International Satars

International Satars  International Satars  ថុលលីនណាជួបទុក្ខធំស្របពេលដែលត្រៀមចេញបទចំរៀងជីវិតក្មេងកំព្រា

ថុលលីនណាជួបទុក្ខធំស្របពេលដែលត្រៀមចេញបទចំរៀងជីវិតក្មេងកំព្រា

  • 18-Feb-27 | 09:25:15 am



  • លោកថុលលីនណា ជាតារាចំរៀងប្រចាំនៅខេស្មាត មានទុក្ខធំដោយសារតែ លោកឪពុក លោកបានទទួលអនិជ្ជកម្ម ដោយយោងទៅតាមហ្វេសប៊ុក របស់អតីត បេក្ខជន Cambodian Idol រដកាលទី១ និងបងប្អូនសាច់ញាតិរបស់លោក បានបញ្ជាក់យ៉ាងច្បាស់ថា លោកឪពុករបស់លោកបបានទទួលអនិជ្ជកម្ម ថ្មីៗនេះកាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង០៣:៣៥នាទី
    ហើយខេស្មាត ក៏សូមអំពាវនាវ ដល់បងប្អូន ក្រុមការងារ ញាតិជិតឆ្ងាយ ទាំងអស់ដែលបានស្គាល់ និងធ្លាប់រួមការងារជាមួយលោក ចូលរួមបុណ្យសព្វ និង បុណ្យគំរប់ប្រាំពីថ្ងៃ របស់លោកឪពុករបស់តារាចំរៀងថុល លីនណា និងចាប់យកមគ្គផលទៅតាមសទ្ធាជ្រះថ្លា ទាំងអស់គ្នា 
    ឬអាចទំនាក់ទំនងដោយផ្ទាល់តាមរយះលេខរបស់លោកផ្ទាល់ 098 863 959

    ហើយពេលសព្វលោកឪពុកលោក ត្រូវបានរៀបចំបូជានៅថ្ងៃនេះផងដែរ 
    ចាប់ពីថ្ងៃនេះទៅ តារាចំរៀង ថុលលីនណា ត្រូវបាត់បង់លោកឪពុកជាទីគោរព និង ស្រលាញ់ចាប៉ពីពេលនេះតទៅ ស្របពេលដែល លោកត្រៀមនឹងចេញបទ ចំរៀងអប់រំ មួយបទដែលនិពន្ធដោយ
    លោក ដួង អរុណរង្សី ដែលមានចំណងជើងថាជីវិត ក្មេងកំព្រា នៅខេស្មាត ហើយ ក្រុមការងារខេស្មាត ទាំងអស់ក៌សូមចូលរួម រំលែកទុក្ខ និងសោកស្តាយ បំផុត សំរាប់ការបាត់បង់លោកឪពុកជាទីស្រលាញ់របស់លោក ថុលលីនណា សូមអោយវីញ្ញាណក្ខន្ធលោកអ៊ំ បានស្ងប់ទៅដល់ឋានសុគតិភពផងចុះ