ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ល្អពេកហើយ! ជប៉ុនតាំងបដាសរសេរ លើកទឹកចិត្តចិនប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស

ល្អពេកហើយ! ជប៉ុនតាំងបដាសរសេរ លើកទឹកចិត្តចិនប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស

  • 20-Feb-12 | 04:53:23 pm


  • បដា និង​ស្លាក​សញ្ញា​ជា​ច្រើន​ដែល​មាន​សរសេរ​ជា​អក្សរ​ចិន ឬ​ជប៉ុន​ "រឹងមាំឡើង ប្រទេសចិន” និង "រឹងមាំឡើង Wuhan” ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ផ្លូវ​ជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ជា​ការ​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ប្រទេស​ចិន​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ផលិត​ផល​មួយ​ចំនួន និង​បដា​ជា​ច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ​ឡើង។ ក្រៅ​ពី​នេះ លើ​ផ្ទាំង​ស្លាយ​នៅ​អគារ​ធំ​ៗ​ ក៏​ដូច​ជា​ក្ដារ​នៅ​មុខ​ភោជនីយដ្ឋាន ក៏​មាន​សរសេរ​ពាក្យ​ផ្ដាំ​ផ្ញើ​ទៅ​ប្រទេស​ចិន​ផង​ដែរ។ គួរ​ឲ្យ​ដឹង​ថា វីរុស​កូរ៉ូណា​ដែល​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Wuhan កាល​ពី​ខែ​ធ្នូ បាន​សម្លាប់​មនុស្ស​ជាង ១​ពាន់​នាក់​ហើយ​មក​ទល់​ពេល​នេះ ខណៈ​ពេល​ដែល​ជាង ៤​ម៉ឺន​នាក់​ទៀត​ឆ្លង​ជំងឺ​នេះ។


    ពាណិជ្ជកម្ម

    ខាងក្រោម​នេះ គឺជាបដាសរសេរ លើកទឹកចិត្តចិនប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុសក្នុង​ប្រទេស​ជប៉ុន ៖

    ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

    •  
    •