Culinary  Culinary  [Feature] នៅសន្ធរម៉ុកមានអ្វីឆ្ងាញ់ទេ?

[Feature] នៅសន្ធរម៉ុកមានអ្វីឆ្ងាញ់ទេ?

  • 17-Aug-17 | 04:28:27 pm


  • ឆ្ងាញ់ទាំងអស់ កុំភ័យ! បន្ទាប់ពីទួលគោក បឹងកេងកង ទួលទំពូង ពេលនេះមកសាកម្ដុំសន្ធរម៉ុកម្ដងមើល។

    #1 Swensen’s

    ឋានសួគ៌សំរាប់អ្នកចូលចិត្តការ៉េម Sundae។ Swensen’s មានផ្ដល់ជូនការ៉េមដែលមានរសជាតិឆ្ងាញ់ជាមួយនឹងជំរើសច្រើនមុខ។ និយាយពី Topping វិញ ម៉ាអេម នំពុម្ព រឺនំប្រោនី រឺក៏ញ៉ាំការ៉េមបណ្ដែតកូកាក៏បាន។

    Credit: Swensen's Cambodia

    Credit: Swensen’s Cambodia

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់១ នៅបញ្ឆិតនឹងវិទ្យាល័យសន្ធរម៉ុក

    តំលៃ៖ 1.5$ដល់10$

    #2 Cold Stone Creamery

    Cold Stone មានលក់ការ៉េមជាបែបចិញ្ច្រាំជាមួយនឹងគ្រឿងផ្សំដែលអ្នកជ្រើសរើស។ តែកុំភ្លេចសាករសជាតិប្រចាំហាងផង!

    Credit: Cold Stone Creamery

    Credit: Cold Stone Creamery

    អាស័យដ្ឋាន៖ ផ្ទះលេខ៨៣០ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅក្រោមសកលវិទ្យាល័យអាស៊ីអឺរ៉ុប

    តំលៃ៖ 1.5$ដល់10$

    #3 BBQ Chicken

    មានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង BBQ Chicken ត្រូវបានគេស្គាល់សំរាប់សាច់មាន់អាំងដែលមានរសជាតិប្លែកគេ។ មិនតែប៉ុណ្ណោះ BBQ Chicken ក៏មានលក់ម្ហូបកូរ៉េជាច្រើនមុខដូចជាសាច់មាន់បំពង និងប៊ីប៊ីមបាប់។

    Credit: BBQ Chicken

    Credit: BBQ Chicken

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់១ នៅបញ្ឈិតនឹងវិទ្យាល័យសន្ធរម៉ុក

    តំលៃ៖ 3$ដល់10$

    #4 The Pizza Company

    នរណាមិនស្គាល់Pizza Company? ភីហ្សាស្តើងរឺក្រាស់ គ្រប់រសជាតិសុទ្ធតែឆ្ងាញ់ តែកុំភ្លេចSpaghetti។ ចំណែកអាហារសំរន់មានតាំងពីស្លាបមាន់អាំង នំបុ័ងខ្ទឹម ដល់ fish stick។

    Credit: The Pizza Company

    Credit: The Pizza Company

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ 

    តំលៃ៖ 3$ដល់25$

    #5 Sakura Buffet

    បើគិតពីប៊ូហ្វេមួយដែលមានជំរើសច្រើន សាច់អាំងក៏បាន ស៊ុបក៏បាន ជាមួយគុណភាពនឹងតំលៃ គឺមានតែ Sakura នេះឯង។

    Credit: Sakura Buffet

    Credit: Sakura Buffet

    អាស័យដ្ឋាន៖ ផ្ទះលេខ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១

    តំលៃ៖ 11$ដល់13$

    #6 Master Gold Suki Soup

    តែបើចង់ញ៉ាំតែស៊ុប Master Gold អាចផ្តល់ឆ្នាំងស៊ុបមួយសំរាប់មនុស្សម្នាក់ជាមួយនឹងជំរើសច្រើនមុខនៃអាហារនិងទឹកជ្រលក់។

