- តារាចម្រៀងខ្មែរពីរដួង ត្រៀមកើបលុយលើទឹកដីអាមេរិក
- មិនធម្មតា!លោក ញ៉ែម សុគន្ធ រៀបការហើយប្រកាសយកកូនភ្លាមៗ
- អស់ទាស់ម៉ង មង្គលការលោក ញ៉ែម សុគន្ធ យប់មិញ សុទ្ធតែតារាល្បីៗចូលរួម (មានវីដេអូ)
- ក្ដៅៗក្រុម Bro&Sis ចេញMVលើកដំបូងនៅ Ksmart Original Song
- ថុល លីនណា ត្រៀមចេញបទថ្មី« ជីវិតក្មេងកំព្រា »បែរជាត្រូវជួបទុក្ខ ព្រោះលោកឱពុកទទួលមរណភាព
- លោកសឿង ខិនចាន់តារា ម្ចាស់បទចង់ អោយអូន បែកគេបាន ទទួលជ័យលាភីក្នុងកម្មវិធីចង់ក្លាយជាតារា
- ទំនាក់ទំនងរវាង ឌី សូនីតា និងអេឡិច ហ្សូរ៉ា អ្នកទាំងពីចង់ឲ្យមហាជន តាមដានមើលដោយខ្លួនឯង ក្រោយពីបានបង្ហាញចម្រៀងរៀបរាប់ពីស្នេហានៅអូស្រ្តាលី
- ក្តៅៗ អ៊ិន ធារ៉ាវី អតិតបេក្ខជន cambodian idol 2 ស្ងាត់ៗបញ្ចេញ.......
- អេនឌី ឈឺចិត្ត មានអ្នកលួចកាត់ត MV “នឹកបង៥០%ផង” មិនរអែងចិត្ត
- សុគន្ធ នីសា ការសម្រេចចិត្តរៀបការ មិនមែនដោយសារ ពាក្យរិះគន់នោះទេ ព្រោះមានគម្រោងយូរហើយ
- សុិន សុធារិទ្ធឡើងកូដ ដណ្តើមបានតំណែងតួឯកដំបូង ស្របពេល ទីផ្សារការងារសិល្បះកំពុងមមាញឹក
ក្តៅៗ អ៊ិន ធារ៉ាវី អតិតបេក្ខជន cambodian idol 2 ស្ងាត់ៗបញ្ចេញ.......
អតីតបេក្ខជនប្រលងច្រៀងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian idol រដូវកាលទី 2 គឺលោក អ៊ិន ធារ៉ាវី បន្ទាប់ពីស្ងាត់បាត់មុខមួយរយះ ពេលនេះបានវិលត្រឡប់មកវិញជាមួយ...... ពុកម៉ែបងប្អូន ជាពិសេសមិត្តៗយុវវ័យ ភាគច្រើនសុទ្ធសឹងតែបានស្គាល់រួចមកហើយ អតិតជាពលករកូរ៉េ ក៏ដូចជាអតិតបេក្ខជនប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក cambodian idol រដូវកាលទី 2 មួយរូបរបស់ទូរទស្ស ហង្សមាស គឺលោក អ៊ិន ធារ៉ាវី ដែលមានស្រុកកំណើតនៅខាងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោក អ៊ិន ធារ៉ាវី ធ្លាប់បានធ្វើជាពលករចំណាកស្រុក ទៅបំរើការងារនៅក្នុងប្រទេសកូរ៉េ អស់រយះពេល 5 ឆ្នាំ ទើបលោកត្រឡប់មកស្រុកខ្មែរវិញ។ ហើយបន្ទាប់ពីការវិលត្រឡប់មកទឹកដីខ្មែរវិញ ដោយសារការស្រលាញ់ខាងវិស័យសិល្បះចម្រៀង បូករួមនឹងដុងសម្លេងពីធម្មជាតិ ព្រមទាំងមានការជម្រុញលើកទឹកចិត្តច្រើនពីសំណាក់ពលករដូចគ្នាផងដែរនោះ លោកក៏ធ្លាប់បានសម្រេចចិត្តដាក់ពាក្យចូលប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក cambodian idol កាលពីរដូវកាលទី 2 ។
