- ខាន់ ជែម បង្ហាញគម្រោងបណ្តាក់ទុនផ្នែកចម្ការទុរេនជាមួយ «ឋានព្រះឥន្ឋ»
- កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាប់ពីគម្រោងអស្ចារ្យឋានព្រះឥន្ទ
- ភ្ញាក់ផ្អើល! គម្រោងធំៗទាំង១២ ដែលចំណាយលុយរាប់រយលានដុល្លារដើម្បីសាងសង់ក្នុងអាណត្តិថ្មីនេះ
- តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តថា កំពត ?
- ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ចម្រុះ
- ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី២)
- ក្រុមហ៊ុនអភិវឌ្ឍន៍កោះសង្សា Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
- គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ
- ជនជាតិចិនដែលកំពុងតែវាយលុកទីផ្សារអចលនទ្រព្យរបស់ពិភពលោក ពេលនេះក៏កំពុងតែបន្តការវាយលុកទីផ្សារកម្ពុជាយ៉ាងគគ្រឹកគគ្រេង
- តើគួរទិញអចលនទ្រព្យមុនពេលបោះឆ្នោត ឬត្រូវរង់ចាំក្រោយបោះឆ្នោត?
- ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹងនិងប្លង់ទន់
- ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ចិន នៅកម្ពុជា
- (សែនក្បាលទឹក ០៥ កញ្ញា ខាងមុខនេះ) នឹងនាំលាភ នាំទ្រព្យ នាំសំណាងល្អ មកឲ្យឆ្នាំ ជូត ឆ្លូវ ខាល រោង ម្សាញ់ មមី មមែ វក រកា ច មានលាភ មានលុយហូរចូលហូរហៀរ!
- Real Estate
- Rel Estate
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាប់ពីគម្រោងអស្ចារ្យឋានព្រះឥន្ទ
ខណៈដែលដំណឹងរៀបការកាន់តែខិតជិតដល់ តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា នៅតែត្រូវបានគេកត់សម្គាល់ថាស្រស់ស្អាត និងមានភាពទាក់ទាញទ្វេរដងគ្រប់ពេលដែលនាងបង្ហាញខ្លួន។ ជាក់ស្ដែងនាងបានធ្វើឱ្យកញ្ជ្រោលយ៉ាងខ្លាំងនៅក្នុងកម្មវិធីបើកសម្ពោធដីចម្ការប្រភេទពុះជាហិកតារកាលពីថ្ងៃទី27 កុម្ភៈ ដោយកញ្ញាបកស្រាយបទចម្រៀងតែប៉ុន្មានបទ អមដោយក្បាច់រាំប៉ុណ្ណោះ តែអាចធ្វើឱ្យភ្ញៀវកត្តិយសផ្ដោតការចាប់អារម្មណ៍នឹងការបង្ហាញខ្លួនមិនធម្មតា។
អ្វីដែលគេកាន់តែកត់សម្គាល់ខ្លាំងជាងការបង្អួតរូបសម្រស់ និងភាពរស់រវើកនៃក្បាច់រាំទៀតនោះ គឺកញ្ញាបានប្រកាសគម្រោងគួរឱ្យចាប់អារម្មណ៍មួយរបស់គម្រោងឋានព្រះឥន្ទដែលបានប្រកាសឡើងនាយប់នោះ។ ឱក សុគន្ធកញ្ញា ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងមិនធ្លាប់បានឮគម្រោងពុះដីឡូតិ៍ណាដែលលក់ជាចម្ការមួយហិកតារៗ ហើយក្រុមហ៊ុនមានទាំងសេវាបង់រំលោះ និងសេវាថែទាំងដំណាំឱ្យរហូតដល់បានផល ហើយជាប្រភេទដីចម្ការដែលមានប្លង់កម្មសិទ្ធិបែបនេះនោះទេ ទើបកញ្ញាយល់ថា នាងខ្ញុំនឹងសិក្សាទិញចម្ការធុរ៉េនពីក្រុមហ៊ុននេះឱ្យបានមួយចំនួន អាស្រ័យទៅតាមការចង់បានជាក់ស្ដែង។កញ្ញាបានបន្ដទៀតថាខ្លួនចង់បានដីចម្ការធុរ៉េបែបនេះជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីខ្វះអ្នកមើលថែទាំដំណាំ និងមិនចង់ចំណាយថវិកាទាំងដុលតែម្ដង