អចលនទ្រព្យ


អចលនទ្រព្យ  អចលនទ្រព្យ  ខាន់ ជែម បង្ហាញគម្រោងបណ្តាក់ទុនផ្នែកចម្ការទុរេនជាមួយ «ឋានព្រះឥន្ឋ»

ខាន់ ជែម បង្ហាញគម្រោងបណ្តាក់ទុនផ្នែកចម្ការទុរេនជាមួយ «ឋានព្រះឥន្ឋ»

  • 19-Apr-11 | 12:07:51 pm


  • ភ្នំពេញៈ ក្នុងពេលដែលតារាចម្រៀងល្បីល្បាញមួយចំនួន មានគម្រោងទិញដីចម្ការច្រើនគ្នានៅខេត្តមួយចំនួន បានធ្វើឲ្យ​លោក ខាន់ ជេម តារាចម្រៀងលំដាប់យុវវ័យមួយដួងដែរ បានបាក់ចិត្តចាប់អារម្មណ៍ ហើយគិតសាកល្បង ដើម្បីសម្លឹងឃើញផលចំណេញ ដែលកំពុងតែកើតមានលើវិស័យដីធ្លីនៅកម្ពុជា។

    លោក ខាន់ ជេម ថ្លែងបែបនេះនៅក្នុងឱកាសចូលរួមពិធីជប់លៀងច្រៀងរាំជូនដល់ក្រុមការងារប្រចាំ «ឋានព្រះឥន្ឋ» ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំកុរ។ ការដុះគំនិតនេះ ត្រូវបាន ខាន់ ជេម យល់ឃើញថា វិស័យដីចម្ការរបស់ឋានព្រះឥន្ឋ ពិតជាមិនធម្មតា មានការវាយលុកយ៉ាងខ្លាំងនៅតាមបណ្តាខេត្តជាច្រើន។

    លោក ជេម ដែលច្រៀងបង្កើតបរិយាកាសរីករាយជាមួយ សុគន្ធ​កញ្ញា ដែរនោះ បានទម្លាយថា លោកបានច្រៀងរាំឲ្យ​ខាងកម្មវិធី«ឋានព្រះឥន្ឋ»នេះច្រើនដង ពោលបាន៣លើក។ លោកមានការរីករាយ ក្រោយពេលបានសហការចូលរួមជាមួយមេកើយ បុគ្គលិក “ឋានព្រះឥន្ឋ” ដែលចំណាយពេលវេលាបង្កើតកម្មវិធីប្លែកៗ ហើយយកសុទ្ធ​តែតារាលេចធ្លោកម្រិតប្រទេសមកចូលរួម។

    លោកអះអាងទៀតថា នឹងរៀបចំផែនការពិភាក្សាជាមួយម្ចាស់ជំនួញដោយគ្រោងទិញដីចម្ការទុរេនប្រមាណ​២ហិក​តា ដើម្បីទុកខ្លះគ្រាន់ទំនេរទៅកម្សាន្តដោយចង់បាននៅកំពត។ លោកស្គាល់បងប្រុសម្ចាស់ជំនួញច្រើនហើយ ចាប់ផ្តើមមានការចាប់អារម្មណ៍នៅពេលប្រជាជនបាក់ទៅទិញចម្ការតាមខេត្តរបស់ក្រុមហ៊ុននេះ។

    ក្រុមហ៊ុនម្ចាស់ដី គឺជាក្រុមហ៊ុនពុះលក់ចម្ការបង់រំលស់​មិនធ្លាប់មាននៅកម្ពុជា ដោយថែមទាំងផ្តល់សេវាថែទាំដំណាំលើដីចម្ការរបស់ភ្ញៀវ បានទិញហើយក៏​ទទួលទិញផលធ្វើឲ្យ​វិស័យមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង៕