    Credit: Master Gold

    Credit: Master Gold

    អាស័យដ្ឋាន៖ ផ្ទះលេខ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១

    តំលៃ៖ 11$ដល់13$

    #7 Big Apple Donuts and Coffee

    Big Apple មានលក់ដូណាត់ជាច្រើនប្រភេទជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ ម្ស៉ៅនំទន់ល្មើយ។

    Credit: Big Apple

    Credit: Big Apple

    អាស័យដ្ឋាន៖ ផ្ទះលេខ៧៥៣ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ហួសពី KFC ប្រហែល50m

    តំលៃ៖ 1$ដល់3$

    #8 Brown Coffee and Bakery

    ប្រសិនជាអ្នករកកន្លែងដែលមានទាំងភេសជ្ជៈ នំ និងអាហារជាច្រើនមុខ Brown នឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ។

    Credit: Brown Coffee

    Credit: Brown Coffee

    អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សីកែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ទល់មុខក្រសួងការងារ

    តំលៃ៖ 2$ដល់6$

    #9 Gloria Jean’s Coffee

    បើនិយាយពីកន្លែងដែលម្នាក់ៗអង្គុយស្ងាត់រៀងខ្លួនវិញ គឺមានតែនៅ Gloria Jean’s នោះទេ។ អានសៀវភៅ ឬធ្វើកិច្ចការ រួចក្រេបរសជាតិកាហ្វេបន្តិចជីវិតមានន័យ។

    Credit: Gloria Jean's

    Credit: Gloria Jean’s

    អាស័យដ្ឋាន៖ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ផ្លូវចុះពីខ្លោងទ្វា IFL

    តំលៃ៖ 3$ដល់5$

    #10 Amazon Cafe

    សំណប់ចិត្តរបស់អ្នកទាំងអស់គ្នា ក៏មាននៅសន្ធរម៉ុកដែរ។ កន្លែងអង្គុយដល់ទៅ ២ជាន់ ជាមួយនឹងកន្លែងចតយានជំនិះធំទូលាយ។

    Credit: Amazon Cafe

    Credit: Amazon Cafe

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ទល់មុខនឹង Dream World

    តំលៃ៖ 11$ដល់13$

    #11 Happiness Vegetarian Restaurant

    ប្រសិនបើអ្នកចង់ប្តូររសជាតិមកសាកម្ហូបបួស ម្តុំនេះគ្មានកន្លែងណាឆ្ងាញ់ជាងនៅ Happiness នោះទេ។ មីឆា បាយឆា មីស៊ុប សាំងវិច ខគោ Spaghetti មានគ្រប់សព្វ។

    Credit: Chav An

    Credit: Chav An

    អាស័យដ្ឋាន៖  ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅជាប់នឹង Cold Stone

    តំលៃ៖ 1$ដល់3$

    #12 BreadTalk

    ក្រៅពីលក់នំបុ័ងជាច្រើនមុខ BreadTalk ក៏អាចជាកន្លែងអ្នកអង្គុយពិសាកាហ្វេនិងនំផ្សេងៗផងដែរ។

    Credit: BreadTalk

    Credit: BreadTalk

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ទល់មុខ Cold Stone

    តំលៃ៖ 1$ដល់3$

    #13 Chatime

    មានឈ្មោះល្បីរន្ទឺជាច្រើនឆ្នាំ Chatime មានលក់តែគុជបែបតៃវ៉ាន់ និងភេសជ្ជៈជាច្រើនប្រភេទ។

    Credit: Chatime

    Credit: Chatime

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅបញ្ឈិតនឹងសាលា ACE

    តំលៃ៖ 1$ដល់3$

    #14 Tous Les Jours

    នំបុ័ងស្រស់ៗចេញពីឡរភ្លាមៗ បែបអឺរ៉ុបក៏មាន បែបអាស៊ីក៏មាន។ អូ មានបង្អែមទឹកកកឈូសទៅទៀតណោះ។

