- គម្រោងសមុទ្រ ប័រ មណ្ឌលគិរីទាំងទេសភាព ទាំងរសជាតិបែបធម្មជាតិ មាននៅក្នុងគម្រោងរមណីយដ្ឋា ឋានព្រះឥន្ទ as soon as!
- ដើមប្រមាត់ខ្លាឃ្មុំ ឱសថទិព្វលាក់ខ្លួន! មានអនុភាពព្យាបាលជំងឺសាហាវៗបីមុខ និងជំងឺផ្សេងៗច្រើនទៀត!
- ដើមប្រមាត់ខ្លាឃ្មុំ មានអនុភាពព្យាបាលជំងឺសាហាវៗបីមុខ ហើយពិសេសមានអ្នកជាពីជំងឺម្រេញហើយ!
- ជៀសផុតពីបញ្ហាសុខភាពជាច្រើន ដោយគ្រាន់តែទទួលទាន ផ្លែក្រូចទ្រើង ឬផាស្សិន
- បច្ចេកទេសក្នុងការដាំដើមក្រូចទ្រើង ឬប៉ាស្យុង (PASSION)
- ក្រូចទ្រើងឬផ្លែផាស៊ិននិងអត្ថប្រយោជន៍ជាមួយនិងការដាំដុះ
- កសិករធ្វើចំការនៅខេត្តមណ្ឌលគិរី សុំអោយប្រជាជនខ្មែរឈប់ទិញផ្លែឈើដែលប្រើជីគីមីមកបរិភោគ
ក្រូចទ្រើងឬផ្លែផាស៊ិននិងអត្ថប្រយោជន៍ជាមួយនិងការដាំដុះ
(មណ្ឌលគិរី)បើនិយាយពីក្រូចទ្រើងឬក៏ផ្លែផាស៊ិននោះបងប្អូនដែលរស់នៅក្នុងខេត្តមណ្ឌលគិរីបានស្គាល់ច្បាស់ណាស់ថាជាផ្លែឈើដែលមានអត្ថប្រយោជន៍លើសេរីរាង្គកាយនិងជាដំណាំម្យ៉ាងដែលប្រជាពលរដ្ឋក្នុងខេត្តនេះនិយមដាំលម្អរខាងមុខផ្ទះ ហើយវាក៏ជាម្លប់សំរាប់ចតយាន្តជំនិះគ្រប់បែបយ៉ាងផងដែរ។
ប្រភេទដើមរុក្ខជាតិផាស៊ិននេះវាបានបង្ហាញខ្លួនស្ទើរតែពាសពេញទីធ្លារផ្ទះដីចម្ការ ឬតាមភោជនីដ្ឋាននានា ក្នុងខេត្តមណ្ឌលគិរីដោយគេបានលើកឡើងថាវាងាយស្រួលដាំនិងមានប្រយោជន៍ច្រើនជាងរុក្ខជាតិដទៃទៀត។ការដាំនោះយើងត្រូវអនុវត្តន៍ដូចវិធីខាងក្រោមៈការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែណាដែលទុំល្អនិងយកគ្រាប់ណាដែលទើបបេះថ្មីៗទៅបណ្តុះឆាប់ដុះជាងគ្រាប់ស្ងួត។បន្ទាប់មករៀបចំដាក់ដីក្នុងផើងឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុសអោយបានកំរាស់១ភាគ៣រួចដាក់គ្រាប់ពូជចូល(កុំឲ្យគ្រាប់គរលើគ្នា)រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។
ដំណាំនេះស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។ ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូន នឹងចេញ ពន្លក (ស្លឹក២ដំបូង)។ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនវា មានស្លឹក ៤ទៅ៦សន្លឹកឬអាយុបាន២សប្តាហ៍ទៅ១ខែ។ចំពោះថង់ថូឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុសនិងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។ទ្រើងវាតោងឡើងគឺអាចធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃ ដើម្បីអោយវល្លិតោងបានល្អ។
ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១ទៅ២តឹកកម្ពស់ទ្រើងខ្ពស់ល្មមចន្លោះពី១៤ម៉ែត្រ(ទាបពេកខ្វះពន្លឺនិងពិបាកប្រមូលផលនិងខ្ពស់ពេកពិបាកធ្វើទ្រើងនិងពិបាកប្រមូលផល)។ស្រោចទឹកនិងដាក់ជីៈធ្វើការស្រោចទឹកនិងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូងនិងពេលរុក្ខជាតិនេះមុនចាប់ផ្តើមផ្កា។ ការដាក់ជីត្រូវកាប់ជំរៅ១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ ចំងាយ១.៥តឹកទៅ២តឹកពីគល់រុក្ខជាតិរួចស្រោចទឹកអោយជោគ។
ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិប្រមូលផ្តុំស៊ុបទ្រុបពេកជាទូទៅអាចតាក់តែងមែករឺវល្លិបាននៅពេលវាមានអាយុកាល២ទៅ៣ឆ្នាំ។ជាលទ្ធផលការប្រមូលផលៈអាចប្រមូលផលបាននៅពេលដាំបានអាយុ៦ទៅ៨ខែ។ចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥ទៅ៧ឆ្នាំតាមការថែទាំ។ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហមរឺសំបកផ្លែរាងជ្រួញបន្តិច។ នៅថ្ងៃផងដែរយោងទៅលើការសិក្សាពីឯកសារមួយចំនួនបានបញ្ជាក់ថា ផ្លែផាស៊ិនផ្លែផាសិន មានដើមកំណើតមកពីប្រទេសប្រេស៊ីល វាផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាៈបំបាត់ការឈឺបំពង់កៈ អាចហៅបានថាជាថ្នាំដែលជួយបំបាត់អាការៈក្អកបញ្ចុះកម្តៅនិងការឈឺចុកចាប់។ពុះផ្លែផាស៊ិនជា២រួចឆ្កឹះយកបណ្តូលចេញរួចបន្ថែមទឹកឃ្មុំចូលហើយកូរឲ្យសប់ ជាការស្រេច អាចធ្វើអោយ បំពង់កមានសំណើម។
- ធ្វើអោយក្រពះរំលាយអាហារបានល្អៈ ជួយកំចាត់មេរោគ និងសំអាតក្រពះ។ វីតាមីនដែលនៅក្នុងផ្លែផាស៊ិន អាចជំរុញ អោយការបញ្ចេញចោល និងសំអាតសារធាតុជាប់ស្អិតដែលមាននៅក្នុងពោះវៀនតូច។
ប៉ុន្តែមិនមានផលប៉ះពាល់អ្វីដល់ជញ្ជាំងពោះវៀនតូចទេហើយថែមទាំងអាចការពារអ្នកពីការដុះសាច់ថែមទៀតផង។ជួយឲ្យសម្ពាធឈាមឡ្អប្រសើរៈ ផ្លែផាស៊ិនសំបូរទៅដោយប្រូតេអ៊ីន និងជួយកាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយសម្ពាធ ឈាមឡើងខ្លាំង ។ជួយនារីឲ្យមានសម្រស់ក្មេងជាងវ័យៈ ផ្លែឈើនេះជួយបង្កើតគ្រាប់ឈាម ស្ករក្រហមអាចជួយប៉ូវឈាម ពីរមុខនេះ រួមតែមួយមានអត្ថប្រយោជន៍ខ្ពស់ពេលដែលនារីពិសារភេសជ្ជះ នេះធ្វើឲ្យមានសុខភាពល្អដោយគ្រាន់តែប្រើទឹកស្អាតដាំឲ្យក្តៅរួចដាក់ផ្លែផាស៊ិនចូលហើយបង់ស្ករក្រហមទៅតាមចំណង់ចំណូលចិត្ត។
- ជួយបន្សាបស្រាៈផាស៊ិនចេកទឹកដោះគោអាចជួយបន្សាបស្រាដោយគ្រាន់តែដាក់ផ្លែផាស៊ិន ចេក និងទឹកដោះគោ ចូលក្នុងម៉ាស៊ីនទឹកក្រឡុកជាការស្រេចចំពោះអ្នកដែលចូលចិត្តផឹកស្រា អាចជួយឲ្យស្វាងស្រាបានភ្លាមៗ។ធ្វើអោយមានរាងស្អាតៈអាចបន្ថែមចំណង់ក្រពះកាត់បន្ថយជាតិក្តៅដែលចូលរួមហើយអាចជួយស្រូបកាឡូរី ញុាំរយៈពេលយូរអាចជួយផ្លាស់ប្តូរការស្រូប វីតាមីនរបស់សារពាង្គកាយ បន្ថយជាតិខ្លាញ់ប្រែទៅជារាងកាយស្រស់ស្អាត៕
-
