Agriculture


Agriculture  Agriculture  ជៀសផុតពីបញ្ហាសុខភាពជាច្រើន ដោយគ្រាន់តែទទួលទាន ផ្លែក្រូចទ្រើង ឬផាស្សិន

ជៀសផុតពីបញ្ហាសុខភាពជាច្រើន ដោយគ្រាន់តែទទួលទាន ផ្លែក្រូចទ្រើង ឬផាស្សិន

  • 18-Nov-29 | 10:21:19 am


  • ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ហើយថា ក្រូចទ្រើង ឬផាស្សិន គឺជាផ្លែឈើមួយប្រភេទដែលមានគ្រាប់ច្រើន រួមជាមួយនឹងរសជាតិជូរស្រស់ ហើយផ្លែនេះសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) គេអាចយកផ្លែក្រូចទ្រើងទៅធ្វើជាភេសជ្ជៈ, បង្អែម, លាយក្នុងស្រាក្រឡុក ឬទទួលទានសាច់វាសុទ្ធតែម្ដងក៏បាន។ បើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានក៏ដោយ ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ផ្លែក្រូចទ្រើងអាចផ្ដល់អត្ថប្រយោជន៍ល្អប្រសើរចំពោះសុខភាពបាន។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺផ្សេងៗគួរឲ្យកត់សម្គាល់។ខាងក្រោមនេះជាសារៈសំខាន់នៃការទទួលទានផ្លែក្រូចទ្រើង ដើម្បីរក្សាបាននូវសុខភាពរាងកាយល្អរឹងមាំ៖

    ១. គ្រប់គ្រងសម្ពាធឈាម

    គ្រាន់តែទទួលទានផ្លែក្រូចទ្រើង ១ ផ្លែ ជាប្រចាំនោះរាងកាយនឹងទទួលបាននូវជាតិប៉ូតាស្យូមគ្រប់គ្រាន់តាមតម្រូវការ។ ប៉ូតាស្យូម គឺចាំបាច់ណាស់ក្នុងការជម្រុញបង្កើនលំហូរឈាម និងកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់។ លើសពីនេះទៅទៀត កាលណាលំហូរឈាមប្រក្រតី ហើយកម្រិតសម្ពាធឈាមត្រឹមត្រូវនោះ គឺជួយបង្កើនសុខភាពបេះដូងល្អប្រសើរ និងកាត់បន្ថយសម្ពាធលើបេះដូងផងដែរ។

    ២. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

    ផ្លែក្រូចទ្រើង មានផ្ទុកសម្បូរទៅដោយវីតាមីន A និង វីតាមីន C ព្រមទាំងសារជាតិ phytonutrients ដែលជួយរក្សា និងធ្វើឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំរាងកាយមានលក្ខណៈកាន់តែប្រសើរឡើង។ ការទទួលទានផ្លែឈើនេះទៀងទាត់នឹងធ្វើឲ្យអ្នកអាចជៀសផុតពីជំងឺទូទៅដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ និងរោគឆ្លងមួយចំនួនទៀត។

    ៣. សុខភាពសសៃឈាមបេះដូង

    ផ្លែក្រូចទ្រើង គឺជាផ្លែឈើដែលមានផ្ទុកជាតិខ្លាញ់ទាប និងស្ទើតែគ្មានជាតិកូឡេស្តេរ៉ូល ដែលល្អសម្រាប់សុខភាពបេះដូង ក៏ដូចជាសសៃឈាមបេះដូង។ លើសពីនេះទៅទៀត ផ្លែក្រូចទ្រើង ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ហើយបង្កើនកូឡេស្តេរ៉ូលល្អជំនួសវិញ។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាកូឡេស្តេរ៉ូលមិនល្អ គឺជាសត្រូវលេខមួយនៃបេះដូង។

    ៤. ទប់ស្កាត់ជំងឺមហារីក

    ផ្លែក្រូចទ្រើង ក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីបង្ការជំងឺមហារីកមិនឲ្យកើតមានឡើង។ វាក៏មានផ្ទុកនូវសារធាតុ flavonoids, វីតាមីន C និង phenolic ដែលសុទ្ធតែជាសារធាតុមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរីកលូតលាស់នៃជំងឺមហារីក ជាពិេសសមហារីកសួត និងមហារីកមាត់ធ្មេញ។

