Agriculture


Agriculture  Agriculture  គម្រោងសមុទ្រ ប័រ មណ្ឌលគិរីទាំងទេសភាព ទាំងរសជាតិបែបធម្មជាតិ មាននៅក្នុងគម្រោងរមណីយដ្ឋា ឋានព្រះឥន្ទ as soon as!

គម្រោងសមុទ្រ ប័រ មណ្ឌលគិរីទាំងទេសភាព ទាំងរសជាតិបែបធម្មជាតិ មាននៅក្នុងគម្រោងរមណីយដ្ឋា ឋានព្រះឥន្ទ as soon as!

  • 19-Jan-08 | 03:40:06 pm


  • "ឋាន​ព្រះឥន្ទ" ជា​ឈ្មោះ​ដែល​អភិវឌ្ឍ​ចេញ​ពី រម​ណីយ​ដ្ឋា​ន​ចំ​ការ​ដូងក្រអូប មួយដែល​នឹង​លេចវត្តមានឆាប់ៗនេះក្នុងអំឡុង​រយៈពេល ១២​ខែ ចាប់ពី​ខែ កញ្ញា ឆ្នាំ​២០១៨ ដល់​ឆ្នាំ ២០១៩ ហើយមាន​ទីតាំង​ស្ថិតនៅលើ​ទឹកដី ខេត្ត​ពោធិសាត់ និង​សៀមរាប។

    រម​ណីយ​ដ្ឋា​ន​នេះមាន​ចំនួន​រហូតទៅដល់ ៥០០០​ហិតា កំពុង​ដំណើ​រការ​ដាំ ៣​ឆ្នាំ​ខាងមុខ នឹង​ទទួលបាន​កសិផល​ផ្លែ​ដូង និង​ច្នៃ​ទៅ​ជា​ដូង​ដែល​មាន​ក្រវិល​គាស់​ដោយ​មិនបាច់ចាំ​យក​កាំបិត​កាប់ ផឹកទឹក​អស់ គាស់​សាច់​ហូប​បាន​ភ្លាមៗ​។

    ជាក់ស្តែង​នៅលើ​ទឹកដី​ខេត្ត​ពោធិសាត់ គឺជា​ទឹកដី​ដែល​មាន​សក្តានុពល មាន​ផ្លូវ​ដែក​ឆ្លងកាត់ ១២​គីឡូ​ពីរ​មណី​យ​ដ្ឋា​ន និង​ព័ទ្ធ​ទៅ​ដោយ​ភ្នំ ជាប់​ព្រំប្រទល់ ៣​ខេត្ត កំពង់ឆ្នាំង កំពង់ស្ពឺ និង​ពោធិ៍សាត់ ជាប់​ប្រជុំ​ភ្នំ​ឱរ៉ា​ល់ និង​ទឹកធ្លាក់​ច្រក​ល្អៀង​។​

    ក្នុង​នោះដែរ គេ​បាន​អភិ​វ​ឌ្ឍ​ន៍រ​មណីយ​ដ្ឋា​ន​ចម្ការ​ដូង​ក្រអូប លើ​ទឹកដី​ចំនួន ១៥០០​ហិតា មាន​ផ្ទះ​លំហែកាយ សួនសត្វ​ក្ងោក សួន​ផ្កា កន្លែង​បោះតង់ ភោជនីយដ្ឋាន លើ​វាលស្រែ កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ ផ្សារ​កសិផល ជាច្រើន​ទៀត ។​

    នេះបញ្ជាក់ឱ្យឃើញ​ថា កូនខ្មែរពិតជាធ្វើបានមែន ដោយសារតែ កម្ពុជានឹងមានចំការដូងក្រអូបរហូតដល់ទៅ ៥០០០ ហិចតា។ នេះជាអ្វីដែល ប្រទេសកម្ពុជាកំពុងតែចង់បាន ព្រោះធ្លាប់ជាប្រទេសដែល ទិញពីអ្នកជិតខាង យកមកញាំ ក្លាយជាប្រទេសដែលនាំចេញទៅកាន់ប្រទេសនានា។

    សម្រាប់ទីតាំង​នៅ​សៀមរាប ស្ថិតនៅ​ភូមិ សាលា ឃុំ ស្នែង​ស្ពាន ស្រុក​ស្រី​ស្នំ ៩០​គីឡូ​ពីទី​រួម​ខេត្ត ពោធិ៍​សាត់ ស្ថិតនៅ​ភូមិ​ក្បាល​ទា​ហ៊ាន ឃុំ​ឈើ​តុំ ស្រុក​ក្រគ​រ ខេត្ត​ពោធិសាត់​៕