International Satars

International Satars  International Satars  អេនឌី ឈឺ​ចិត្ត មាន​អ្នក​លួច​កាត់​ត MV “នឹក​បង​៥០%ផង” មិន​រអែង​ចិត្ត

អេនឌី ឈឺ​ចិត្ត មាន​អ្នក​លួច​កាត់​ត MV “នឹក​បង​៥០%ផង” មិន​រអែង​ចិត្ត

  • 17-Dec-20 | 11:41:28 pm


  • ទើប​ប៉ុន្មាន​នាទី​មុន​នេះ​ប៉ុណ្ណោះ លោក អេនឌី បញ្ចេញ​សារ​លើ​បណ្ដាញ​សង្គម ថ្កោល​ទោស​ជន​អនាមិក​ដែល​បាន​យក​កាយ​វិការ​ក្នុង​បទ​ចម្រៀង "នឹក​បង​៥០%” ដែល​បាន​ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ​ទៅ​កាត់​ដាក់​បទ​ផ្សេង​ច្រៀង​ដោយ ឱក សុគន្ធ​កញ្ញា។លោក អេនឌី បាន​ថ្កោល​ទោស​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​ជា​អ្នក​ធ្វើ​រឿង​នេះ។ "ធ្វើ​អី​មិន​ចេះ​ខ្មាស់​សោះ​អញ្ចឹង លួច​ទាំង​ស្រស់ ហេតុ​អី​ថោក​ទាប​ខ្លាំង​ម្ល៉េះ អត់​យល់​សោះ? ”។ តារា​ប្រុស​រូប​នេះ បញ្ជាក់​ថា មិន​ដឹង​ថា​គេ​ធ្វើ​សកម្មភាព​នេះ​តាំង​ពី​ពេល​ណា​ទេ ប៉ុន្តែ​លោក​ទើប​តែ​ឃើញ ក្នុង​នោះ​គ្រាន់​តែ​បាន​ឃើញ​ភ្លាម​លោក​ពិត​ជា​ទប់​ចិត្ត​មិន​បាន ត្បិត​ថា​វីដេអូ​ចម្រៀង​នេះ លោក​បាន​ចំណាយ​ថវិកា​ច្រើន​ណាស់ ក្នុង​ការ​ផលិត។

    “ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អីចឹង បទ​ហ្នឹង​ជា​បទ​ដែល​ខ្ញុំ​ស្រឡាញ់ ទើប​ខំ​ប្រឹង​ផលិត​ចាយ​លុយ​អស់​គគោក​ណា​បង។ ហ្នឹង​មួយ មួយ​ទៀត​ទម្រាំ​ហៅ​អាតី និង​អាលីដា មក​ថត​ជាមួយ​ហ្នឹង និយាយ​ជាមួយ​ពួក​គេ​ចង់​ម៉ា​ឆ្នាំ​ឯណោះ។ ដល់​មក​ធ្វើ​អីចឹង​ដូច​ហួស​ពេក"។

    ជា​ចុង​ក្រោយ អេនឌី ស្នើ​ម្ចាស់​ផេក​ខាង​លើ សូម​លុប​វីដេអូ​នេះ​ចោល​វិញ និង​ស្នើ​យល់​ពី​ទឹក​ចិត្ត នឹង​ការ​នឿយ​ហត់​របស់​លោក​ផង.

    កាយ​វិការ​ក្នុង​បទ "នឹក​បង​៥០%" ផង របស់​អេនឌី ត្រូវ​គេ​កាត់​ត​ដាក់​បទ "ទទួល​ស្គាល់​ហើយ​ថា​អូន​ចាញ់​គេ" ច្រៀង​ដោយ ឱក សុគន្ធ​កញ្ញា។ មក​ទល់​ពេល​នេះ វីដេអូ​ចម្រៀង​កាត់​ត​ពី​បទ​របស់​ អេនឌី នេះ មាន​អ្នក​ចែក​ចាយ​ខ្ទង់​ម៉ឺន​ទៅ​ហើយ៕

    តោះមើលបទ​ "នឹក​បង​៥០%ផង" ដើម​របស់​អេនឌី!

    អត្ថបទ៖ ទារិកា
    ប្រភព ៖ Sabay NEWS