- នេះតម្លៃដាក់លក់នៅខ្មែរ S20+ និង S20 Ultra បញ្ចេញឲ្យកម្ម៉ង់ទិញហើយ!
- ប្រៀបធៀបនឹង iPhone 11 Pro Max ទើបដឹង Galaxy S20 Ultra ធំកម្រិតណា!
- FBI ប្រាប់ក្រុមហ៊ុនអាមេរិក ប្រយ័ត្នចិនលួចបច្ចេកវិទ្យាឡានអគ្គិសនីយកទៅប្
- ឥឡូវនេះ រថយន្ដមានបំពាក់ពោងសុវត្ថិភាពនៅលើដំបូលហើយ
- Technovation ឆ្នាំ ២០១៨ ឃើញមាន ៣ ចំណុចប្លែកជាងរាល់ឆ្នាំ
- តុក្កតាសិចជំនាន់ថ្មី កាន់តែស្រដៀងទៅនឹងមនុស្សស្រីមែនទែនហើយ
- កាំជ្រួចមីស៊ីលថ្មីរបស់រុស្សីអាចបំបែករបាំងការពាររបស់អាមេរិកបាន
- Nokia 3310 ម៉ូដែលថ្មីស្អាតជាងមុនត្រលប់មកវិញហើយ ចង់ទិញអត់?
ឥឡូវនេះ រថយន្ដមានបំពាក់ពោងសុវត្ថិភាពនៅលើដំបូលហើយ
ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ពោងសុវត្ថិភាពត្រូវបានគេប្រើប្រាស់ស្ទើរតែគ្រប់រថយន្ត ហើយពេលនេះ មិនត្រឹមតែមាននៅផ្នែកខាងមុខ និងចំហៀងទេ គេបានបំពាក់វានៅលើដំបូលថែមទៀត ។
ពោងសុវត្ថិភាពនៅខាងក្នុងរថយន្ត ត្រូវបានរចនាឡើងដើម្បីការពារក្បាល, ក និងទ្រូងរបស់អ្នកបើកបរក្នុងករណីមានការប៉ះទង្គិច ។ ការរចនាថ្មីបន្ថែមទៀតផ្តល់នូវការការពារបន្ថែមសម្រាប់ជង្គង់ និងអ្នករួមដំណើរ ។ ឥឡូវនេះ ក្រុមហ៊ុន Hyundai បាននាំយកបច្ចេកវិទ្យាពោងសុវត្ថិភាពលើដំបូល ដែលគេហៅថា Panorama Sunroof Airbag System ។
ពោងសុវត្ថិភាពលើដំបូលនេះ ត្រូវបានគេបង្កើតឡើងក្នុងគោលបំណងបង្កើនសុវត្ថិភាព និងការពារការប៉ះទង្គិចផ្នែកក្បាលរបស់អ្នកដំណើរ ពេលរថយន្តក្រឡាប់ ។ វានឹងផ្ទុះឡើងដោយចំណាយពេលត្រឹមតែ០,០៨វិនាទីប៉ុណ្ណោះ ។
ក្រុមហ៊ុន Hyundai បានពន្យល់ថា ៖« វាប្រហាក់ប្រហែលនឹងពោងវាំងនននៅចំហៀងកញ្ចក់រថយន្តដែរ ។ ប្រសិនបើការប៉ះទង្គិចត្រូវចំណុចណា ពោងនៅខាងនោះនឹងផ្ទុះឡើង។ ប្រសិនបើរថយន្តក្រឡាប់ ពោងខាងលើនឹងផ្ទុះឡើងដូចគ្នា » ។
ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថាការរចនាពោងសុវត្ថិភាពរបស់វាមានលក្ខណៈស្មុគស្មាញជាងពោងសុវត្ថិភាពធម្មតា ។ នេះមកពីគេត្រូវញាត់វានៅកន្លែងចង្អៀត ហើយស្ថិតនៅលើដំបូលរថយន្តទៀត ។
ទោះបីយ៉ាងណា ក្រុមហ៊ុន Hyundai នៅមិនទាន់បានបញ្ជាក់នៅឡើយទេថា នឹងបំពាក់បច្ចេកវិទ្យានេះនៅពេលណា ប៉ុន្តែគេគ្រាន់តែដឹងថា វាអាចនឹងដាក់ឲ្យមាននៅក្នុងរថយន្តលំដាប់ខ្ពស់របស់ក្រុមហ៊ុននេះ ៕
ប្រភព : kohsantepheapdaily

ឥឡូវនេះ រថយន្ដមានបំពាក់ពោងសុវត្ថិភាពនៅលើដំបូ...
ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ពោងសុវត្ថិភាពត្រូវ
FBI ប្រាប់ក្រុមហ៊ុនអាមេរិក ប្រយ័ត្នចិនលួចបច្ចេកវិទ...
ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានធូរស្រាលបន្តិចហើយ ប៉
ប្រៀបធៀបនឹង iPhone 11 Pro Max ទើបដឹង Galaxy S20 Ul...
ស្មាតហ្វូនកំពូលទាំងពីររបស់ Samsung និង Apple នាពេលប