    Credit: Tous Les Jours

    Credit: Tous Les Jours

    អាស័យដ្ឋាន៖ ផ្ទះលេខ៧៥១ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៦១ សង្កាត់ទឹកល្អក់១

    តំលៃ៖ 1$ដល់20$

    #15 Kane Mochi

    Mochi ជប៉ុនខ្ចូតៗ គ្រប់ពណ៌គ្រប់រសជាតិ អមជាមួយនឹងការ៉េមច្រើនមុខឲ្យជ្រើស។

    Credit: Kane Mochi

    Credit: Kane Mochi

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅបញ្ឆិតនឹងសាលាACE

    តំលៃ៖ 1$ដល់3$

    #16 ម្ទេសអាំង

    និយាយពីថាឆ្ងាញ់ សាច់អាំងគ្រប់មុខប្រលាក់ទឹកម្ទេសពិសេស សាច់ជ្រូក៣ជាន់ ស្លាបមាន់ ជើងមាន់អាំង (កុំភ្លេចសាក) ក្តាម រឺកង្កែបអាំង ពងមាន់អាំងក៏មាន។

    Credit: Koh Sontepheap

    Credit: Koh Sontepheap

    អាស័យដ្ឋាន៖ ផ្លូវលេខ២៥៣ ជិះពីជើងទៅត្បូង ៤ផ្លូវពីវិទ្យាល័យសន្ធរម៉ុក នៅខាងឆ្វេងដៃ

    #17 K.E Café and Lounge

    ក្រៅពីញ៉ាំកាហ្វេ អ្នកក៏អាចរកមីក្រហមពិសេសដែលជាម្ហូបប្រចាំហាងរបស់ K.E។

    Credit: K.E Cafe and Lounge

    Credit: K.E Cafe and Lounge

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ជាប់នឹងធនាគារកាណាឌីយ៉ា

    តំលៃ៖ 2$ដល់5$

    #18 Ajisen Ramen

    Ajisen មានឈ្មោះរន្ទឺដោយសារតែរ៉ាមេនរសជាតិឆ្ងាញ់របស់ខ្លួន។ តែកុំភ្លេច Ajisen ក៏មានបំរើជូនអាហារសំរន់បែបជប៉ុនផងដែរ។

    Credit: Ajisen Ramen

    Credit: Ajisen Ramen

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ជិះជិតមកដល់ស្ពានអាកាស៧មករា

    តំលៃ៖ 3$ដល់7$

    #19 Domino’s Pizza

    ភីហ្សារស្តើងៗ រសជាតិមកពីអាមេរិក ថែមទាំងមានប្រូម៉ូសិនរៀងរាល់សប្ដាហ៏។

    Credit: Domino's Pizza

    Credit: Domino’s Pizza

    អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សី កែងនឹងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ទល់មុខខ្លោងទ្វាIFL

    តំលៃ៖ 3$ដល់18$

    #20 NUK Cafe

    ការ៉េមហ៊ុយៗ ធ្វើភ្លាមៗនៅនឹងមុខ ជាមួយនឹងភេសជ្ជៈច្រើនជំរើស និងទេសភាពពីជាន់ទី១មក អស់ទាស់។

    Credit: NUK Cafe

    Credit: NUK Cafe

    អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សីកែងនឹងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ នៅខាងលើ Domino’s Pizza

    តំលៃ៖ 3$ដល់5$

    #21 Koi Thé

    និយាយពី Koi គឺនិយាយពី Macchiato និង Peach Tea តែកុំភ្លេចសាក Matcha Series ណា!

