ជារៀងរាល់ឆ្នាំ នាខែឧសភា
ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។
ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្រាស្លាប់ដោយជំងឺហឺត និងរួមចំណែកឲ្យអ្នកជំងឺហឺតអាចរស់នៅបានធម្មតាដូចអ្នកដែលគ្មានជំងឺហឺតដែរ។
ដោយឡែក ឆ្នាំ២០១៧នេះ ទិវាប្រឆាំងជំងឺហឺត ត្រូវបានរៀបចំទ្បើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និង សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ "អ្នកអាចគ្រប់គ្រងជំងឺហឺតរបស់អ្នកបាន” ។
លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនទ្បុង អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្ត្រ ផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ក្រុមហ៊ុន ជីអេសខេ(GSK) កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីអេសខេ (GSK) បានអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ មកធ្វើបទបង្ហាញស្តីអំពីជំងឺជំងឺហឺតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាឲ្យកាន់តែច្បាស់អំពីជំងឺហឺត ការគ្រប់គ្រង និងផលវិបាករបស់ជំងឺហឺត។
លោកសាស្ត្រាចារ វ៉ាន់ មិច ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះមានប្រសាសន៍ថា យោងតាមរបាយការណ៏ចុងក្រោយចេញពេលថ្មីៗក្នុងឆ្នាំ២០១៧ របស់ស្ថាប័នជំងឺហឺតពិភពលោក GINA បានបង្ហាញថា មានប្រមាណជា ១៨% នៃប្រជាជាតិនៅទូទាំងពិភពលោកបាននិងកំពុងទទួលរងជំងឺហឺត។ ស្ថាប័នជំងឺហឺតពិភពលោក GINA បានកំណត់និយមន័យជំងឺហឺតថា "ជំងឺហឺតជាជំងឺផ្លូវដង្ហើមដែលមានពីកំណើត មានលក្ខណៈរ៉ាំរ៉ៃ ដែលស្តែងឲ្យឃើញតាមរយៈអាការៈដង្ហក់ ដកដង្ហើមបានខ្លីៗ ណែនទ្រូង និង ក្អកពិបាកដកដង្ហើម”។
លោកសាស្ត្រាចារ នី ចន្ទី ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះមានប្រសាសន៍ថា ហឺតមិនមានជាជំងឺឆ្លងនោះទេដូចច្នេះសូមកុំមានការរើសអើងចំពោះអ្នកើតជំងឺហឺត។ចំពោះកត្តាដែលបណ្តាលអោយជំងឺហឺតមានរោគសញ្ញាធ្ងន់ធ្ងររួមមាន ការស្ថិតនៅក្នុងបរិស្ថានដែលមានរោមសត្វ ផ្សែងបារី សត្វល្អិត លំអងផ្កា ការហាត់ប្រាណ និង បរិស្ថានដែលមានបាក់តេរីបង្កដោយវីរុសច្រើន។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីប្រើថ្នាំហឺតសង្គ្រោះបន្ទាន់មិនអាចជួយបានទៀត ក្អកពិបាកដកដង្ហើមលឺងឺតៗ ឫណែនទ្រូង និយាយដាច់ៗ ពិបាកញាំឫពិបាកគេង ដោយសារដកដង្ហើមបានខ្លីៗ ចង្វាក់ដង្ហើមញាប់ហើយមានអារម្មណ៏ថាមិនអាចដកដង្ហើមបានស្រួល។
រោគសញ្ញាទាំងនេះបើកាលណាកើតឡើងច្រើនថ្ងៃហើយធ្ងន់ធ្ងរបន្តិចម្តងៗ សូមកុំបង្អង់យូរគឺត្រូវជួបគ្រួពេទ្យទទួលការព្យាបាលជាបន្ទាន់។
តើអ្នកជំងឺហឺតត្រូវធ្វើដូចម្តេចដើម្បីអាចរស់បានក្នុងជីវិតដូចធម្មតា?
លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះមានប្រសាសន៍ថា ជំងឺហឺតអាចព្យាបាលបាន ហើយអ្នកជំងឺហឺតអាចរស់នៅបានដូចធម្មតាដោយត្រូវជៀសវាងអោយបានពីកត្តាបង្កណាមួយខាងលើ និងត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ។
- ប្រែសម្រួលដោយ៖ មង្គលការ

សុគន្ធ និសា៖ បញ្ចប់ការផលិតភាពយន្តភាគលើកដំបូង...
តារាចម្រៀងស្រីបែបស្រគត់ស្រគំ សុគន្ធ និសា បានបង្ហាញព
asjaj...
asdasasas
ជារៀងរាល់ឆ្នាំ នាខែឧសភា ...
ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រា