International Satars

International Satars  International Satars  ក្តៅៗ អ៊ិន ធារ៉ាវី អតិតបេក្ខជន cambodian idol 2 ស្ងាត់ៗបញ្ចេញ.......

ក្តៅៗ អ៊ិន ធារ៉ាវី អតិតបេក្ខជន cambodian idol 2 ស្ងាត់ៗបញ្ចេញ.......

  • 17-Dec-23 | 04:39:44 pm


  • ​អតីត​បេក្ខជន​ប្រលង​ច្រៀង​កម្ម​វិធី​លំដាប់​ថ្នាក់ពិភព​លោក​Cambodian idol រដូវ​កាល​ទី​ 2 គឺ​លោក​ អ៊ិន​ ធារ៉ាវី​ បន្ទាប់​ពីស្ងាត់​បាត់​មុខមួយ​រយះ​ ពេល​នេះ​បាន​វិល​ត្រឡប់​មក​វិញ​ជាមួយ...... ពុក​ម៉ែ​បង​ប្អូន​ ជា​ពិសេស​មិត្ត​ៗ​យុវវ័យ​ ភាគ​ច្រើន​សុទ្ធ​សឹង​តែ​បាន​ស្គាល់​រួច​មក​ហើយ​ អតិត​ជា​ពលករ​កូរ៉េ​ ក៏ដូចជា​អតិត​បេក្ខជន​ប្រលងចម្រៀង​ក្នុង​កម្ម​វិធី​លំដាប់​ថ្នាក់​​ពិភព​លោក​ cambodian idol រដូវ​កាល​ទី​ 2​ មួយ​រូប​របស់​ទូរទស្ស​ ហង្សមាស​ គឺ​លោក​ អ៊ិន​ ធារ៉ាវី​ ដែល​មានស្រុក​កំណើត​នៅ​ខាង​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ។​ លោក​ អ៊ិន​ ធារ៉ាវី​ ធ្លាប់​បាន​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​ ទៅ​បំរើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ អស់​រយះ​ពេល​ 5​ ឆ្នាំ​ ទើប​លោកត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​។​ ហើយ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ទឹក​ដី​ខ្មែរ​វិញ​ ដោយ​សារ​ការ​ស្រលាញ់​ខាង​វិស័យ​សិល្បះ​ចម្រៀង​ បូក​រួម​នឹង​ដុង​សម្លេង​ពី​ធម្មជាតិ​ ព្រម​ទាំង​មាន​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ច្រើន​ពី​សំណាក់​ពលករ​ដូច​គ្នា​ផង​ដែរ​នោះ​ លោក​ក៏​ធ្លាប់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រលង​ចម្រៀង​ក្នុង​កម្ម​វិធី​​​លំដាប់​ថ្នាក់ពិភព​លោក​ cambodian​ idol​ កាល​ពី​រដូវ​កាល​ទី​ 2​ ។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ចន្លោះ​ពេល​ដែល​លោក​ អ៊ិន​ ធារ៉ាវី​ កំពុង​បំរើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ លោក​ធ្លាប់​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​ ជា​ច្រើន​តាម​រយះ​ការ​ប្រលង​ចម្រៀង​ ជា​ភាសា​កូរ៉េ​ និង​ ភាសា​ខ្មែរ​ រួម​ទាំង​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​បង្ហោះ​ជា​វិឌីអូទៅ​លើ​បណ្ដាញ​សង្គម​ ហ្វេស​ ប៊ុក​ ហើយ​លោក​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​ដង​ ហើយ​ក៏​មាន​ការ​គាំទ្រ​ខ្លាំង​ណាស់​ដែរ​ ពី​សំណាក់​បង​ប្អូន​ពលករ​ខ្មែរ​ដូច​គ្នា​ ថែម​ទាំង​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង​ទៅ​លើ​សមត្ថភាព​ បត់​បែន​សម្លេង​របស់​គាត់​ មិនថា​ជា​ប្រភេទ​បទ​ slow , Rock សម្លេង​ទាប​ខ្ពស់​គឺ​គាត់​មាន​សមត្ថភាព​ច្រើន​។


     

     ​ត្រឡប់​មក​និយាយ​ពី​ការដែល​លោក​ដាក់​ពាក្យ​ចូល​​ប្រលង​ចម្រៀង​ក្នុង​កម្ម​វិធី​លំដាប់​ថ្នាក់​​ពិភព​លោក​ cambodian​ idol​ កាល​ពី​រដូវ​កាល​ទី​2​ វិញ​ គឺ​លោក​ អ៊ិន​ ធារ៉ាវី​ បានជាប់​វគ្គ​ចម្រុះ​ដំបូង​ឆ្លង​ទៅ​វគ្គ​បន្ត​បន្ទាប់​ទៀត​ ហើយ​ចាប់តាំង​ពី​វគ្គ​ Judge Audition​ មក​ដែល​លោក​ អ៊ិន​ ធារ៉ាវី​ បាន​បង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​ គណៈកម្មការ​ទាំង​បួន​ ជាមួយ​និង​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​«អោយ​បង​សុំ​ស្រលាញ់​ផង»​ ថ្វី​ត្បិត​តែ​ពេល​នោះ​លោក​បាន​ចំលើយ​ Yes តែ​បី​ពី​គណៈកម្មការ​ទាំង​បួន​ក៏​ពិត​មែន​ តែ​លោកនៅ​តែមាន​អោកាស​ទទួល​បាន​សំបុត្រ​មាស​ ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ត​បន្ទាប់​ ហើយ​មិន​តែ​ប៉ុណ្ណោះ​លោក​ទទួល​បាន​ការ​គាំទ្រ​និង​មាន​អ្នក​ស្គាល់​លោក​កាន់​តែ​ច្រើន​​ឡើង​ថែម​ទៀត​ ពីបង​ប្អូន​​ខ្មែរ​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​ផង​ដែរ​។​ប៉ុន្តែ​ជា​រឿង​គួរ​អោយ​សោក​ស្តាយ​បំផុត​សម្រាប់​លោក​និង​បង​ប្អូន​ទស្សនេកជន​ដែល​គាំទ្រ​លោក​ ដោយ​លោក​ត្រូវ​បាន​ជម្រុះចេញ​ពី​ការ​ប្រគួត​នៅ​វគ្គ​ Live Show សប្តាហ៍​ទី​ 4​ ។