ទើបកញ្ញាចេះតែឃ្វាងៗរឿងទិញចម្ការនេះ។ កញ្ញាបញ្ជាក់ថាក្រោយពេលបានចូលរួមក្នុងពិធីប្រកាសលក់ចម្ការរបស់គម្រោង«ឋានព្រះឥន្ទជាតិធី»បានធ្វើឱ្យនាងចាប់អារម្មណ៍តែម្ដង ដោយក្នុងចំណោមប្រភេទចម្ការទាំងអស់គឺនាងពេញចិត្តគម្រោងចម្ការធុរ៉េន និងខេត្តកំពត។ នៅក្នុងពិធីនោះ នាងថាខ្លួនទទួលបានតម្លៃខ្លួនខ្ពស់ ទើបនាងនៅកំដរពិធីតាំងពីព្រលប់រហូតដល់ចាប់រង្វាន់ធំហើយ ហើយថែមទាំងបកស្រាយបទចម្រៀងច្រើនបទ ធ្វើឱ្យពិធីទាំងមូលកញ្ជ្រោលខ្លាំង។
យ៉ាងណាមិញលោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានបញ្ជាក់ប្រាប់ឡារ៉ែនថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសម្ងំទិញបានចម្ការអ្នកស្រីរហូតដល់រាប់ពាន់ហិកតារ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង ពោធិសាត់ជាដើម ហើយបានវិនិយោគដាំជាដំណាំផ្សេងអាស្រ័យទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថាបើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជាមានហានិភ័យ អ៊ីចឹងហើយទើបក្រុមហ៊ុនសម្រេចពុះដីចម្ការដែលខ្លួនទិញបានរហូតដល់រាប់ពាន់ហិកតារនោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហ៊ំ1ហិកតារៗ ហើយលក់បង់រំលោះ។ ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញរហូតដល់4ឆ្នាំ ឬ6ឆ្នាំ ដែលជារយៈពេលឱ្យបង់រំលោះនោះ ដើម្បីឱ្យចម្ការទាំងឡាយនៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ លោកថាគម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី14,000 រហូតដល់ជាង4ម៉ឺនក្នុងមួយហិកតារ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏នឹងពុះលកក់ចម្ការក្រូច និងចម្ការឬស្សី ជាហិកតារៗអោយបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ៕

(សែនក្បាលទឹក ០៥ កញ្ញា ខាងមុខនេះ) នឹងនាំលាភ នាំទ្រព...
០៥ កញ្ញា 
ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ចិន នៅក...
ចិនបានមកឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការវិនិយោគ
ជនជាតិចិនដែលកំពុងតែវាយលុកទីផ្សារអចលនទ្រព្យរបស់ពិភព...
មួយរយៈចុងក្រោយនេះ ចិនកំពុងតែធ្វើការវាយលុកយ៉ាងខ្លាំងក្លាលើ
គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ...
ភាពរីកចម្រើននៃអច
ក្រុមហ៊ុនអភិវឌ្ឍន៍កោះសង្សា Song Saa Collective គ្...
ក្រុមហ៊ុន Song S
ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ច...
ទួលគោកដែលធ្លាប់ជ
តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់...
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មា
ភ្ញាក់ផ្អើល! គម្រោងធំៗទាំង១២ ដែលចំណាយលុយរាប់រយលានដ...
ជាមួយនឹងផែនការធ្វើឲ្យបានច្រើនជាងមុន រីកចម្រើនជាងមុន រដ្ឋា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាប់ពីគ...
ខណៈដែលដំណឹងរៀបការកាន់តែខិតជិតដល់ តារាចម្រៀងល្បីល