    Credit: Koi Thé

    Credit: Koi Thé

    អាស័យដ្ឋាន៖ ផ្ទះលេខ១២០B ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ទល់មុខខ្លោងទ្វាIFL

    តំលៃ៖ 1.5$ដល់5$

    #22 Nompang

    ស្ថិតនៅខាងក្នុង Koi IFL ហ្នឹងឯង។ Nompang មានលក់នំបុ័ងដាក់សាច់ជាច្រើនជំរើសដូចជា ស៊ីវម៉ៃ ពងមាន់ សាស៊ីវ និងជំរើសច្រើនទៀត។ FoodBuzz ក៏សូមណែនាំអ្នកឲ្យសាកប្រហិតត្រីរបស់ Nompang ដែលមានពងក្រួចនៅខាងក្នុង។

    Credit: Nompang

    Credit: Nompang

    អាស័យដ្ឋាន៖ ផ្ទះលេខ១២០B ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ចូលតាមKoi

    តំលៃ៖ 2$ដល់5$

    #23 ChobCha

    សំរាប់អ្នកចូលចិត្តពិសាតែទឹកដោះគោ ChobCha មិនធ្វើឲ្យខកបំណងនោះទេ។ ក្រៅពីតែ ChobCha ក៏មានលក់ភេសជ្ជៈធ្វើភ្លាមៗ ជាច្រើនមុខក្នុងតំលៃថេរ 4500 រៀល។

    Credit: ChobCha

    Credit: ChobCha

    អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ទល់មុខខ្លោងទ្វាRUPP

    តំលៃ៖ 4500រៀល

    #24 Banh Zung

    ម្ហូបដែលនិយមជាងគេសំរាប់សិស្ស IFL នោះគឺបាញ់ស៊ុងនេះឯង សាកម្ដងធានាជាប់ចិត្ត។ ហាងនេះក៏មានបំរើជូបអាហារពេលព្រឹកផងដែរ។

    Credit: ណា ចា

    Credit: ណា ចា

    អាស័យដ្ឋាន៖ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ផ្លូវចុះពីខ្លោងទ្វា IFL នៅជាប់ Gloria Jean’s

    តំលៃ៖ ៤០០០រៀលដល់៥០០០រៀល

    #25 Best Food

    Best Food មានលក់អាហារជាច្រើនមុខសំរាប់ពេលល្ងាច ក្នុងនោះមានដូចជាមាន់អាំង គ្រឿងសមុទ្រ ប្រហិត និងស៊ុបផ្សេងៗ។

    Credit: Best Food

    Credit: Best Food

    អាស័យដ្ឋាន៖ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ បត់ចូលតាមផ្ទះលក់បាញ់ស្រ៊ុង

    តំលៃ៖ 1.5$ដល់5$

    #26 ពងមាន់អាំងយុវវ័យ

    និយាយពីអាហារសំរន់តាមផ្លូវគ្មាននរណាឈ្នះពងមាន់អាំងយុវវ័យនោះទេ។ ពងមាន់អាំង ស្លាបមាន់អាំង ប្រហិតអាំងរឺបំពង ផ្សិតបំពង មឹកអាំង បុកល្ហុង ទឹកអំពៅ នឹកឃើញក៏ហៀរទឹកមាត់ដែរ។

    Credit: ហួសចិត្ត

    Credit: ហួសចិត្ត

    អាស័យដ្ឋាន៖ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ផ្លូវចុះពីខ្លោងទ្វា IFL នៅទល់មុខ Gloria Jean’s

    តំលៃ៖ ៤០០០រៀលដល់១០០០០រៀល

    #27 Volcano Meat Ball

    នៅចាំប្រហិតភ្នំភ្លើងទេ? តែនៅ Volcano លោកអ្នកអាចញ៉ាំដល់ទៅប្រហិតការី និង ប្រហិតដុតឈីសទៀតឯណោះ។

    Credit: Volcano Meatball

    Credit: Volcano Meatball

    អាស័យដ្ឋាន៖ ផ្លូវ១១៨ ក្រោយ Koi IFL សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 0.5$ដល់10$

    #28 Mojo

    មានលក់អាហារ និង កាហ្វេសំរាប់ពេលថ្ងៃ Mojo គឺជាផាប់នៅពេលល្ងាច ជាកន្លែងអ្នកអាចញ៉ាំស្រាក្រទ្បុក សំរាកខួរក្បាល និង ស្តាប់ការប្រគុំតន្រ្តីផ្ទាល់។

