- គួរឲ្យសរសើរ! កូនខ្មែរនៅអាមេរិក ជាប់ឈ្មោះជាអ្នកផ្ដល់ប្រឹក្សាឆ្នើមថ្នាក់សកលវិទ្យាល័យ
- ល្អពេកហើយ! ជប៉ុនតាំងបដាសរសេរ លើកទឹកចិត្តចិនប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស
- សវនាការសំណុំរឿងលោក កឹម សុខា ឈានដល់ដំណាក់កាលបង្កើតគណបក្សសង្គ្រោះជាតិ
- លោកចោរថ្លើមធំ គាស់ផ្ទះមន្ត្រីប៉ូលិសលួចយកម៉ូតូ២គ្រឿងដោយសុវត្តិភាព(មានវីដេអូ)
- រុស្ស៊ីនិយាយថាពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមប្រហែល១ម៉ឺននាក់ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
គួរឲ្យសរសើរ! កូនខ្មែរនៅអាមេរិក ជាប់ឈ្មោះជាអ្នកផ្ដល់ប្រឹក្សាឆ្នើមថ្នាក់សកលវិទ្យាល័យ
កូនខ្មែរនៅសហរដ្ឋអាមេរិកម្នាក់ ត្រូវបានជ្រើសរើស និងទទួលស្គាល់ជាអ្នកផ្ដល់ប្រឹក្សាឆ្នើមថ្នាក់សកលវិទ្យាល័យក្នុងចំណោម ១៥នាក់ ដែលចូលរួមពីបេក្ខភាពជាង ១ ០០០ទូទាំងប្រទេស។
ពាណិជ្ជកម្ម
សព្វថ្ងៃលោក គីម សម្បត្តិ គឺជាអ្នកផ្ដល់ប្រឹក្សាថ្នាក់សកលវិទ្យាល័យដែលជួយឲ្យសិស្សផ្ទេរពីវិទ្យាល័យទៅឧត្តមសិក្សានៅទីភ្នាក់ងារប្រឹក្សារបស់មហាវិទ្យាល័យ Utah។ បេសកកម្មរបស់ទីភ្នាក់ងារប្រឹក្សាយោបល់របស់មហាវិទ្យាល័យ គឺដើម្បីបង្កើនចំនួននៃសិស្សមានចំណូលទាប, សិស្សមហាវិទ្យាល័យជំនាន់ទីមួយ និងសិស្សវិទ្យាល័យឲ្យចូលរៀន និងបញ្ចប់ការអប់រំជាន់ខ្ពស់យ៉ាងជោគជ័យ។ ប្រសិនបើនិស្សិតត្រូវការជំនួយក្នុងការដាក់ពាក្យសុំចូលរៀននៅមហាវិទ្យាល័យការដាក់ពាក្យសុំអាហារូបករណ៍និងជំនួយហិរញ្ញវត្ថុឬចុះឈ្មោះសម្រាប់ការប្រឡងចូល ACT និងការប្រឡងចូលមហាវិទ្យាល័យដទៃទៀត លោកសម្បត្តិនឹងផ្ដល់ជំនួយដល់ពួកគេ។
លោកសម្បត្តិឲ្យដឹងថា ”វាពិតជាប្រសើរណាស់ដែលឃើញសិស្សរបស់ខ្ញុំ អាចបន្តក្តីសុបិន្តរបស់ពួកគេ, ត្រូវបានទទួលយកឲ្យចូលរៀនមហាវិទ្យាល័យនៃជម្រើសរបស់ពួកគេ, ទទួលបានអាហារូបករណ៍ និងទទួលបានជំនួយហិរញ្ញវត្ថុដែលពួកគេបានដាក់ពាក្យសុំ។" បន្ទាប់ពីបទពិសោធន៍របស់លោកក្នុងនាមជានិស្សិតជំនាន់ទី ១ លោកចង់ជួយអ្នកដទៃឆ្លងកាត់បទពិសោធន៍នៃការដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យនិងសម្រាប់អាហារូបករណ៍ដូចខ្លួនដែរ។
គួរឲ្យដឹងថា លោក សម្បត្តិដែលមានដើមកំណើតមកពីប្រទេសកម្ពុជា បានផ្លាស់ប្ដូរទៅរស់នៅរដ្ឋ Utah សហរដ្ឋអាមេរិកកាលពីរៀនថ្នាក់ទី ៦ ហើយក្លាយខ្លួនក្នុងចំណោមសិស្សឆ្នើមនៅវិទ្យាល័យ Hunter ផ្នែកវិទ្យាសាស្ត្រក្នុងឆ្នាំ ២០១៣៕
អត្ថបទ ៖ រ័ត្ន

រុស្ស៊ីនិយាយថាពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមប្...
ប្រទេសរុស្ស៊ីបានប៉ាន់ស្មានថា មានពួកសកម្មប្រយុទ្ធ
សវនាការសំណុំរឿងលោក កឹម សុខា ឈានដល់ដំណាក់កាល...
ដោយ មួង ណារ៉េត2020-02-11
ល្អពេកហើយ! ជប៉ុនតាំងបដាសរសេរ លើកទឹកចិត្តចិនប្រយុទ្...
បដា និងស្លាកសញ្ញាជាច្រើនដែលមានសរសេរជាអក្សរចិន ឬ