ពិធីករនិងតារាសម្តែង លោក ជេ អរ រឿង «កំពូលចុងភៅពិសេស» ដាក់បង្អួតមុខម្ហូបប្រចាំខេត្តបាត់ដំបូង!
ប្រិយមិត្តបានស្គាល់រួចមកហើយ ពិធីករវិទ្យុ ដែលមានរូបរាងសង្ហា ពូកែផ្ដោះផ្ដងពាក្យសម្ដី តាមរយៈ វិទ្យុ នឹងការផ្សាយផ្ទាល់នៅលើFacebook គឺលោក ជេ អរ ក្រោយពីបានប្រកាសថាចង់ក្លាយជាតារាសម្ដែងបន្ថែមពីលើអាជីពពិធីករ ពេលនេះលោកមានឪកាសបានសម្ដែង ក្នុងខ្សែភាពយន្តមួយ ជាប្រភេទរឿងដុំដែលមានចំណងជើងថា «កំពូលចុងភៅពិសេស»និពន្ធសាច់រឿងដោយ អ្នកគ្រូ តាន់សុវណ្ឌី ដឹកនាំរឿងដោយលោក ហាក់ធៀម ដែលជាប្រភេទរឿងកំប្លែង បែបអប់រំ និងបង្ហាញអំពីម្ហូបខ្មែរយើង ជេ អរ បានប្រាប់អោយដឹងថា រឿង «កំពូលចុងភៅពិសេស»ជារឿងដំបូងបំផុតដែលលោកមានឳកាសសម្ដែង ហើយរឿងនេះដែរ អ្នកដឹកនាំរឿងតម្រូវអោយលោក សម្ដែងជាតួរអង្គពិធីករ ជេ អរ បានបន្ថែមថា(មូលហេតុដែលអ្នកនាំរឿងជ្រើសរើសលោកជាតួពិធីករនេះ ដោយសារតែ លោកជាពិធីករស្រាប់ងាយស្រួលក្នុងការសម្ដែង)
ដោយសារតែទឹកគ្រឿងបាត់ដំបងមានរសជាតិខុសប្លែកពីខេត្តមួយចំនួនបានធ្វើឲ្យ អ្នកស្រី តាន់ សុវណ្ណឌី យកមុខម្ហូបខាងលើនេះមកផលិតជាខ្សែភាពយន្តខ្នាតធំដ៏រស់រវើកមួយ។
អ្នកស្រី តាន់ សុវណ្ណឌី បានឲ្យដឹងថា មូលហេតុដែលអ្នកស្រីនិពន្ធរឿង “កំពូលចុងភៅពិសេស” ចេញជារូបរាងឡើង ក្នុងគោលបំណងចង់លើកស្ទួយ និងផ្សព្វផ្សាយមុខម្ហូបទឹកគ្រឿងបាត់ដំបង ទៅកាន់មហាជនឲ្យបានស្គាល់ ព្រោះជាមុខម្ហូបមួយដ៏ពេញនិយម ព្រមទាំងល្បីល្បាញប្រចាំខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះ។
អ្នកស្រីបន្ថែមថា សាច់រឿង “កំពូលចុងភៅពិសេស” មានការប្រកួតប្រឡងផ្នែកធ្វើម្ហូបរបស់បេក្ខជននីមួយៗមកពីបណ្ដាខេត្តផ្សេងៗពីគ្នា។ ក្នុងនោះបេក្ខជនមកពីខេត្តបាត់ដំបងបានយកមុខម្ហូបទឹកគ្រឿងបាត់ដំបងមកប្រឡងប្រជែងផងដែរដើម្បីទទួលបានពាន ផ្នែកមុខម្ហូប១ដែលមានរសជាតិឆ្ងាញ់។
គួរបញ្ចាក់ផងដែរថា រឿង កំពូលចុងភៅពិេសស នេះមានការចូលរួមសម្ដែង ពីតារាល្បីៗ ជាច្រើនរូប មានដូចជា កញ្ញា អ៊ុន អាលីហ្សា លោក ចន ចាន់តារា លោក ចាប ជៀន លោក ហាក់ ធៀមន្នី លោក ណូរ៉ា កញ្ញាពេជ្រ ឆដា កញ្ញា សរ ដានី និង តារា កិត្តិយសជាច្រើនរូបទៀត ។ សម្រាប់រឿង កំពូលចុងភៅពិសេស នឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ គ្រប់រោងកុនទំនើប នៅរាជធានីភ្នំពេញ សង្ឃឹមថា ពុកម៉ែបងប្អូន នឹងមិត្តយុវវយ័ ចូលរួមទសន្សាច្រើន កុះករ
“ចាស ក្នុងរឿងនេះក្រៅពីជួយផ្សព្វផ្សាយទឹកគ្រឿងបាត់ដំបងហើយនោះ មានចំណុចអប់រំមួយចំនួនដូចជា ធ្វើម្ហូបត្រូវមានការអនាម័យ បន្លែឆៅត្រូវចម្អិនឲ្យបានល្អ ឬលាងឲ្យស្អាត មុននឹងយកមុខទទួលទាន”។ នេះបើតាមអ្នកស្រី តាន់ សុវណ្ណឌីបន្ថែម។
រឿង “កំពូលចុងភៅពិសេស” ជាភាពយន្តខ្នាតធំរបស់ផលិតកម្ម C2GO ដែលមានលោក ជា និច្ច ជាចាងហ្វាងផលិតកម្ម៕
សូមជំរាបទៅដល់ បងប្អូន សិស្សានុសិស្ស បុគ្គលិក កម្មករកម្មការិនី អាជីវករ ដែលមានបំណងចង់ចូលរួមវគ្គបណ្ដុះបណ្ដាលការងារ សហគ្រិនភាព និងជំនាញផ្សេងជាមួយក្រុមហ៊ុន ខេស្មាត K-Smart.
