Technology  Technology  នេះតម្លៃដាក់លក់នៅខ្មែរ S20+ និង S20 Ultra បញ្ចេញឲ្យកម្ម៉ង់ទិញហើយ!

នេះតម្លៃដាក់លក់នៅខ្មែរ S20+ និង S20 Ultra បញ្ចេញឲ្យកម្ម៉ង់ទិញហើយ!

  • 20-Feb-12 | 05:44:16 pm


  • ក្រោយពីព្រឹត្តការណ៍ប្រកាសបង្ហាញចេញជាផ្លូវការនូវ Galaxy S20+ | S20 Ultra ឯទឹកដីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ​សហរដ្ឋអាមេរិក។ មិនបានប៉ុន្មានម៉ោងផង Samsung ក៏បានបើកឱកាស​ឲ្យចូលទស្សនា និងប៉ះផ្ទាល់ផងដែរនៅក្នុងអគារ THE BRIDGE ដើម្បីជាការអបអរសាទរដល់បង្ហាញវត្តមានកំពូលស្មាតហ្វូនត្រកូល S មួយនេះ។

    Galaxy S20 Ultra

    តម្លៃ៖

    • Galaxy S20+ គឺ ១០៤៩ ដុល្លារ ជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)
    • Galaxy S20 Ultra គឺ ១២៦៩ ដុល្លារ ជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)

    ចំពោះសមត្ថភាពកាមេរ៉ានៅលើម៉ូឌែល S ទាំងពីរនោះ ដូចអ្នកទាំងអស់គ្នាបានជ្រាបខ្លះៗមកហើយថា ត្រឹមតែ 16MP គឺច្បាស់ឥតខ្ចោះទៅហើយចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀតមិនដឹងជាច្បាស់សាហាវយ៉ាងណាទេ!

    កាមេរ៉ានៅលើម៉ូឌែល S20 Ultra

    និយាយទៅម៉ាស៊ីនថតសុំចាញ់តែម្តង! ហើយអ្វីដែលកាន់តែកាន់ទាក់ចិត្តបំផុតនោះគឺ S20 Ultra អាច Zoom បានដល់ ១០០ ដងឯណោះ (Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K!! កម្រិតប៉ុណ្ណោះអាចនិយាយថា ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រហើយដែលក្រុមហ៊ុន សាមសុងបញ្ចេញនូវស្មាតហ្វូនឡើងដល់កម្រិតខ្ពស់ប៉ុណ្ណោះ។

    តាមប្រភពពីលោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “ឆ្នាំ ២០២០ នេះគឺជាឆ្នាំដែលមានមោទនភាព និងអស្ចារ្យជាទីបំផុតរបស់ក្រុមហ៊ុន សាមសុង ព្រោះថាកំពូលស្មាតហ្វូន និងជាអាវុធដ៏អស្ចារ្យដែលបានរចនាឡើងជាមួយនឹងមុខមាត់ថ្មី ព្រមជាមួយនឹងបច្ចេកវិទ្យាថ្មីប្លែកដែលមិនធ្លាប់មានពីមុន សម្រាប់ផ្តល់ជូនអតិថិជនរបស់ខ្លួនទូទាំងពិភពលោក។

    លោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផល

    លោកជឿជាក់ខ្លាំងថា ស្មាតហ្វូន Galaxy S20+ | S20 Ultra នឹងធ្វើឱ្យទីផ្សារស្មាតហ្វូនរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

    គួររំលឹកផងដែរថា ស្មាតហ្វូននេះនឹងដាក់ឲ្យធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី ១២ ដល់ ២៦ ខែកុម្ភះឆ្នាំ ២០២០ ដែលភ្ជាប់មកជាមួយនឹងកាដូពិសេសជាច្រើនផងដែរ។ តោះនៅចំាអីទៀត…? បើកុម្ម៉ង់ឥឡូវនេះជាមួយនឹងមានការផ្តល់ជូនដូចជា៖

    • កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+
    • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់នៅពេលបែកឬបាក់ដោយប្រការណាមួយ មានសុពលភាព 3ខែរាប់ពីថ្ងៃទិញទូរស័ព្ទ
    • កញ្ចប់ Smart ធំហ្មង ៥២ សប្តាហ៍រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់ ១២៩ ដុល្លារពីក្រុមហ៊ុន Smart Axiata ថែមទៀតផង៕

    អត្ថបទ៖ រក្សា