ពត៌មាន តារាអន្តរជាតិ

ពត៌មាន តារាអន្តរជាតិ  ពត៌មាន តារាអន្តរជាតិ  ទំនាក់ទំនងរវាង ឌី សូនីតា និង​អេឡិច​ ហ្សូរ៉ា អ្នកទាំងពីចង់ឲ្យមហាជន​ តាមដានមើលដោយខ្លួនឯង ក្រោយពីបានបង្ហាញចម្រៀងរៀបរាប់ពីស្នេហា​នៅអូស្រ្តាលី

ទំនាក់ទំនងរវាង ឌី សូនីតា និង​អេឡិច​ ហ្សូរ៉ា អ្នកទាំងពីចង់ឲ្យមហាជន​ តាមដានមើលដោយខ្លួនឯង ក្រោយពីបានបង្ហាញចម្រៀងរៀបរាប់ពីស្នេហា​នៅអូស្រ្តាលី

  • 17-Dec-24 | 12:20:59 pm


  • ភ្នំពេញ៖​ ​ កន្លងមកមហាជនធ្លាប់មានមន្ទិលពីរឿងរ៉ាវស្នេហា​ របស់តារាសម្តែងដ៏ល្បីឈ្មោះមួយគូរ​ គឺលោក​ អេឡិច​ ហ្សូរ៉ា​ និងតារាស្រី​ កញ្ញា​ ឌី​ សូនីតា​ផង ស្រាប់តែពេលនេះពួកគេបានដឹកដៃគ្នា​ និពន្ធបទចម្រៀងមួយបទដែលរំលេចពីអត្ថន័យទំនាក់ទំនងស្នេហា​ ដូចទៅនឹងអ្វីដែលមហាជនកំពុងមានមន្ទិលលើអ្នកទាំងពីរ ។​ ពាក់ព័ន្ធនឹងរឿងនេះ អ្នក​ទាំងពីរមិនចង់ចេញមុខបកស្រាយ​ អ្វីពីទំនាក់ទំនងស្នេហានៅឡើយនោះទេ​ ដោយគ្រាន់តែបញ្ជាក់ថា​ ចង់ឲ្យទស្សនិកជន​ តាមដានមើលដោយខ្លួនឯង​ ។
    តាមរយៈអត្ថន័យ និងការវិការសម្តែង​ ក្នុងបទចម្រៀង​ Original Song​ របស់តារាសម្ដែងមួយគូរនេះ ក្នុងបទមួយដែលមានចំណងជើងថា​ «ផ្ដើមស្នេហ៍នៅស៊ីដនី»​ បានធ្វើឲ្យមហាជនមានមន្ទិលទៅលើទំនាក់ទំនង​អ្នកទាំងពីរ ដែលអាចឈានដល់ការបង្កាត់ភ្លើងស្នេហាជាមួយគ្នា​នៅក្រៅឆាក ។
    មហាជនមានការសង្ស័យបែបនេះ​ដោយសារតែអ្នកទាំងពីរមានភាពស្និទ្ធស្នាល​ ផ្អែមល្ហែមជាមួយគ្នាខ្លាំង​ ដែលក្នុងឈុតសម្តែងមានកាយវិការស្និទ្ធិស្នាលអោបរឹត​ អោបថើប និងថ្នាក់ថ្នមគ្នា ​ប្រៀបដូចគូស្នេហ៍ដែលបានដក់ជាប់នូវទឹកចិត្តស្រលាញ់យ៉ាងជ្រាលជ្រៅ ។​  ប៉ុន្តែទោះបីជាយ៉ាងណាអ្នកទាំងពីរ តែងអះអាងថា​ ទំនាក់ទំនងអ្នកទាំងពីរ​ត្រឹមតែជាបងប្អូន (Bro& Sis)​ តែប៉ុណ្ណោះ ។​
    ជំវិញការបង្ហាញភាពល្អែមល្ហែម​ ក្នុងបទចម្រៀង កញ្ញា ឌី សូនីតា មិនបានប្រកាសថា នេះពិតជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នេហារបស់ខ្លួន ឬយ៉ាងណានោះទេ ដោយនាងគ្រាន់តែអះអាងថា​ អ្វីដែលបានតាក់តែងនៅក្នុងបទចម្រៀងនេះ គឺចង់រំលឹកពីប្រវត្តិនៃទំនាក់ទំនងរបស់នាង និងលោក អេឡិច ហ្សូរ៉ា ដែលកាលពីមុនគ្រាន់តែរាប់គ្នាជាមិត្តយ៉ាងធម្មតា​ ។
    តារាស្រីរូបនេះ​ បានឲ្យដឹងទៀតថា​ រូបនាង និង​លោក​ ហ្សូរ៉ាស្នើឲ្យមហាជនតាមដានពីទំនាក់ទំនងរបស់នាង និងដៃគូ ដោយនាងមិនទាន់ប្រកាស១០០ភាគរយថាដូចនឹងអត្ថន័យក្នុងបទចម្រៀងនោះទេ ប៉ុន្តែនាងបញ្ជាក់ថា អ្វីៗនឹងអាចលើសពីអ្វីដែលបានបង្ហាញនោះផង៕

     



    សូមទស្សនាវីឌីអូ ៖ 


    ដោយ៖ ញឹម សួង
    ប្រភព ៖ uktv

    សូមជំរាបជូនដំណឹងដល់បេក្ខជន បេក្ខនារីគ្រប់រូបដែលមានបំណងចង់ចូលរួមប្រកួតប្រជែងស្រីស្រស់ប្រុសស្អាត សូមបំពេញបែបបទដូចខាងក្រោម​៖