Agriculture


Agriculture  Agriculture  កសិករធ្វើចំការនៅខេត្តមណ្ឌលគិរី សុំអោយប្រជាជនខ្មែរឈប់ទិញផ្លែឈើដែលប្រើជីគីមីមកបរិភោគ

កសិករធ្វើចំការនៅខេត្តមណ្ឌលគិរី សុំអោយប្រជាជនខ្មែរឈប់ទិញផ្លែឈើដែលប្រើជីគីមីមកបរិភោគ

  • 18-Nov-29 | 09:50:22 am


  • នាពេលបច្ចុប្បន្ននេះកំណើននៃការនាំចូលនៅបន្លែផ្លែឈើផ្សេងៗពីក្រៅប្រទេសគឺមានចំនួនកើនឡើងយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ បន្លែផ្លែឈើទាំងនោះគឺគ្មានការពិនិត្យ និងការបញ្ជាក់ថាគ្មានជាតិគីមី ១០០%នោះទេ ពីព្រោះបន្លែ និងផ្លែឈើភាគច្រើនបើមិនប្រើជីគីមីនៅពេលដាំក៏ដោយ ក៏ឈ្មួញដែលបានទិញយកមកបានប្រសារធាតុគីមីដើម្បីរក្សាទុកនៅគុណភាពអោយបានយូរដែរ។ កត្តាទាំងនេះហើយដែលធ្វើអោយមានការប៉ះពាល់ដល់សុខភាពប្រជាជនជាខ្លាំង។

    លោកស្រី សុក សុវណ្ណរដ្ឋ ជាម្ចាស់ចំការផាសិនដ៏ធំនៅក្នុងខេត្តមណ្ឌលគីរីបានលើកឡើងថា លោកស្រីប្រកបរបរដាំដំណាំនេះតាំងពីឆ្នាំ ២០០៥ មកម្លេះ។ លោកស្រីបានបន្តថាកាលពីគាត់ចាប់ផ្តើមដំបូងគឺគាត់ដាំដំណាំនេះជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានបងប្អូនជិតខាងចេះតែសុំទិញ គាត់ក៏មានគំនិតមួយពង្រីកការដាំដុះអោយធំជាងនេះដើម្បីទទួលបានទិន្នផលច្រើន ។ លោកស្រីបានបញ្ចាក់ថា ដំណាំផាសិន របស់គាត់គឺគ្មានប្រើជីគឺមី ឬថ្នាំប៉ូវអ្វីទាំងអស់ បែបនេះហើយទើបប្រជាជនដែលយល់ដឹងពីការថែរក្សាសុខភាពមួយចំនួនតែងតែមកទិញផាសិនពីលោកស្រីយកទៅទទួលទាន។

    ផ្លែផាសិននេះគឺជួយដល់សុខភាពខ្លាំងណាស់ គឺជួយសម្រួលការរំលាយអាហារ ដុតជាតិខ្លាញ់ក្នុងរាងកាយ និងជួយដល់ក្រពះពោះរៀនថែមទៀតផង ប៉ុន្តែបើទិញចំផាសិនដែលប្រើជីគីមីវិញមិនត្រឹមតែខាតបង់ប្រាក់កាសនោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពថែមទៀត។

     

    លោកស្រីបានបន្ថែមថា ជារៀងរាល់ពេលដែលគាត់ប្រមូលផលផ្លែផាសិនម្តងៗគឺមានអតិថិជនស្ទើរតែគ្រប់ខេត្តក្រុង មានទាំងជនបរទេស បាននាំគ្នាកុម្ម៉ង់ទិញពីអ្នកស្រី ពីព្រោះគេជឿជាក់លើអ្នកស្រីថាដាំដំណាំមិនប្រើជីគីមីនោះទេ ។ លោកស្រីក៏បានផ្តាំទៅប្រជាជនខ្មែរយើងថា សុខភាពជារឿងសំខាន់ណាស់ អាចយកលុយទៅទិញបន្លែផ្លែឈើយកមកបរិភោគបាន តែមិនអាចយកលុយទៅទិញសុខភាពល្អបាននោះទេ ដូច្នេះហើយគួរតែនាំគ្នាទទួលទានបន្លែផ្លែឈើណាដែលដាំនៅក្នុងស្រុកដោយគ្មានប្រើសារធាតុគីមីវិញប្រសើជាង ។ ហើយលោកស្រីក៏បានអំពាវនាវអោយកសិករខ្មែរសូមនាំគ្នាដាំដំណាំធម្មជាតិអោយបានច្រើនផងដែរដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅក្នុងប្រទេស ៕

    អត្ថបទដោយ៖ នេន សុធា

    ផ្សារទំនើបហត្ថាខ្មែរមានផ្គត់ផ្គង់លក់ដុំនិងរាយ កូនក្រូចទ្រើង រឺហៅម្យ៉ាងទៀតថាផាសិន ងាយស្រួលដាំណាស់ពុកម៉ែមាមីងបងប្អូនអាចដាំលំអជាម្លប់សំរាប់ប្រើប្រាស់ជាលក្ខណះគ្រួូសារឬអាចដាំជាអាជីវកម្មឬកសិដ្ឋាន យើងខ្ញុំទទួលទិញផ្លែសំរាប់យកទោផលិជាភេសជ្ជះរក្សាសុខភាព

    ទំនាក់ទំនង069514444 / 077 914 344 / 071 4444 736 

    យើងខ្ញុំមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង