Health & Beauty  Health & Beauty  ជា​រៀងរាល់ឆ្នាំ នា​ខែឧសភា ទិវា​ប្រឆាំង​ជំងឺហឺត តែងតែ​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ ​ការ​ប្រារព្ធ​ទិវា​នេះ​ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​ចំណេះដឹង​អំពី​ជំងឺហឺត កាត់បន្ថយ​អត្

ជា​រៀងរាល់ឆ្នាំ នា​ខែឧសភា ទិវា​ប្រឆាំង​ជំងឺហឺត តែងតែ​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ ​ការ​ប្រារព្ធ​ទិវា​នេះ​ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​ចំណេះដឹង​អំពី​ជំងឺហឺត កាត់បន្ថយ​អត្

  • 17-Dec-13 | 02:54:06 pm


  • ជា​រៀងរាល់ឆ្នាំ នា​ខែឧសភា ទិវា​ប្រឆាំង​ជំងឺហឺត តែងតែ​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។

    ​ការ​ប្រារព្ធ​ទិវា​នេះ​ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​ចំណេះដឹង​អំពី​ជំងឺហឺត កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺហឺត និង​រួមចំណែក​ឲ្យ​អ្នក​ជំងឺហឺត​អាច​រស់​នៅបាន​ធម្មតា​ដូច​អ្នក​ដែល​គ្មាន​ជំងឺហឺត​ដែរ​។​

    ​ដោយឡែក ឆ្នាំ​២០១៧​នេះ ទិវា​ប្រឆាំង​ជំងឺហឺត ត្រូវបាន​រៀបចំ​ទ្បើង​ដោយមាន​កិច្ចសហការ​រវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និង សមាគម​គ្រូពេទ្យ​សួត​កម្ពុជា ក្រោម​ប្រធានបទ "​អ្នក​អាច​គ្រប់គ្រង​ជំងឺហឺត​របស់​អ្នក​បាន​” ។

    ​លោក​វេជ្ជបណ្ឌិត ម៉ក់ ប៊ុន​ទ្បុ​ង អ្នកគ្រប់គ្រង​កិច្ចការ​វេជ្ជសាស្ត្រ ផ្នែក​ជំងឺ​ផ្លូវដង្ហើម និង​អាល្លែកហ្ស៊ី ក្រុមហ៊ុន ជី​អេស​ខេ​(GSK) កម្ពុជា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន ជី​អេស​ខេ (GSK) បាន​អញ្ជើញ​វាគ្មិន​ដែលមាន​បទពិសោធន៍​ខ្ពស់ មក​ធ្វើ​បទ​បង្ហាញ​ស្តីអំពី​ជំងឺ​ជំងឺហឺត​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែច្បាស់​អំពី​ជំងឺហឺត ការគ្រប់គ្រង និង​ផលវិបាក​របស់​ជំងឺហឺត​។​

    ​លោក​សាស្ត្រា​ចារ វ៉ាន់ មិច ដែលជា​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ​មានប្រសាសន៍ថា យោងតាម​របាយ​ការ​ណ៏​ចុងក្រោយ​ចេញ​ពេល​ថ្មីៗ​ក្នុង​ឆ្នាំ​២០១៧ របស់​ស្ថាប័ន​ជំងឺហឺត​ពិភពលោក GINA បាន​បង្ហាញថា មាន​ប្រមាណ​ជា ១៨% នៃ​ប្រជាជាតិ​នៅ​ទូទាំង​ពិភពលោក​បាននិងកំពុង​ទទួលរង​ជំងឺហឺត​។ ស្ថាប័ន​ជំងឺហឺត​ពិភពលោក GINA បានកំណត់​និយមន័យ​ជំងឺហឺត​ថា "​ជំងឺហឺត​ជា​ជំងឺ​ផ្លូវដង្ហើម​ដែលមាន​ពី​កំណើត មាន​លក្ខណៈ​រ៉ាំរ៉ៃ ដែល​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​អាកា​រៈ​ដង្ហក់ ដកដង្ហើម​បាន​ខ្លីៗ ណែន​ទ្រូង និង ក្អក​ពិបាក​ដកដង្ហើម​”​។

    ​លោក​សាស្ត្រា​ចារ នី ចន្ទី ដែលជា​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ​មានប្រសាសន៍ថា ហឺត​មិនមាន​ជា​ជំងឺឆ្លង​នោះទេ​ដូច​ច្នេះ​សូមកុំ​មានការ​រើសអើង​ចំពោះ​អ្ន​កើត​ជំងឺហឺត​។​ចំពោះ​កត្តា​ដែល​បណ្តាលអោយ​ជំងឺហឺត​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​រួមមាន ការ​ស្ថិតនៅក្នុង​បរិស្ថាន​ដែលមាន​រោមសត្វ ផ្សែង​បារី សត្វល្អិត លំអងផ្កា ការហាត់​ប្រាណ និង បរិស្ថាន​ដែលមាន​បាក់តេរី​បង្កដោយ​វីរុស​ច្រើន​។ ចំពោះ​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់ពី​ប្រើ​ថ្នាំ​ហឺត​សង្គ្រោះបន្ទាន់​មិនអាច​ជួយ​បាន​ទៀត ក្អក​ពិបាក​ដកដង្ហើម​លឺ​ងឺ​តៗ ឫ​ណែន​ទ្រូង និយាយ​ដាច់ៗ ពិបាក​ញាំ​ឫ​ពិបាក​គេង ដោយសារ​ដកដង្ហើម​បាន​ខ្លីៗ ចង្វាក់​ដង្ហើមញាប់​ហើយ​មាន​អារ​ម្ម​ណ៏​ថា​មិនអាច​ដកដង្ហើម​បាន​ស្រួល​។

    ​រោគសញ្ញា​ទាំងនេះ​បើកាលណា​កើតឡើង​ច្រើន​ថ្ងៃ​ហើយ​ធ្ងន់ធ្ងរ​បន្តិច​ម្តងៗ សូមកុំ​បង្អង់​យូរ​គឺ​ត្រូវ​ជួប​គ្រួ​ពេទ្យ​ទទួល​ការព្យាបាល​ជាបន្ទាន់​។​

    ​តើ​អ្នក​ជំងឺហឺត​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​អាចរ​ស់បាន​ក្នុង​ជីវិត​ដូច​ធម្មតា​?​

    លោក​វេជ្ជបណ្ឌិត លាន គឹម​ស្រេង ដែលជា​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ​មានប្រសាសន៍ថា ជំងឺហឺត​អាច​ព្យាបាល​បាន ហើយ​អ្នក​ជំងឺហឺត​អាច​រស់​នៅបាន​ដូច​ធម្មតា​ដោយ​ត្រូវ​ជៀសវាង​អោយបាន​ពី​កត្តា​បង្ក​ណាមួយ​ខាងលើ និង​ត្រូវ​ប្រើ​ថ្នាំ​ហឺត​តាម​ការណែនាំ​របស់​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។​

     

    • ប្រែសម្រួលដោយ៖ មង្គលការ