- មកដឹងមូលហេតុ Haaland មិនទៅអង់គ្លេសជាមួយ Man Utd
- ខ្សែប្រយុទ្ធចំណូលថ្មី Odion Ighalo អាចលេងឲ្យ Man Utd ប៉ះ Chelsea
- Zidaneថាគេចង់ឱ្យលោកនិងRealមានបញ្ហាជាមួយGarethBale
- ដឹង Messi បញ្ចេញកាយវិការបែបណា ក្រោយទាត់ Free-Kick ចំមុខ Ronaldo?
- Real Madrid ចាញ់ក្នុងជំនួប El Clasico អាចជាដំណឹងអាក្រក់សម្រាប់ PSG
មកដឹងមូលហេតុ Haaland មិនទៅអង់គ្លេសជាមួយ Man Utd
ខ្សែប្រយុទ្ធវ័យក្មេងកម្ពស់បាន Erling Braut Haaland ជាកីឡាករកំពុងល្បីខ្លាំងនៅអឺរ៉ុបនាពេលនេះ និងរកគ្រាប់បាល់បានលឿន ចាប់តាំងពីចូល Borussia Dortmund បន្ទាប់ចេញពីក្លឹប Red Bull Salzburg កាលពីខែមករា ពោលរកបាន ៨គ្រាប់ក្នុង ៤ប្រកួត។ សំណួរសួរថាហេតុអ្វីបាន Haaland មិនទៅ Manchester United ដែលជាក្លឹបធំជោគជ័យខ្លាំងនៅអង់គ្លេស និងជាកន្លែងដែលកីឡាករផ្សេងទៀតចង់ទៅ តាមសំណើរបស់លោក Ole Gunnar Solskjaer? ដូច្នេះសូមស្ដាប់សម្ដីរបស់ Jan-Age Fjortoft អតីតខ្សែប្រយុទ្ធក្លឹប Middlesbrough និង Sheffield United ដូចខាងក្រោម៖
លោក Jan-Age Fjortoft
“គាត់នឹងរកគ្រាប់បាល់បានច្រើន ឬតិច ទៅតាមឧកាសដែលគាត់មាន។ គាត់ជាកីឡាករអស្ចារ្យម្ចាក់ ដែលយើងមានក្នុងពិភពបាល់ទាត់។ កុំភ្លេចថាគាត់ទើបមានអាយុ១៩ឆ្នាំ។ ខ្ញុំតែងតែប្រៀបធៀបអាជីពបាល់ទាត់ទៅនឹងការអប់រំ។ អ្នកព្យាយាមទៅរៀនសាលា និងសកលវិទ្យាល័យល្អ។ ឥឡូវនេះគាត់កំពុងនៅសកលវិទ្យាល័យល្អដូចគ្នា"។
លោក Fjortoft បន្ថែមថា អាជីពរបស់ Haaland ត្រូវបានណែនាំដោយភ្នាក់ងារ Mino Raiola ដែលជាមនុស្សតែមួយថែរក្សា Zlatan Ibrahimovic, Paul Pogba និងឪពុករបស់ Haaland ឈ្មោះ Alf-Inge អតីតខ្សែការពារ និងបម្រើរបស់ Leeds United និង Manchester City។ Haaland សម្រេចចិត្តទៅអាល្លឺម៉ង់ជាជម្រើសល្អ ហើយការផ្ទេរទៅ Juventus ក៏មិនមែនជាផលចំណេញដែរ សម្រាប់ការចាប់ផ្ដើមអាជីពរបស់គេ។
“អ្នកតែងគិតថាចង់ទៅលេងក្លឹបធំៗ ប៉ុន្តែវាមិនដូច Dortmund ដែលជាក្លឹបអភិវឌ្ឍឡើយ។ ពួកគេទទួលបាន ៨១ ០០០ រៀងរាល់សប្ដាហ៍ (មិនបញ្ជាក់ជាលុយឬយ៉ាងណា) ពួកគេស្ថិតក្នុងក្របខ័ណ្ឌ Champions League ដែលក្លឹបមួយចំនួនមិនអាចធ្វើបាន ហើយពួកគេបានអភិវឌ្ឍកីឡាករ ឱ្យក្លាយទៅជាកីឡាករដ៏អស្ចារ្យជាច្រើន។ គាត់ (Haaland) អាចអភិវឌ្ឍ និងគួរអភិវឌ្ឍ ដូច្នេះហើយទើបគាត់ទៅលេងនៅ Salzburg មិនមែន Juventus ព្រោះពួកគេមានមធ្យោបាយល្អ ដើម្បីអប់រំកីឡាករក្មេងៗ"។
