កាន់តែមានទំនុកចិត្តលើខ្លួនឯង!!! សាកល្បងវិធីមួយនេះ ផ្ទៃមុខអ្នកនឹងសស្អាតម៉ត់រលោងលែងមានស្នាមអុជខ្មៅទៀតហើយ...
ពីមុនមកប្រិយមិត្តធ្លាប់ដឹងរួចមកហើយពីម៉ាស់បិតមុខប៉េងប៉ោះ។ ប៉ុន្តែថ្ងៃនេះ វារាងខុសប្លែកពីមុនបន្តិច យើងនឹងប្រាប់អ្នកពីវិធីធ្វើទឹកកកប៉េងប៉ោះ ដែលនឹងមិនត្រឹមតែធ្វើឱ្យផ្ទៃមុខអ្នកសម៉ត់រលោងគ្មានស្នាមអុជខ្មៅប៉ុណ្ណោះទេ តែជាតិត្រជាក់របស់វានឹងទៅជួយសម្រួលចរាចរណ៍ឈាមផងដែរ។
ជំហ៊ានទី 1 ប៉េងប៉ោះខាត់ស្បែក
*គ្រឿងផ្សំ៖ ប៉េងប៉ោះ + ទឹកឃ្មុំ + ស្ករស
*ការណែនាំ
លាយស្ករស 2ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ 1ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ រួចលាបលើបន្ទះប៉េងប៉ោះ។ យកវាមកដុសញីលើមុខរបស់អ្នករយៈពេល10នាទី បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់
វិធីខាងលើជួយសម្អាតស្រទាប់ស្បែកខូច និងខ្មៅស្រអាប់ឱ្យអស់ពីលើផ្ទៃមុខ។
ជំហ៊ានទី 2៖ ម៉ាស្សាជាមួយប៉េងប៉ោះកក
*ការណែនាំ
យកទឹកក្រូចឆ្មា 2-3ដំណក់ដាក់ចូលលាយជាមួយទឹកប៉េងប៉ោះ រួចចាក់ចូលក្នុងពុម្ព ហើយដាក់បង្កកក្នុងទូរទឹកកករយៈពេល 3-4ម៉ោង។ អ្នកគ្រាន់តែយកវា 1ដុំមកដុសញីលើផ្ទៃមុខរយៈពេល 10នាទី
ជំហ៊ានទី 3៖ ម៉ាស់បិតមុខ
យកម្សៅដីឥដ្ឋ 2ស្លាបព្រាកាហ្វេពេញៗលាយជាមួយទឹកដោះគោ (យ៉ាអួ) 1ស្លាបព្រាកាហ្វេ និងទឹកដោះគោខាប់ 1ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វចូលគ្នាជាការស្រេច។ លាបវាពេញលើផ្ទៃមុខរបស់អ្នក និងរង់ចាំរយៈពេល 15នាទី។ លាងសម្អាតផ្ទៃមុខរបស់អ្នកនឹងទឹកធម្មតា៕

កាន់តែមានទំនុកចិត្តលើខ្លួនឯង!!! សាកល្បងវិធីមួយនេះ ផ្ទៃមុខអ្នកនឹងសស្អាតម៉ត់រលោងលែងមានស្នាមអុជខ្មៅទៀតហើយ

កាន់តែមានទំនុកចិត្តលើខ្លួនឯង!!! សាកល្បងវិធីមួយនេះ ផ្ទៃមុខអ្នកនឹងសស្អាតម៉ត់រលោងលែងមានស្នាមអុជខ្មៅទៀតហើយ