ផ្សារទំនើបហត្ថាខ្មែរមានផ្គត់ផ្គង់លក់ដុំនិងរាយ កូនក្រូចទ្រើង រឺហៅម្យ៉ាងទៀតថាផាសិន ងាយស្រួលដាំណាស់ពុកម៉ែមាមីងបងប្អូនអាចដាំលំអជាម្លប់សំរាប់ប្រើប្រាស់ជាលក្ខណះគ្រួូសារឬអាចដាំជាអាជីវកម្មឬកសិដ្ឋាន យើងខ្ញុំទទួលទិញផ្លែសំរាប់យកទោផលិជាភេសជ្ជះរក្សាសុខភាព
ទំនាក់ទំនង069514444 / 077 914 344 / 071 4444 736
យើងខ្ញុំមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង
-
ក្រូច វល្លិ PASSIONFRUIT ឈ្មោះ វិទ្យាសាស្ត្រ Passiflora edulis ក្រូចវល្លិ ( ផេស្សិនហ្វ្រ៊ូត ) ទើបនឹងមានការនិយមនៅខ្មែរយើង មិនយូរប៉ុន្មាននេះទេ តែប្រទេសជាច្រើនក្នុងពិភពលោកនិយមនិងដឹងនូវសារៈសំខាន់របស់ក្រូចវល្លិជាយូរណាស់មកហើយ និងមាន ផលិតផលជាច្រើន ដែលផ្សំដោយផ្លែក្រូចវល្លិ ។ គេនិយមធ្វើជាភេសជ្ជៈ ធ្វើនំ ការ៉េម ដំណាប់ ឬ ជាផលិតផលសម្រាប់ សម្រស់..។ល។ ក្រូចវល្លិបរិបូណ៌ទៅដោយ Carbohydrate , Fiber កាកសរសៃ , Protein , Vit A Betacarotine , Vit B2 B3 B6 B9 , Choline , VitC , Vit K , Calcium , Phosphorus Potassium , Sodium , ដែក សង្កសី ...។ល។ ក្រូចវល្លិ មានប្រយោជណ៍ ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ រាប់សិបមុខ ដូចជាការពារជំងឺមហារីក , ប្រឆាំងរ៉ាឌីកាល់សេរី , បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់ , ពង្រឹងប្រពន្ធ័ការពារខ្លួន , បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់ ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ , ទម្លាក់ខ្លាញ់ក្នុងឈាម , មិនឲ្យជាតិស្ករក្នុងឈាមខ្ពស់បំប៉នកម្លាំង , ជួយឲ្យអារម្មណ៍ ស្រស់ថ្លា និងគេងលក់ស្រួល , បំប៉នសរសៃសក់ និងក្រចក ការពារឆ្អឹងពុក , កែអាការៈវិលមុខ ក្អួតចង្អោរ , រលាកផ្លោកនោម , ជួយបំប៉នថ្លើមនិង ក្រលៀន , កំចាត់ពិសពុល ក្នុងឈាម , បំប៉នសួត ទម្លាក់ស្លេស្ម , បំបាត់ក្អក..។ល។ ចំណាំ : ក្រូចវល្លិ ជា ផ្លែឈើ សម្រាប់បរិភោគ មិនមែនជា ឱសថ ព្យាបាល ជំងឺ ទេ ។ ក្រូចទ្រើង

កសិករធ្វើចំការនៅខេត្តមណ្ឌលគិរី សុំអោយប្រជាជនខ្មែរឈ...
នាពេលបច្ចុប្បន្ននេះកំណើននៃការនាំចូលនៅបន្លែផ្លែឈើផ្សេងៗពីក
ក្រូចទ្រើងឬផ្លែផាស៊ិននិងអត្ថប្រយោជន៍ជាមួយន...
(មណ្ឌលគិរី)បើនិយាយពីក្រូចទ្រើងឬក៏ផ្លែផាស៊ិននោ
បច្ចេកទេសក្នុងការដាំដើមក្រូចទ្រើង ឬប៉ាស្យុង (PASSI...
តាមតំបន់ ឬខេត្តខ្លះគេហៅផ្ល
ជៀសផុតពីបញ្ហាសុខភាពជាច្រើន ដោយគ្រាន់តែទទួលទាន ផ្លែ...
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ហើយថា ក្រូចទ្រើង ឬ
ដើមប្រមាត់ខ្លាឃ្មុំ មានអនុភាពព្យាបាលជំងឺសាហាវៗបីមុ...
ល្បីពេញស្រុកថៃ! ក្រៅពីមានអនុភាពព្យាបាលជំងឺសាហាវៗបីមុខ ឥឡូ