កីឡាករ Erling Haaland
លោក Fjortoft បញ្ជាក់ទៀតថា Haaland អាចទៅ Manchester United ឬ Juventus នាពេលនេះ ប៉ុន្តែគេបានជ្រើសយក Dortmund។ កីឡាករន័រវែសវ័យ១៩ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើល តាមរយៈការរកបាន Hat-trick ក្នុងការបង្ហាញខ្លួនលើកដំបូង ដែលជាការភ្ញាក់ផ្អើលមួយនៅ Dortmund មិនមែនជា Manchester ឬ Turin ទេ។ វាជាការលូតលាស់ល្អសម្រាប់អាជីពរបស់គេ។
"អ្វីដែលខ្ញុំចូលចិត្តពីក្រុមរបស់ Haaland (Dortmund) គឺពួកគេតែងតែអភិវឌ្ឍកីឡាករជាមុន។ គាត់នៅក្លឹប ដែលគាត់គួរតែនៅ កន្លែងដែលគាត់អាចអភិវឌ្ឍខ្លួនទៅមុខ។ តើគាត់អាចទៅលេងនៅអង់គ្លេសបានទេ? ពិតណាស់ គាត់នឹងទៅនាថ្ងៃណាមួយ។ គាត់កើតនៅអង់គ្លេស ប៉ុន្តែពេលនេះ Dortmund ជាក្លឹបល្អបំផុតសម្រាប់គាត់"។
Manchester United បានធ្វើឱ្យ Erling Haaland ក្លាយជាកីឡាករផ្ទាំងស៊ីបម្នាក់នៃផ្ទេររបស់ពួកគេ។ ដោយចង់បានកីឡាកររូបនេះខ្លាំងពេក លោក Ole បានហោះទៅមើលគេលេងនៅអាល្លឺម៉ង់ ខណៈខ្សែប្រយុទ្ធនេះដែរ ធ្លាប់លេងឱ្យលោក២ឆ្នាំនៅក្លឹបន័រវែស Molde។
កីឡាករស្លាបអង់គ្លេស Jadon Sancho
បន្ថែមលើនេះជាឧទាហរណ៍ស្រាប់ កីឡាករស្លាបអង់គ្លេស Jadon Sancho របស់ Dortmund មួយរូបទៀត បានបង្ហាញថា អាល្លឺម៉ង់ជាកន្លែងល្អប្រសើរសម្រាប់កីឡាករវ័យក្មេង ក្នុងការអភិវឌ្ឍខ្លួនជាងនៅ Premier League។
យ៉ាងណាអ្វីទាំងអប្បាលម៉ានដែលបានរៀបរាប់ខាងលើ គ្រាន់ជាការវិភាគរបស់លោក Jan-Age Fjortoft ប៉ុណ្ណោះ ខណៈ BBC មិនបានបង្ហាញសម្ដីណាមួយរបស់ Haaland ឡើយ៕
ប្រភព៖ BBC ប្រែសម្រួល៖ អ៊ុំ សុភក្តិ

Real Madrid ចាញ់ក្នុងជំនួប El Clasico អាចជាដំណ...
ក្រុមអធិរាជស ប្រាកដជានឹងបាត់បង់ឱកាសលើកពាន La Lig
ដឹង Messi បញ្ចេញកាយវិការបែបណា ក្រោយទាត់ Free-...
បរទេស ៖ ជំនួប El Clasico ដ៏អស្ចារ្យដែលមានអ្នកទស្សនា
Zidaneថាគេចង់ឱ្យលោកនិងRealមានបញ្ហាជាមួយ...
ក្រោយពីGarethBaleមិនសូវជាប់ជម្រើស១១នាក់មិនសូ
ខ្សែប្រយុទ្ធចំណូលថ្មី Odion Ighalo អាចលេងឲ្...
Odion Ighalo ដែលរត់ពីលីគកំពូលចិនមក Premier League