- ទឹកធ្លាក់វាលពួច លាក់សម្រស់នៅជើងភ្នំបូកគោ ចាំគីឡូអ្នកចូលចិត្តដើរព្រៃ!
- ឡើងមកភ្នំពេញដំបូងរៀនរស់ខ្លួនឯង តន់ ច័ន្ទសីម៉ា កាត់ព្យុះកាត់ភ្លៀង ពេលមួយជួបចោរកណ្ដាលអាធ្រាត្រទៀត
- មិនស្មានថាក្ដីស្រឡាញ់ និងការគោរពរបស់ Jungkook ចំពោះ RM ធំធេងយ៉ាងនេះ
- ចង់ស្រលាញ់គ្នាបានយូរអត់ តោះអានលេងៗទៅ
- តំបន់សមុទ្រ និងឆ្នេរ
- ព្រាប សុវត្ថិ នៅតែត្រូវប៉ាន់ជាហូរហែរ
- អីយ៉ាស់! ស្ងាត់ៗមហាសេដ្ឋីរបស់ចិន លោក Jack Ma បានមកដល់ខេត្តសៀមរាប ល្ងាចមិញនេះ
- មានវីដេអូ សិល្បករ សិល្បការិនី ជាច្រើនរូប បានចូលរួមទទួលសញ្ញាបត្រផ្នែកនិពន្ធនិងផលិតភាពយន្ត នៅសាកលវិទ្យាល័យវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៨
- ភោជនីយដ្ឋានមួយកន្លែងនៅជប៉ុនទទួលតែភ្ញៀវនៅ single ថ្ងៃបុណ្យណូអែល
- ជេស៊ីកា បញ្ចេញឈុតហែលទឹកឡើងស៊ីអារម្មណ៍
- តើជេអរជាតួអង្គអ្វី រឿង «កំពូលចុងភៅពិសេស»
- ពិធីករ&តារាសម្តែង លោក ជេ អរ រឿង «កំពូលចុងភៅពិសេស» ដាក់បង្អួតមុខម្ហូបប្រចាំខេត្តបាត់ដំបូង!
- ប្អូនប្រុសលោកឆនសុវណ្ណារាជច្រៀងបទមួយខែដប់ថ្ងៃពិតជាពីរោះមិនចាញ់លោកឆនសុវណ្ណារាជឡើយ
- ក្ដៅៗ DJ ជេ អរ ចេញ Original Songដំបូងធ្វើអោយផ្អើលដល់អ្នកគាំទ្រជាច្រើននាក់
- ភាពយន្ត
ឡើងមកភ្នំពេញដំបូងរៀនរស់ខ្លួនឯង តន់ ច័ន្ទសីម៉ា កាត់ព្យុះកាត់ភ្លៀង ពេលមួយជួបចោរកណ្ដាលអាធ្រាត្រទៀត
តន់ ច័ន្ទសីម៉ា បានវិវត្តខ្លួនមកជាតារាចម្រៀងអាជីពពេញលេញ ក្រោយបានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយផលិតកម្ម Galaxy Navatra។ ជីវិតថ្មីនេះ ក្រោយពីនាងបានតស៊ូរស់ដោយខ្លួនឯងអស់រយៈពេលប៉ុន្មានឆ្នាំ ក្រោយសម្រេចចិត្តចេញពីទីកន្លែងកំណើតមកផ្សងព្រេងនៅដីក្រុង។
កញ្ញា តន់ ច័ន្ទសីម៉ា គឺជាប្រជាពលរដ្ឋមកពីខេត្តតាកែវ ដែលមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។ នាងជាកូនទី៣ ក្នុងចំណោម៤នាក់សុទ្ធតែស្រី។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោលគឺតាំងពីនាងទើបមានអាយុ ៥ឆ្នាំម្ល៉េះ។ នាងថា "ខ្ញុំចេះច្រៀងតាំងពីអាយុ ៥ឆ្នាំម៉េសបង និយាយទៅស្រឡាញ់ខ្លាំងហ្មងអារឿងច្រៀងរាំអី ហ្នឹង!”។
ដោយសារនិស្ស័យសិល្បៈដុះដាលក្នុងចិត្តតាំងពីនាយបែបនេះ ផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិស្រុកឡើងមកបន្តការសិក្សានៅភ្នំពេញនាដើមឆ្នាំ ២០១៧ ក្នុងដែលពេលនោះ នាងទើបមានអាយុ ១៧ឆ្នាំ។ តារាចម្រៀងតូចច្រឡឹង ប្រាប់ថានៅលើដីក្រុង គឺមានតែនាងម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វីដែលអាចពឹងពាក់បានឡើយ។
ដូច្នេះហើយ រឿងត្រូវធ្វើគឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធារដែរ។ ស្ថានភាពនេះ សីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយចាត់ជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើម។
