នី មុន្នីនាថ ត្រូវគេចោទថាប្រើល្បិចភ្ជាប់ពាក្យបោកប្រាស់លុយ សាហាវបំផុត
នៅរាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៧ នេះ តារាសម្តែង នី មុន្នីនាថ ត្រូវបានគេចោទប្រកាន់ថា បានប្រើល្បិចសាហាវបំផុត ដោយបោកលុយគេ នៅក្រៅប្រទេស ។
ប្រភពព័ត៌មានខាងលើនេះ Daily Report ទទួលាបាន ដោយគណនីហ្វេសប៊ុកមួយបានសរសេរថាតារាសំដែង នី មន្នីនាថ ពិតជាពូកែសំដែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែដែរហេតុតែដើម្បីលុយ តារាសំដែងម្នាក់នេះប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចិត្តអោយគូរដណ្តឹងម្នាក់នេះផ្តល់លុយអោយ ទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។
ប្រភពខាងលើបានបន្តថា ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបដិសេធមិនទៅវិញ ថែមទាំសុំផ្តាច់ពាក្យនឹងគូដណ្តឹង។
ទង្វើររបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តំលៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសំដែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នអោយមែនទែន ដើម្បីកុំអោយចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត៕