     បន្ទាប់​ពី​នោះ​មក​លោក​ អ៊ិន​ ធារ៉ាវី​ ក៏ស្ងាត់​បាត់​មុខ​អស់​មួយ​រយះ​ធំ​ ធ្វើ​អោយ​បង​ប្អូន​ដែល​ជាអ្នក​គាំ​ទ្រ​របស់​លោក​មាន​ការ​ងើង​ឆ្ងល់​ថែម​ទាំង​មាន​អ្នក​ខ្លះ​គិត​ថា​គាត់​ប្រហែល​បាក់​ទឹក​ចិត្ត​ហើយ​ក៏​ប្រហែល​ជា​បោះបង់​វិថី​សិល្បះ​នេះ​ចោល​ហើយ​។ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​ថ្មី​ៗ​នេះ​មាន​ការ​បង្ហោះ​ជា​ status​ រួម​ជា​មួយ​រូប​ថត​មួយ​សន្លឹក​នៅ​លើ​ profile facebook មួយ​ឈ្មោះ​ Dy Varin ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺជាបង​ប្រុស​បង្កើត​របស់​លោក​ អ៊ិន​ ធារ៉ាវី​ ក្នុង​ status នោះបាន​និយាយ​ថា​ «​ភ្នំពេញជាមួយ idol ទៅថតបទថ្មី original song ចាំជួយគាំទ្ររផងណាមិត្តទាំងអស់គ្នា​ (ស្អប់មនុស្សម្នាក់.....!!!!)»។ ​ យ៉ាង​ណា​មុិញខាង​សារ​ពត៌មាន​យើង​ក៏បាន​ទាក់​ទង​ទៅ​លោក​ អ៊ិន​ ធារ៉ាវី​ ផ្ទាល់​រួច​ហើយ​ដែរ​លោក​បាន​បង្ហើប​ថា​វា​ជា​ការ​ពិត​ណាស់​លោក​ត្រៀម​នឹង​ចេញ​បទ​ចម្រៀង​ original ប៉ុន្មាន​បទ​ដែរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ហើយ​លោក​បាន​បង្ហើប​បន្ត​ទៀត​ថា​លោក​បាន​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​រួម​គ្នា​បង្កើត​ original song ក្រុម​នោះ​មាន​ឈ្មោះ​ថា​ Ksmart Original Song ហើយ​បទ​ដែល​លោក​ត្រៀម​ចេញ​ដំបូង​នៅ​ក្នុង​ក្រុម​នោះ​គឺ​មាន​ចំណង​ជើង​ថា​ «ស្អប់​មនុស្ស​ម្នាក់​»​ បន្តែ​សម្រាប់​បទ​នេះ​លោក​ អ៊ិន​ ធារ៉ាវី​ បាន​បញ្ជាក់​ថា​ មាន​ការ​ច្រៀង​ដល់​ទៅ​ 2​ នាក់​ មួយ​គឺប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ សិទ្ធិ​ មករា​ ម្នាក់​ទៀត​គឺ​លោក​ផ្ទាល់​ ប៉ុន្តែ​មិន​មែន​ច្រៀង​រួម​គ្នា​ទេ​ គឺ​ច្រៀង​ម្នាក់​​មួយ​ចប់​ៗ​ លោក​ប្រាប់​ថាហេតុ​ដែល​លោកធ្វើដូច្នេះ​គឺ​យើង​ចង់​ធ្វើ​អោយ​ប្លែក​ដែល​បទ​ចម្រៀង​មួយ​ មាន​ម្ចាស់​បទ​ដល់​ទៅ​ 2​ នាក់​ ដោយ​មិន​មែន​ច្រៀង​រួម​គ្នា​។ ​ ហើយ​ជា​ចុង​ក្រោយ​គាត់​បានលើក​ឡើង​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​ពុក​ម៉ែ​បង​ប្អូន​ មិត្ត​ៗ​យុវវ័យ​ ក៏​ដូច​ជា​អ្នក​គាំ​ទ្រ​រូប​លោក​ទាំង​អស់​គ្នា​ថា​លោក​ពិត​ជា​អរគុណ​ខ្លាំង​មែន​ទែន​ចំពោះ​ការ​គាំ​ទ្រ​ដល់​រូប​លោក​កន្លង​មក​ហើយ​លោក​ក៏​សង្ឃឹម​ថា​ នៅ​ពេល​ដែល​គាត់​ចេញ​បទ​ចម្រៀង​ថ្មី​នេះ​ទៅ​ពុក​ម៉ែ​បង​ប្អូន​ នឹង​ ជួយ​គាំទ្រ​ដល់លោក​ ក៏​ដូច​ជា​ក្រុម​ Ksmart original song ទាំង​មូលផងដែរ​។