កសិកម្ម  កសិកម្ម  ប្រម៉ោយដំរី ជាដើមឱសថខ្មែរយើងដ៏អស្ចារ្យ!

ប្រម៉ោយដំរី ជាដើមឱសថខ្មែរយើងដ៏អស្ចារ្យ!

  • 17-Aug-17 | 04:28:35 pm


  • » ប្រម៉ោយដំរី ជាដើមឱសថខ្មែរយើងដ៏អស្ចារ្យ

    ជួយព្យាបាលម្ងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ
    បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ
    រម្ងាប់ប្រទាលត្រអាក កាត់បន្ថយកំដៅក្នុងខ្លួន បង្ក្រាបពិសបូសធំៗ

    ជួយស៊ែរ ចែកគ្នាដឹងផង!

    សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

    Facebook.com/SOPHALLETH

    * ព្យាបាល៖
    កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។
    * វិធីប្រើ៖
    ១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ) ញ៉ាំបរិមាណ ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី (ហាមប្រើលើស) ។
    ២. ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។
    #រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។


    #ជំនួយឲ្យធាត់៖ ញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។
    #បង្ក្រាបបូសធំៗ៖ យកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។


    * ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល
    ជំងឺរលាកតំរងនោម។

    *ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)
    * ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។


    ប្រភពអត្ថបទ៖ ដកស្រង់ពីហ្វេសប៊ុក និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល សម្រាប់បងប្អូនទុកជាការស្វែងយល់

    * ព្យាបាល៖ រុក្ខជាតិទាំងមូល ហាលដាំទឹកហូបព្យាបាលហើមសួត ដំបៅសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ។

    * ឫស៖ ដាំទឹកហូបព្យាបាលក្អក ហឺត។

    * កម្រិតប្រើ៖ ១០-១៥ក្រាមដាំផឹកក្នុង១ថ្ងៃ។ ឯកសារ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦ ទំព័រ ១២៩

    *** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។