"ពេលនោះ ស្រីតែម្នាក់ឯង គ្មានបងប្អូនឯណា អាចជួយបានទេ គឺមានតែខ្លួនឯង អីចឹងហើយ ថ្ងៃរៀន យប់ទៅច្រៀង ជិះម៉ូតូតែម្នាក់ៗឯង ថ្ងៃខ្លះភ្លៀងជិះហាលភ្លៀងតែម្នាក់ឯង ថ្ងៃខ្លះឈឺ ក៏តែម្នាក់ឯង...និយាយទៅសរសើរខ្លួនឯងដែរ ក្មេងស្រីម្នាក់អាយុទើប ១៧ឆ្នាំ រស់តែម្នាក់ឯងនៅទីក្រុង ធ្វើអ្វីៗក៏តែម្នាក់ឯង"។
វេលាមួយនោះដែលនាងចាំមិនភ្លេច គឺក្រោយចេញពីច្រៀងត្រឡប់មកផ្ទះវិញ នាងត្រូវចោរជិះម៉ូតូដេញតាម ហើយឆក់ទូរសព្ទនាងបានសម្រេច ធ្វើឲ្យនាងដួលម៉ូតូរហូតដល់មានរបួសហូរឈាមជោគខ្លួនថែមទៀត។ នាងថា ក្រោយហេតុការណ៍នោះ នាងបានដិតដាមអារម្មណ៍ភិតភ័យយ៉ាងខ្លាំង។
ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារក្នុង១ខែ។ ចំនួននេះ តារាស្រីលើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀតព្រោះ នាងមិនដែលសង្ឃឹមថា សមត្ថភាពច្រៀងរបស់នាងដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងផ្គត់ផ្គង់ការសិក្សាថែមទៀត។
ក្រោយពីច្រៀងនៅក្នុងហាងបានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករៀបចំដោយទូរទស្សន៍មួយក្នុងស្រុកនៅឆ្នាំ ២០១៨។ សីម៉ា មិនទទួលបានជយលាភីទេ...ប៉ុន្តែទេពកោសល្យរបស់នាង ក៏បានគេស្គាល់កាន់តែច្រើន។ ប៉ុន្តែកេរ្តិ៍ឈ្មោះនាងកាន់តែល្បី ក្រោយពីនាងបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ពិសេសបទ "មនុស្សដូចខ្ញុំ"។
ចុងក្រោយបំផុត នាងក៏ត្រូវបានផលិតកម្ម Galaxy ហៅចូល ធ្វើជាតារាចម្រៀងកុងត្រាកាលពីដើមឆ្នាំ ២០១៩។ នៅក្នុងផលិតកម្មនេះ តារាចម្រៀងវ័យ ២២ឆ្នាំ មានបទជាច្រើនបានចេញលើទីផ្សារ សុទ្ធជាបទ ពេញនិយមដូចជាបទ "មិនស្មោះ ស្រឡាញ់រកងាប់អី" “យល់ច្រឡំគេស្រឡាញ់យើង" “គេនោះជាស្រីកាប់ដាវ" និងបទ "ឡានស៊ីរ៉ែន" ជាដើម។ សីម៉ា ប្រាប់ថា ២០២០នេះ ផលិតកម្មក៏ត្រៀមបទឲ្យនាងជាច្រើនទៀតដែរ៕
អត្ថបទ៖ ទារិកា

តើជេអរជាតួអង្គអ្វី រឿង «កំពូលចុងភៅពិសេស»...
ប្រិយមិត្តបានស្គាល់រួចមកហើយ ពិធីករវិទ្យុ ដែលមានរូបរាងសង្ហ
ជេស៊ីកា បញ្ចេញឈុតហែលទឹកឡើងស៊ីអារម្មណ៍...
ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី កញ្ញា
ភាពយន្ត...
https://www.youtube.com/embed/meFA0psgFbA" framebord
ក្ដៅៗ DJ ជេ អរ ចេញ Original Songដំបូងធ្វើអោយផ្អើលដ...
ក្ដៅៗ DJ ជេ អរ ចេញ Original
...
លោក ជេ អរ ពិធីករវិទ្យុល្បីឈ្
ភោជនីយដ្ឋានមួយកន្លែងនៅជប៉ុនទទួលតែភ្ញៀវនៅ s...
នៅប្រទេសជប៉ុនល្ងាចមុនបុណ្យណូអែល១ថ្ងៃ គឺជារាត្រី
ចង់ស្រលាញ់គ្នាបានយូរអត់ តោះអានលេងៗទៅ...
ងាយៗសម្រាប់គូរស្នេហ៌ដែលចង់ស្រលាញ់គ្នាបានយូរ៖
មិនស្មានថាក្ដីស្រឡាញ់ និងការគោរពរបស់ Jungkook ចំ...
គ្រប់គ្នាសុទ្ធតែដឹងដា Jungkook ស្រឡាញ់បងៗរួមក្រុម
ឡើងមកភ្នំពេញដំបូងរៀនរស់ខ្លួនឯង តន់ ច័ន្ទសី...
តន់ ច័ន្ទសីម៉ា បានវិវត្តខ្លួនមកជាតារាចម្រៀងអាជីព
ទឹកធ្លាក់វាលពួច លាក់សម្រស់នៅជើងភ្នំបូកគោ ច...
ទឹកធ្លាក់វាលពួច គឺជាផ្នែកមួយនៃឧទ្យានជាតិព្រះមុនីវង្សបូ