គួរបញ្ជាក់ផងដែរថាក្នុងចន្លោះពេលដែលលោក អ៊ិន ធារ៉ាវី កំពុងបំរើការងារនៅក្នុងប្រទេសកូរ៉េនោះ លោកធ្លាប់បានបញ្ចេញសមត្ថភាពច្រៀង ជាច្រើនតាមរយះការប្រលងចម្រៀង ជាភាសាកូរ៉េ និង ភាសាខ្មែរ រួមទាំងការបង្ហាញសមត្ថភាពច្រៀងបង្ហោះជាវិឌីអូទៅលើបណ្ដាញសង្គម ហ្វេស ប៊ុក ហើយលោកទទួលបានជោគជ័យជាច្រើនដង ហើយក៏មានការគាំទ្រខ្លាំងណាស់ដែរ ពីសំណាក់បងប្អូនពលករខ្មែរដូចគ្នា ថែមទាំងមានការកោតសរសើរជាខ្លាំងទៅលើសមត្ថភាព បត់បែនសម្លេងរបស់គាត់ មិនថាជាប្រភេទបទ slow , Rock សម្លេងទាបខ្ពស់គឺគាត់មានសមត្ថភាពច្រើន។
ត្រឡប់មកនិយាយពីការដែលលោកដាក់ពាក្យចូលប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក cambodian idol កាលពីរដូវកាលទី2 វិញ គឺលោក អ៊ិន ធារ៉ាវី បានជាប់វគ្គចម្រុះដំបូងឆ្លងទៅវគ្គបន្តបន្ទាប់ទៀត ហើយចាប់តាំងពីវគ្គ Judge Audition មកដែលលោក អ៊ិន ធារ៉ាវី បានបង្ហាញសមត្ថភាពនៅចំពោះមុខ គណៈកម្មការទាំងបួន ជាមួយនិងចម្រៀងមួយបទដែលមានចំណងជើងថា«អោយបងសុំស្រលាញ់ផង» ថ្វីត្បិតតែពេលនោះលោកបានចំលើយ Yes តែបីពីគណៈកម្មការទាំងបួនក៏ពិតមែន តែលោកនៅតែមានអោកាសទទួលបានសំបុត្រមាស ដើម្បីឆ្លងទៅវគ្គបន្តបន្ទាប់ ហើយមិនតែប៉ុណ្ណោះលោកទទួលបានការគាំទ្រនិងមានអ្នកស្គាល់លោកកាន់តែច្រើនឡើងថែមទៀត ពីបងប្អូនខ្មែរក្រៅប្រទេសនិងក្នុងប្រទេសផងដែរ។ប៉ុន្តែជារឿងគួរអោយសោកស្តាយបំផុតសម្រាប់លោកនិងបងប្អូនទស្សនេកជនដែលគាំទ្រលោក ដោយលោកត្រូវបានជម្រុះចេញពីការប្រគួតនៅវគ្គ Live Show សប្តាហ៍ទី 4 ។
បន្ទាប់ពីនោះមកលោក អ៊ិន ធារ៉ាវី ក៏ស្ងាត់បាត់មុខអស់មួយរយះធំ ធ្វើអោយបងប្អូនដែលជាអ្នកគាំទ្ររបស់លោកមានការងើងឆ្ងល់ថែមទាំងមានអ្នកខ្លះគិតថាគាត់ប្រហែលបាក់ទឹកចិត្តហើយក៏ប្រហែលជាបោះបង់វិថីសិល្បះនេះចោលហើយ។ ប៉ុន្តែមិនដូច្នោះឡើយថ្មីៗនេះមានការបង្ហោះជា status រួមជាមួយរូបថតមួយសន្លឹកនៅលើ profile facebook មួយឈ្មោះ Dy Varin ដែលត្រូវបានគេស្គាល់ថាគឺជាបងប្រុសបង្កើតរបស់លោក អ៊ិន ធារ៉ាវី ក្នុង status នោះបាននិយាយថា «ភ្នំពេញជាមួយ idol ទៅថតបទថ្មី original song ចាំជួយគាំទ្ររផងណាមិត្តទាំងអស់គ្នា (ស្អប់មនុស្សម្នាក់.....!!!!)»