ហាញថា​ ការ​បឺតមាត់, ឱប​ថើប​ថ្នាក់ថ្នម និង​និយាយ​ពាក្យ​ស្នេហា ក្រោយ​ពេល​បង្កាត់​ភ្លើង​ស្នេហ៍ បញ្ជាក់​ពីសេចក្តី​សុខខាង​ផ្លូវភេទ និង​ស្នេហា។

    វេជ្ជ​បណ្ឌិត​លោកស្រី Kat Van Kirk ព្យាបាល​ផ្នែក​បញ្ហា​ផ្លូវភេទ​បាន​និយាយថា ​អ័រម៉ូន​អុកស៊ី​តូស៊ីន​ គឺជា​ថាម​ពល​ផ្លូវភេទ។ ជាការ​ពិតណាស់ ​មនុស្ស​ជាច្រើន​ចាត់​ទុក​អ័រម៉ូន​អុកស៊ី​តូស៊ីន​ ជា​អ័រម៉ូន​ស្នេហា។ វាបាន​បញ្ចេញ​មក ​នៅពេល​អ្នក​បង្កាត់​ភ្លើង​ស្នេហ៍​ដ៏មាន​ក្តីសុខ និង​បង្កើន​ភាព​ស្និទ្ធស្នាល​របស់​គូស្នេហ៍។

    ការ​រក្សា​ភាព​ស្និទ្ធស្នាល​ខ្លួន​ប្រាណ​នឹងគ្នា ក៏អាច​ជាទំនាក់​ទំនង​កាយ​វិការ​មួយដែរ។ លោក​ស្រី Van Kirk ​និយាយថា ​”វាអាច​ជួយឱ្យ​អ្នកបាន​ធូរស្បើយ​ពីអារម្មណ៍​ឈឺចាប់​ទាំងផ្លូវ​ចិត្ត ​ឬផ្លូវកាយ និងជួយ​ឱ្យ​ស្នេហា​អ្នក​ទាំងពីរ​កាន់តែ​រឹងមាំ​ឡើង”។

    អត្ថ​ប្រយោជន៍​ផ្សេង​ទៀត ភាព​ស្និទ្ធស្នាល​រវាង​​ខ្លួនប្រាណ​នឹង​ខ្លួន​ប្រាណ​ អាច​ធ្វើឱ្យ​ការ​រួមភេទ​បាន​កាន់តែ​ច្រើន​ឡើង។ ការឱប​ថើប​ថ្នាក់ថ្នម​ អាច​ជួយ​រក្សា​អារម្មណ៍​ពុះកញ្ជ្រោល​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​យ៉ាង​មានក្ដី​សុខ​បំផុត៕