- មិនគួរឱ្យគ្រឿងផ្សំ2មុខព្យាបាលជំងឺសន្លាក់បានយ៉ាងពូកែសក្តិសិទ្ធិ
- ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្
- asjaj
- សុគន្ធ និសា៖ បញ្ចប់ការផលិតភាពយន្តភាគលើកដំបូង ឆ្លងកាត់ការលំបាកច្រើន
សុគន្ធ និសា៖ បញ្ចប់ការផលិតភាពយន្តភាគលើកដំបូង ឆ្លងកាត់ការលំបាកច្រើន
តារាចម្រៀងស្រីបែបស្រគត់ស្រគំ សុគន្ធ និសា បានបង្ហាញពីអារម្មណ៍រីករាយនឹងស្នាដៃសម្ដែងជាតួឯកក្នុងភាពយន្តភាគលើកដំបូងរបស់ខ្លួន ប៉ុន្តែនាងថា ស្នាដៃថ្មីនេះ មិនមែនជាការងាយស្រួលប៉ុន្មានទេ គឺឆ្លងកាត់ការលំបាកច្រើន។
កញ្ញា សុគន្ធ និសា បានឲ្យដឹងថា “សិសិររដូវក្នុងបេះដូង” គឺជាខ្សែភាពយន្តផលិតឡើងវិញ ពីរឿងភាគទូរទស្សន៍ដ៏ល្បី របស់កូរ៉េខាងត្បូង “Autumn In My Heart” ហើយរឿងនេះ ក៏ត្រូវបានបណ្តាប្រទេសជាច្រើន ដូចជា ចិន ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន តួកគី បានយកមកផលិតឡើងវិញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ ទូរទស្សន៍ហង្សមាស បានទទួលសិទ្ធិផ្តាច់មុខ និងសហការជាមួយទូរទស្សន៍កូរ៉េ KBS យកមកផលិតឡើងវិញ ជារឿង “សិសិររដូវក្នុងបេះដូង” ដោយមានការចូលរួមសម្ដែងពីតារាល្បីៗ ដូចជា សុគន្ធ និសា ឆន សុវណ្ណារាជ ហ្សូណូ និងតារាសម្តែង ដែលមានប្រជាប្រិយភាពច្រើនរូបទៀត។

ជាមួយគ្នានោះដែរ សុគន្ធ និសា បានត្អូញថា នាងមានការលំបាកច្រើន ក្នុងការថត ព្រោះមិនមែនដូចការថត MV បទចម្រៀងនោះទេ គឺខុសគ្នាឆ្ងាយ។ រឿងនេះពិតជាឆ្លងកាត់ការលំបាកច្រើន ទម្រាំនឹងបញ្ចប់ការថត គឺក្រុមការងារគ្រប់គ្នាសុទ្ធតែលះបង់ ហើយឆ្លងកាត់ការប្រឹងប្រែង អស់ពីលទ្ធភាព។ តារាស្រីរូបនេះ ក៏បានបង្ហាញពីជំនឿចិត្តថា នៅពេលដែលរឿងថ្មីរបស់នាងត្រូវបានដាក់បញ្ចាំងនៅប៉ុស្តិ៍ហង្សមាសនោះ នាងនឹងទទួលបានការគាំទ្រខ្លាំង៕

សុគន្ធ និសា៖ បញ្ចប់ការផលិតភាពយន្តភាគលើកដំបូង...
តារាចម្រៀងស្រីបែបស្រគត់ស្រគំ សុគន្ធ និសា បានបង្ហាញព
asjaj...
asdasasas
ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែង...
ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រា