    ៥. សុខភាពប្រព័ន្ធរំលាយអាហារ

    ផ្លែក្រូចទ្រើង មានផ្ទុកនូវជាតិសសៃរលាយខ្ពស់ដែលល្អប្រសើរចំពោះដំណើរការនៃការរំលាយអាហារ និងចលនានៃពោះវៀន។ ការទទួលទានផ្លែក្រូចទ្រើងជួយអ្នកឲ្យជៀសផុតពីបញ្ហាទាក់ទងនឹងការរំលាយអាហារដូចជា អាការៈទល់លាមក និងសូម្បីតែជំងឺមហារីកពោះវៀន។

    ៦. បង្កើនសុខភាពភ្នែក

    ផ្លែផាស្សិន គឺជាប្រភេទនៃអាហារដែលល្អបំផុតមួយសម្រាប់សុខភាពភ្នែក ដោយវាមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន A, វីតាមីន C និងសារធាតុ flavonoids។ សារធាតុ និងវីតាមីនទាំងនេះជួយការពារភ្នែកមិនឲ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី និងការពារភ្នាសទឹករំអិលដែលជាខែលការពារភ្នែកផងដែរ៕

    ផ្សារទំនើបហត្ថាខ្មែរមានផ្គត់ផ្គង់លក់ដុំនិងរាយ កូនក្រូចទ្រើង រឺហៅម្យ៉ាងទៀតថាផាសិន ងាយស្រួលដាំណាស់ពុកម៉ែមាមីងបងប្អូនអាចដាំលំអជាម្លប់សំរាប់ប្រើប្រាស់ជាលក្ខណះគ្រួូសារឬអាចដាំជាអាជីវកម្មឬកសិដ្ឋាន យើងខ្ញុំទទួលទិញផ្លែសំរាប់យកទោផលិជាភេសជ្ជះរក្សាសុខភាព

    ទំនាក់ទំនង069514444 / 077 914 344 / 071 4444 736 

    យើងខ្ញុំមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង

    ក្រូច វល្លិ PASSIONFRUIT ឈ្មោះ វិទ្យាសាស្ត្រ Passiflora edulis ក្រូចវល្លិ ( ផេស្សិនហ្វ្រ៊ូត ) ទើបនឹងមានការនិយមនៅខ្មែរយើង មិនយូរប៉ុន្មាននេះទេ តែប្រទេសជាច្រើនក្នុងពិភពលោកនិយមនិងដឹងនូវសារៈសំខាន់របស់ក្រូចវល្លិជាយូរណាស់មកហើយ និងមាន ផលិតផលជាច្រើន ដែលផ្សំដោយផ្លែក្រូចវល្លិ ។ គេនិយមធ្វើជាភេសជ្ជៈ ធ្វើនំ ការ៉េម ដំណាប់ ឬ ជាផលិតផលសម្រាប់ សម្រស់..។ល។ ក្រូចវល្លិបរិបូណ៌ទៅដោយ Carbohydrate , Fiber កាកសរសៃ , Protein , Vit A Betacarotine , Vit B2 B3 B6 B9 , Choline , VitC , Vit K , Calcium , Phosphorus Potassium , Sodium , ដែក សង្កសី ...។ល។ ក្រូចវល្លិ មានប្រយោជណ៍ ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ រាប់សិបមុខ ដូចជាការពារជំងឺមហារីក , ប្រឆាំងរ៉ាឌីកាល់សេរី , បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់ , ពង្រឹងប្រពន្ធ័ការពារខ្លួន , បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់ ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ , ទម្លាក់ខ្លាញ់ក្នុងឈាម , មិនឲ្យជាតិស្ករក្នុងឈាមខ្ពស់បំប៉នកម្លាំង , ជួយឲ្យអារម្មណ៍ ស្រស់ថ្លា និងគេងលក់ស្រួល , បំប៉នសរសៃសក់ និងក្រចក ការពារឆ្អឹងពុក , កែអាការៈវិលមុខ ក្អួតចង្អោរ , រលាកផ្លោកនោម , ជួយបំប៉នថ្លើមនិង ក្រលៀន , កំចាត់ពិសពុល ក្នុងឈាម , បំប៉នសួត ទម្លាក់ស្លេស្ម , បំបាត់ក្អក..។ល។ ចំណាំ : ក្រូចវល្លិ ជា ផ្លែឈើ សម្រាប់បរិភោគ មិនមែនជា ឱសថ ព្យាបាល ជំងឺ ទេ ។ ក្រូចទ្រើង

    ផ្សារទំនើបហត្ថាខ្មែរយើងខ្ញុំមានលក់ផ្លែក្រូច វល្លិ PASSIONFRUIT លក់បោះដុំនិងរាយផងដែរ

    ទំនាក់ទំនងទិញដុំរាយ069514444 / 077914344 / 071 4444 736