។ យ៉ាងណាមុិញខាងសារពត៌មានយើងក៏បានទាក់ទងទៅលោក អ៊ិន ធារ៉ាវី ផ្ទាល់រួចហើយដែរលោកបានបង្ហើបថាវាជាការពិតណាស់លោកត្រៀមនឹងចេញបទចម្រៀង original ប៉ុន្មានបទដែរក្នុងពេលឆាប់ៗនេះ ហើយលោកបានបង្ហើបបន្តទៀតថាលោកបានធ្វើការជាក្រុមដើម្បីរួមគ្នាបង្កើត original song ក្រុមនោះមានឈ្មោះថា Ksmart Original Song ហើយបទដែលលោកត្រៀមចេញដំបូងនៅក្នុងក្រុមនោះគឺមានចំណងជើងថា «ស្អប់មនុស្សម្នាក់»ដែលនិពន្ធទំនុកដោយលោក ហឹុមឡៃហីុម បន្តែសម្រាប់បទនេះលោក អ៊ិន ធារ៉ាវី បានបញ្ជាក់ថា មានការច្រៀងដល់ទៅ 2 នាក់ មួយគឺប្អូនប្រុសម្នាក់ឈ្មោះ សិទ្ធិ មករា ម្នាក់ទៀតគឺលោកផ្ទាល់ ប៉ុន្តែមិនមែនច្រៀងរួមគ្នាទេ គឺច្រៀងម្នាក់មួយចប់ៗ លោកប្រាប់ថាហេតុដែលលោកធ្វើដូច្នេះគឺយើងចង់ធ្វើអោយប្លែកដែលបទចម្រៀងមួយ មានម្ចាស់បទដល់ទៅ 2 នាក់ ដោយមិនមែនច្រៀងរួមគ្នា។ ហើយជាចុងក្រោយគាត់បានលើកឡើងជាការថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន មិត្តៗយុវវ័យ ក៏ដូចជាអ្នកគាំទ្ររូបលោកទាំងអស់គ្នាថាលោកពិតជាអរគុណខ្លាំងមែនទែនចំពោះការគាំទ្រដល់រូបលោកកន្លងមកហើយលោកក៏សង្ឃឹមថា នៅពេលដែលគាត់ចេញបទចម្រៀងថ្មីនេះទៅពុកម៉ែបងប្អូន នឹង ជួយគាំទ្រដល់លោក ក៏ដូចជាក្រុម Ksmart original song ទាំងមូលផងដែរ។
សូមជំរាបជូនដំណឹងដល់បេក្ខជន បេក្ខនារីគ្រប់រូបដែលមានបំណងចង់ចូលរួមប្រកួតប្រជែងស្រីស្រស់ប្រុសស្អាត សូមបំពេញបែបបទដូចខាងក្រោម៖

សុគន្ធ នីសា ការសម្រេចចិត្តរៀបការ មិនមែនដោយសារ ពាក្...
ភ្នំពេញ៖ តារាចម្រៀងស្រីមានរឹកពារ សុ
អេនឌី ឈឺចិត្ត មានអ្នកលួចកាត់ត MV “នឹកបង៥០%ផ...
ទើបប៉ុន្មាននាទីមុននេះប៉ុណ្ណោះ លោក អេនឌី បញ្ចេញសារល
តារាចម្រៀងខ្មែរពីរដួង ត្រៀមកើប...
តារាចម្រៀងខ្មែរពីរដួង គឺលោក មាស សាលី និង
លោកសឿង ខិនចាន់តារា ម្ចាស់បទចង់ អោយអូន បែកគេបាន ទទួ...
លោកសឿងខិនចានតារាម្ចាស់បទ(ស្
ក្ដៅៗក្រុម Bro&Sis ចេញMVលើកដំបូងនៅ Ksmart Original...
បន្ទាប់ពីបង្កើតក្រុមបានជាង៣ខែមកនេះក្រុមច្រៀងយុវវ័យ(Bro&am
អស់ទាស់ម៉ង មង្គលការលោក ញ៉ែម សុគន្ធ យប់មិញ សុទ្ធតែត...
ល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ គេបានប្រទះ