    Credit: Mojo

    Credit: Mojo

    អាស័យដ្ឋាន៖ ផ្លូវ១១៨ ក្រោយ Koi IFL សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 2$ដល់10$

    #29 Vini Garden

    ប៊ូហ្វេសាច់អាំងក៏បាន ស៊ុបក៏មាន ឡូយត្រង់ថាបំរើដោយខ្លូនឯង ចាប់ប៉ុណ្ណា អាំងហើយទៅចាប់ទៀត។

    Credit: Vini Garden

    Credit: Vini Garden

    អាស័យដ្ឋាន៖ ផ្លូវ១២២ ក្រោយ Park Cafe សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 10$ដល់15$

    #30 Ochado

    Ochado មានលក់តែគុជ និង កាហ្វេព្រមទាំងមានកន្លែងអង្គុយផាសុខភាពសំរាប់អ្នកទិញផងដែរ។

    Credit: Ochado

    Credit: Ochado

    អាស័យដ្ឋាន៖ ផ្លូវ១២២ ក្រោយមន្ទីរពេទ្យអង្គរធំ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 2$ដល់5$

    #31 នំបុ័ងនាគព័ន្ធ

    មានភាពល្បីល្បាញជាច្រើនឆ្នាំ នំបុ័ងនាគព័ន្ធក៏មានសាខានៅសន្ធរម៉ុកដែរ។ នំបុ័ងស្រួយៗលាបសាច់ចញ្ច្រាំ ប័រ ដាក់ប៉ាតេ និងជ្រក់ល្ហុងច្រុបៗ អូយឆ្ងាញ់។

    Credit: នំបុ័ងនាគព័ន្ធ

    Credit: នំបុ័ងនាគព័ន្ធ

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម ហួសស្តុបសន្ធរម៉ុក នៅទល់មុខហាងនំ ABC សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក

    តំលៃ៖ 1$ដល់2$

    #32 Le President

    Le President មានបំរើជូនម្ហូបចិនសំបូរបែបនៅពេលល្ងាចជាលក្ខណៈគ្រួសារ និងមានលក់អាហារពេលព្រឹក និង ឌីមស៊ាំ។

    Credit: Le President

    Credit: Le President

    អាស័យដ្ឋាន៖ ផ្ទះលេខ ៦៨០ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក

    តំលៃ៖ 5$ដល់50$

    #33 Kobe

    ជាភោជនីយដ្ឋានបែបជប៉ុនដែលមានលក់សាច់អាំងបែបជប៉ុននៅនឹងមុខ ជាមួយនឹងម្ហូបជប៉ុនផ្សេងៗ ផងដែរ។

    Credit: Ken FX

    Credit: Ken FX

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក នៅជាមួយ Le President

    តំលៃ៖ 5$ដល់50$

    #34 Home D’Green

    អាហារថៃក្នុងតំលៃសមរម្យនោះ គឺនៅHome D’Green។ បាយឆាកាពិ ផាត់ថៃ ឬតុមយាំ កុំភ្លេច Home D’Green។

    Credit: Home D'Green

    Credit: Home D’Green

    អាស័យដ្ឋាន៖ ផ្ទះលេខ ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 1$ដល់5$

    #35 Hvala Waffle Bar

    Hvala មានដើមកំណើតមកពីសឹង្ហបូរី និងមានលក់នំពុម្ពជាលក្ខណៈបង្អែមជាច្រើនមុខ។ នំពុម្ពជាមួយការ៉េមក៏មាន ជាមួយផ្លែឈើក៏បាន។

    Credit: Hvala

    Credit: Hvala

    អាស័យដ្ឋាន៖ ផ្ទះលេខ ៧០៧ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 1$ដល់7$

