ដឹងពីទម្លាប់ទាំងអស់នេះហើយត្រូវបញ្ឈប់ភ្លាម!! បើអ្នកមិនចង់ឡើងទម្ងន់
ទទួលទានអាហារមានតុល្យភាព និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាវិធីជួយដោះស្រាយបញ្ហាធាត់ឡើងគីឡូបាន។ ប៉ុន្តែមនុស្សខ្លះគិតថាវាគ្មានបានការ។ តែសំខាន់អ្នកក៏ត្រូវកែទម្លាប់ពេលព្រឹករបស់អ្នកផងដែរ។ វាអាចធ្វើឱ្យអ្នកឡើងគីឡូ។
1. គេងច្រើនពេក
ទម្លាប់គេងយប់តិចជាង 7ម៉ោងក្នុង 1ថ្ងៃធ្វើឱ្យអ្នកឡើងទម្ងន់។ ទោះបីជាយ៉ាងណា ការគេងច្រើនក៏មិនមែនជាជម្រើសដ៏ល្អបំផុតដែរ។ តាមការស្រាវជ្រាវបានឱ្យដឹងថា អ្នកដែលគេងច្រើនជាង 10ម៉ោងក្នុង1ថ្ងៃក៏អាចឡើងទម្ងន់ដែរ។ ការគេងច្រើនពេកនឹងបង្កើនអរម៉ូនករទីសូលបណ្តាលឱ្យអារម្មណ៍តានតឹង ញ៉ាំច្រើន។
អ្នកជំនាញណែនាំឱ្យគេងចាប់ពី 7-8ម៉ោងក្នុង1យប់ដោយគ្មានការរំខាន។
2. មិនបានត្រូវនឹងពន្លឺថ្ងៃគ្រប់គ្រាន់
ពន្លឺព្រះអាទិត្យជួយដំណើរការដល់ប្រព័ន្ធរំលាយអាហារក្នុងថ្ងៃដំបូង។ តាមការសិក្សាបានបង្ហាញថា កាំរស្មីយូវីពេលព្រឹកជំនួយសុខភាពបំផុត។ វាផ្តល់ទាំងថាមពល និងដំណើរការរំលាយអាហារ។ ព្រឹកឡើង គួរត្រូវកម្តៅថ្ងៃពី 20-30នាទីដើម្បីរក្សាទម្ងន់បានល្អ។
3. ញ៉ាំអាហារពេលព្រឹកតិចពេក
ទម្លាប់ញ៉ាំអាហារពេលព្រឹកតិចពេក ជាមូលហេតុនាំឱ្យឡើងគីឡូ ព្រោះអាហារផ្ទុកជីវជាតិតិច។ អាហារពេលព្រឹកសំខាន់បំផុតសម្រាប់ថ្ងៃចាប់ផ្តើមដំបូង។ មនុស្សខ្លះមិនខ្វល់ខ្វាយពីវាឡើយ ដឹងអត់វាសំខាន់ណាស់ចំពោះថាមពលរាងកាយសម្រាប់ធ្វើការពេញមួយថ្ងៃ។
4. ក្រញ៉ាំអាហារពេលព្រឹកពេក
ក្រទទួលទានអាហារពេលព្រឹកពេកក្រោយពេលភ្ញាក់ពីគេង ក៏អាចធ្វើឱ្យអ្នកឡើងទម្ងន់បានដែរ។ រាងកាយអ្នកត្រូវការថាមពលដើម្បីដំណើរការមុខងារ។ ពេលពោះអ្នកទទេ វានឹងបង្កើនការបញ្ចេញអាស៊ីត នេះជាមូលហេតុនាំឱ្យរលាក និងឈឺក្រពះ។
5. ធ្វើការងារប្រញាប់ច្រើន
សកម្មភាពច្រើនចាប់ផ្តើមតាំងពីវិនាទីដំបូងដែលអ្នកក្រោកពីគេង។ បើទោះជាវាអាចជួយឱ្យអ្នកធ្វើបានទាន់ពេលវេលាក៏ពិតមែន តែបើទង្វើនេះកើតឡើងញឹកញាប់ អ្នកនឹងកើតអារម្មណ៍ធុញថប់ ឆាប់ឡើងទម្ងន់។
6. ញ៉ាំអាហារសម្រន់
អាហារសម្រន់ពិតជាមានរសជាតិឆ្ងាញ់ តែជម្រើសនេះធ្វើឱ្យអ្នកឡើងជាតិកាឡូរី និងសារធាតុផ្សេងៗទៀត។ វាជួយបំបាត់ភាពស្រេកឃ្លានបានមួយភ្លែត ហើយក៏ធ្វើឱ្យអ្នកចង់ញ៉ាំកាន់តែច្រើន៕