Hot News  Hot News  ដឹង Messi បញ្ចេញ​កាយវិការ​បែប​ណា ក្រោយ​ទាត់​ Free-Kick ចំ​មុខ Ronaldo?

ដឹង Messi បញ្ចេញ​កាយវិការ​បែប​ណា ក្រោយ​ទាត់​ Free-Kick ចំ​មុខ Ronaldo?

  • 17-Dec-25 | 08:44:37 am


  • បរទេស ៖ ជំនួប El Clasico ​ដ៏​អស្ចារ្យ​ដែល​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់​ Barcelona បាន​ផ្ដល់​មេរៀន​​លត់ Real Madrid ក្នុងកីឡដ្ឋាន Santiago Bernabéu  ៣-០ កាល​ពី​ម្សិលមិញ។

    Luis Suarez, Lionel Messi និង Aleix Vidal  បាន​ចែកគ្ន​ទម្លុះ​សំណាញ់​ម្នាក់​មួយ​គ្រាប់​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ស្ដេច​ស​ស្រងាក​ចិត្ត​ជា​ខ្លាំង ហើយ​ពេល​នេះ Barca កំពុង​ដាច់​ Madrid ១៤​ពិន្ទុ​លើ​កំពូល​តារាង​ La Liga។

    អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​កាល​ពី​​យប់​មិញ នៅ​ចុង​វគ្គ​ទី​មួយ Barca ទទួល​បានFree-Kick ដោយ Messi ជា​អ្នក​សម្រេច​ស៊ុត។ កីឡាករ​អាហ្សង់ទីន​បាន​ប្រើ​កម្លាំង​ទាត់​មួយ​ទំហឹង​ពី​ចម្ងាយ តែ​ចៃដន្យ​អ្វី​បាល់​នោះ​បាន​ហោះ​ទៅ​បុក​មុខ​របស់ Ronaldo ដែល​កំពុង​ឈរ​ជា​​កំពែង​ការពារ​គ្រាប់​បាល់។ ចំណុច​នេះ​​បាន​ទាញ​ចំណាប់​អារម្មណ៍​ អ្នក​ទស្សនា​ជា​ច្រើន ព្រោះ​ពិត​ជា​កម្រ​​ចំពោះ​កីឡាករ​ទាំង​ពីរ​ទាត់​បាល់​​ត្រូវ​គ្នា។

    បន្ទាប់​ទាត់​ត្រូវ​គូ​ប្រជែង​ ភ្លាម​ៗ​នោះ Messi បាន​ដើរ​សំដៅ​ទៅ Ronaldo ដើម្បី​ទះ​ដៃ​ ជា​​ការ​​អធ្យាស្រ័យ​ដល់​គ្នា។ ចំណុច​ចាប់​អារម្មណ៍​មួយ​ទៀត ​គ្រាប់​បាល់​ទី​៣ Messi បាន​ Assist ទៅ​ឲ្យ​ Aleix Vidal ដោយពេល​នេះ​គេ​​ស្បែក​ជើង​តែ​ម្ខាង​ប៉ុណ្ណោះ៕ 

    ប្រភព៖ News sabay