    #36 Park Café

    Park Café មានបំរើជូនអាហារទាំង ៣ ពេលជាមួយនឹងជំរើសច្រើនមុខ រួមនិងគុណភាពទាំងតំលៃ។

    Credit: Park Cafe

    Credit: Park Cafe

    អាស័យដ្ឋាន៖ ផ្ទះលេខ ៧០១ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក

    តំលៃ៖ 1$ដល់5$

    #37 1989 Coffee

    ជំរើសសំរាប់ហាងកាហ្វេរបស់អ្នកក៏អាចជាកាហ្វេ 1989 ព្រោះហាងអមជាមួយនឹងរសជាតិ តំលៃ និង ទីធ្លាក៏កាន់តែសមរម្យ។

    Credit: 1989 Cafe

    Credit: 1989 Coffee and Juice

    អាស័យដ្ឋាន៖ ផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក នៅចំពីក្រោយ Amazon

    តំលៃ៖ 2$ដល់5$

    #38 ចេកចៀនពិសេស

    ចេកចៀនអាចនឹងអាចរកទិញនៅច្រើនកន្លែង តែចេកចៀនពិសេសនេះមានទីតាំងនៅជាប់នឹងហាងនំ ABC តែម្ដង។ ចេកចៀនថ្មីៗ ក្ដៅស្រួយ ចៀនរហូតពីម៉ោងបើកដល់បិទ។

    Credit: Chayhout Tham

    Credit: Chayhout Tham

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក ទល់មុខនំបុ័ងនាគព័ន្ធ

    តំលៃ៖ ១០០០រៀល

    #39 កំពង់ត្រាំ១

    កន្លែងអ៊ូអរ នៅខាងកើតសាលាសន្ធរម៉ុកហ្នឹងឯងគឺគុយទាវកំពង់ត្រាំ។ កំពង់ត្រាំមានលក់អាហារពេលព្រឹកច្រើនមុខដូចជាគុយទាវ បាយ មី និងភេសជ្ជៈ។

    Credit: @hour.rr

    Credit: @hour.rr

    អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក ជិះហួសនំបុ័ងនាគព័ន្ធ

    តំលៃ៖ ៣០០០រៀលដល់១០០០០រៀល

    #40 Uy Kuyteav

    កន្លែងមួយទៀតដែលមានលក់គុយទាវពីព្រឹកដល់យប់នោះគឺ Uy Kuyteav។ គុយទាវ មីគាវ ខគោ បាយសាច់ជ្រូក មានមួយចប់។

    Credit: Uy Kuyteav

    Credit: Uy Kuyteav

    អាស័យដ្ឋាន៖ ផ្ទះលេខ៨៦០ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ទល់មុខធនាគារកាណាឌឺយ៉ា

    តំលៃ៖ 3$ដល់7$

    #41 Hey Mango

    Hey Mango មានលក់បង្អែមច្រើនមុខខុសប្លែកគ្នា ប៉ុន្តែសុទ្ធតែមានរសជាតិផ្លែស្វាយ។ នរណាមិនចូលចិត្តស្វាយនោះ?

    Credit: Hey Mango

    Credit: Hey Mango

    អាស័យដ្ឋាន៖ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ជិត The Pizza Company សាខាសន្ធរម៉ុក

    តំលៃ៖ $1.5 – $4

    #42 ផ្ទះគាវ

    គាវស្ងោ គាវចំហុយ ស៊ុបគាវ គាវមួយចប់។ និយាយពីស្នូលគាវវិញគឺមានដល់ទៅ ៥ ៦មុខឯណោះ។

    Credit: Sophara Khen

    Credit: Sophara Khen

    អាស័យដ្ឋាន៖ ផ្ទះលេខ62B ផ្លូវ221 ក្រោយ Chillin’ Cafe (តាមបណ្ដោយផ្លូវកម្ពុជាក្រោម ហួសស្តុបដេអិន ប្រហែល 100m)

    តំលៃ៖ $2-4$/ចាន (ក្នុងមួយចានទទួលបាន ២០គាវ)

    #43 Chillin’ Cafe