International Satars

International Satars  International Satars  សុគន្ធ នីសា ការសម្រេចចិត្តរៀបការ មិនមែនដោយសារ ពាក្យរិះគន់នោះទេ ព្រោះមានគម្រោងយូរហើយ

សុគន្ធ នីសា ការសម្រេចចិត្តរៀបការ មិនមែនដោយសារ ពាក្យរិះគន់នោះទេ ព្រោះមានគម្រោងយូរហើយ

  • 17-Oct-25 | 08:55:31 am


  • ភ្នំពេញ៖ តារាចម្រៀងស្រីមានរឹកពារ សុខភាពរាបសារ កញ្ញា សុគន្ធ នីសា បានបង្ហើបថា មិនមែន​ដោយសារ​តែ មាន​ពាក្យរិះគន់ ទើប​នាង​រៀបការ​ឡើយ គឺ​មាន គម្រោង​នេះ យូរ​មកហើយ​ ចំពោះអនាគត​ស្វាមី​ របស់​នាង មិនមែនជា​អ្នក មានមុខ​មាន​មាត់​ក្នុងសង្គម​សិល្បៈ​ឡើយ​ ហើយនាងសម្រេចចិត្ត បញ្ចប់ភាពនៅលីវនឹងធ្វើឡើង ​នៅក្នុង​ខែ ធ្នូ ២០១៧ ខាងមុខនេះ​ ។

    តារាចម្រៀងស្រស់ស្អាតសាច់ខ្ចី កញ្ញា សុគន្ធ នីសា បានឲ្យយើងដឹងថា អនាគត​ស្វាមី​របស់​នាង មិនមែនជា​អ្នក មានមុខ​មាន​មាត់​ក្នុងសង្គម​សិល្បៈ​ឡើយ​។ ចំណែក​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​នាង នឹង​គ្រោង​ធ្វើឡើង​នៅក្នុង​ខែ ធ្នូ ២០១៧ ខាងមុខនេះ ​។

    តួរឯកស្រី ក្នុងរឿង«សិសិររដូវក្នុងបេះដូង»របស់ផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់​ថា មិនមែន​ដោយសារ​តែមាន​ពាក្យរិះគន់ ទើប​នាង​រៀបការ​ឡើយ គឺ​នាង​មាន គម្រោង​នេះ យូរ​មកហើយ​ក្រោយ​ពេលដែល​នាង​បាន​ស្រលាញ់​និង​សិក្សារ​ស្វែងយល់​ចិត្ត​គ្នា​អស់​រយៈពេល យូរ​គួរសម​ដែរ​។

    ​សូមជម្រាបថា តារាចម្រៀងស្រីស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បន្ទាប់ពីបញ្ចប់ការផលិតភាពយន្តភាគលើកដំបូងរបស់ខ្លួន ដែលជាតួឯកក្នុងរឿងនេះ បានបង្ហាញពីអារម្មណ៍រីករាយ នឹងស្នាដៃសម្តែងគឺរឿង«សិសិររដូវក្នុងបេះដូង»របស់ផលិតកម្មហង្សមាស ហើយថ្មីៗនេះក៏មានដំណឹងថា នាងនឹង​រៀបការនៅចុងឆ្នាំ​២០១៧ នេះ ជាមួយអាណិកជនមកពីទឹកដី​អាមេរិក​ ។​

    ទន្ទឹមនឹងសាងស្នាដៃថត កុនលើកដំបូង ក៏ត្រូវបានប្រភពពីអ្នកស្និតសិល្បៈបង្ហើបថា ច្បាស់ណាស់ សុគន្ធ និសា ពិតជារៀបការ នៅថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ នេះ ដែលជា​ការសម្រេចចិត្តចុងក្រោយរបស់នាង ដើម្បីសាងគ្រួសារ និង ទៅរស់នៅលើទឹកដី​អាមរិក៕