ចំណាយពេលមកដឹងប្រវត្តិពិតត្រួសៗរបស់តួអង្គសំខាន់ៗក្នុងរឿង «Parasite»
ភាពយន្តខ្នាតធំដ៏ល្បីប្រចាំដើមឆ្នាំ ២០២០ មានចំណងជើងថា «Parasite» កំពុងតែធ្វើឲ្យមនុស្សជាច្រើនជញ្ជក់មាត់សរសើរឥតដាច់ថាជាកុនដ៏មានគុណភាពហើយពិតជាស័ក្តិសមទទួលបានពានច្រើនពីអូស្ការពិតៗ។
តួសម្ដែងទៀតសោតក៏សុទ្ធតែមានសមត្ថភាពខ្ពស់ហួសថ្លែង ជាពិសេសក៏កំពុងទាក់អារម្មណ៍មហាជនជាច្រើននាំគ្នាតាមដាន និងចង់ដឹងព័ត៌មានត្រួសៗពីពួកគេ។ ដូចនេះសូមមកស្គាល់តួសម្ដែងសំខាន់ៗក្នុងរឿង «Parasite» ដូចខាងក្រោម៖
១. តារាសម្ដែង Song Kang Ho សម្ដែងជាតួឪពុករបស់គ្រួសារ Kim
កើតនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៦៧ បច្ចុប្បន្នមានអាយុ ៥៣ឆ្នាំ។ លោកចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩០ ហើយបានរៀបការនៅឆ្នាំ ១៩៩៥ និងមានកូន២នាក់ កូនប្រុសឈ្មោះ Song Jun Pyoung កើតឆ្នាំ ១៩៩៦ ជាកីឡាករបាល់ទាត់ ឯកូនស្រីវិញមានឈ្មោះថា Song Ju Yeon។
២. តារាសម្ដែង Choi Woo Shik សម្ដែងតួ កូនប្រុសច្បងគ្រួសារ Kim
កើតថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៩០ បច្ចុប្បន្នមានអាយុ ២៩ឆ្នាំ ឈានចូល៣០។ លោកចូលសិល្បៈតាំងពីឆ្នាំ ២០១១។ ក្នុងគ្រួសារលោកមានបងប្អូនប្រុស២នាក់ ហើយលោកជាកូនពៅ។ ឈ្មោះអង់គ្លេសរបស់លោកគឺ Edward ប៉ុន្តែក្រោយមកលោកក៏បំលែងទៅជាឈ្មោះហៅក្រៅផ្សេងទៀតគឺ Eddie។
៣. តារាសម្ដែង Park So Dam សម្ដែងតួកូនស្រីគ្រួសារ Kim
នាងកើតថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ១៩៩១ បច្ចុប្បន្នអាយុ ២៨ឆ្នាំ។ So Dam ចូលសិល្បៈនៅឆ្នាំ ២០១៣។ សម្រាប់អាជីពជាតារាសម្ដែង នាងមានស្នាដៃរឿងកុនខ្នាតធំច្រើនជាង រឿងភាគ។ បើគិតត្រឹមខែមករាឆ្នាំ ២០២០នេះ នាងមាន Film ដល់ទៅ ២៧រឿង ស្របពេលរឿងភាគ ឬ Drama មានត្រឹម ៥រឿងប៉ុណ្ណោះ។
៤. តារាសម្ដែង Jang Hye Jin សម្ដែងតួ ម្ដាយរបស់គ្រួសារ Kim
អ្នកស្រីកើតនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ១៩៧៤ បច្ចុប្បន្នអាយុ ៤៤ឆ្នាំ។ ក៏មិនខុសពី So Dam ដែរ មានន័យថាសម្រាប់ តារាជើងចាស់រូបនេះត្រូវប៉ាន់ខាងផាពយន្តខ្នាតធំច្រើនជាងភាពយន្តភាគដាច់។ ក្រៅពីរឿង «Parasite» អ្នកស្រីក៏ត្រូវបានគេស្គាល់ច្បាស់ពេលដើរតួក្នុងរឿង «Crash Landing On You» ផងដែរ។
៥. តារាសម្ដែង Lee Sun Kyun សម្ដែងជាតួឪពុកគ្រួសារ Park
លើកកើតនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៧៥ បច្ចុប្បន្នមានអាយុ ៤៤ឆ្នាំ។ លោកចូលសិល្បៈតាំងពីឆ្នាំ ២០០១ ហើយឈានដល់ឆ្នាំ ២០០៩ Sun Kyun ក៏បានរៀបការប្រពន្ធ គឺតារាសម្ដែង Jeon Hye Jin ហើយមានកូន ២នាក់ជាចំណងដៃ។ តារាប្រុសរូបនេះមានមុខល្បីច្រើនរឿងណាស់ ទាំងសម្ដែងជាតួរង និងតួឯក។ ជាឧទាហរណ៍ជាក់ស្ដែងលោកត្រូវបានគេស្គាល់ច្បាស់ពេលសម្ដែងរឿង "Coffee Prince” កាលពីឆ្នាំ ២០០៧ ក៏ដូចជារឿង "Pasta”, “Golden Time” និង "My Mister” ជាដើម។
៦. តារាសម្ដែង Cho Yeo Jeong សម្ដែងជាតួម្ដាយគ្រួសារ Park
កើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៨១ បច្ចុប្បន្នមានអាយុ ៣៩ឆ្នាំ។ ចូលសិល្បៈដំបូងនាងគឺជាតារាម៉ូដែលគ្របមុខរបស់ទស្សនាវដ្ដី CeCi ពេលមានអាយុ ១៦ ឆ្នាំ កាលពីឆ្នាំ ១៩៩៧ ហើយដល់ឆ្នាំ ១៩៩៩ ទើបនាងចាប់យកអាជីពជាតារាសម្ដែងតែម្ដង។
៧. តារាសម្ដែង Jung Ji So សម្ដែងជាតួកូនស្រីគ្រួសារ Park
នាងកើតនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ១៩៩៩ បច្ចុប្បន្នអាយុ ២០ឆ្នាំ។ តារាវ័័យជំទង់រូបនេះចូលសិល្បៈតាំងពីឆ្នាំ ២០១២។
៨. តារាសម្ដែង Jung Hyeon Jun សម្ដែងជាតួកូនប្រុសគ្រួសារ Park
កុមារាម្នាក់នេះកើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១១ បច្ចុប្បន្នអាយុ ៨ឆ្នាំជាក្មេងតូចដែរពូកែសម្ដែង ហើយក៏ជាតួដែលអ្នកទស្សនារឿង «Parasite» ចាប់អារម្មណ៍ខ្លាំងដែរ។ មកទល់ពេលនេះរឿងភាគគេថតបានជិត ១០រឿងហើយ ស្របពេលភាពយន្តខ្នាតធំ រឿង «Parasite» គឺជាស្នាដៃដំបូងបង្អស់សម្រាប់អាជីពតារាសម្ដែងរបស់គេ។
៩. តារាសម្ដែង Lee Jung Eun សម្ដែងជាតួអ្នកបំរើរបស់គ្រួសារ Park
អ្នកស្រី Lee កើតនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ១៩៧០ បច្ចុប្បន្នមានអាយុ ៥០ឆ្នាំ និងចូលសិល្បៈកាលពីឆ្នាំ ១៩៩១។ ចូលសិល្បៈរយៈពេលយូរយ៉ាងនេះ ដូចនេះបើនិយាយពីរឿងដែលអ្នកស្រីបានសម្ដែងវិញក៏មិនតិចដែរ គឺដល់ទៅជិត៧០រឿងឯណោះ នេះបើគីតត្រឹមខែមករាឆ្នាំ ២០២០នេះ។
១០. តារាសម្ដែង Park Myung Hoon សម្ដែងជាតួប្ដីរបស់អ្នកបំរើគ្រួសារ Park
កើតនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៧៥ បច្ចុប្បន្នអាយុ ៤៤ឆ្នាំ។ តារាប្រុសរូបនេះ ចូលសិល្បៈក៏មិនតិចឆ្នាំដែរ រឿងក៏សម្ដែងបានច្រើន ឯពានក៏បានទទួលជាហូរហែ ប៉ុន្តែសង្កេតឃើញថាស្នាដៃដែលលោកជោគជ័យខ្លាំងជាងគេនោះ គឺរឿង «Parasite» នេះឯង៕
អត្ថបទ៖ យី សុធារី
សូមជំរាបជូនដំណឹងដល់បេក្ខជន បេក្ខនារីគ្រប់រូបដែលមានបំណងចង់ចូលរួមប្រកួតប្រជែងស្រីស្រស់ប្រុសស្អាត សូមបំពេញបែបបទដូចខាងក្រោម៖

មកវិញកាន់តែខ្លាំង! Justin Bieber បំបែកកំណត់ត្រាថ្ម...
តារាចម្រៀងល្បីលំដាប់ពិភពលោក Justin Bieber បាននឹងកំ