- ខាន់ ជែម បង្ហាញគម្រោងបណ្តាក់ទុនផ្នែកចម្ការទុរេនជាមួយ «ឋានព្រះឥន្ឋ»
- កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាប់ពីគម្រោងអស្ចារ្យឋានព្រះឥន្ទ
- ភ្ញាក់ផ្អើល! គម្រោងធំៗទាំង១២ ដែលចំណាយលុយរាប់រយលានដុល្លារដើម្បីសាងសង់ក្នុងអាណត្តិថ្មីនេះ
- តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តថា កំពត ?
- ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ចម្រុះ,,,,,,,...........(......)
- ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម
- ក្រុមហ៊ុនអភិវឌ្ឍន៍កោះសង្សា
- គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ
- ជនជាតិចិនដែលកំពុងតែវាយលុកទីផ្សារអចលនទ្រព្យរបស់ពិភពលោក ពេលនេះក៏កំពុងតែ
- តើគួរទិញអចលនទ្រព្យមុនពេលបោះឆ្នោត ឬត្រូវរង់ចាំក្រោយបោះឆ្នោត?
- ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹងនិងប្លង់ទន់
- ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ចិន នៅកម្ពុជា
- (សែនក្បាលទឹក ០៥ កញ្ញា ខាងមុខនេះ) នឹងនាំលាភ នាំទ្រព្យ នាំសំណាងល្អ មកឲ្យឆ្នាំ ជូត ឆ្លូវ ខាល រោង ម្សាញ់ មមី មមែ វក រកា ច មានលាភ មានលុយហូរចូលហូរហៀរ!
- លំហាត់បង្កើនកម្ពស់
- ស្រាវជ្រាវវេជ្ជសាស្ត្រអំពីប្រសិទ្ធិភាពសម្រកទម្ងន់របស់គ្រាប់កាហ្វេបៃតង
តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តថា កំពត ?
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។
ប្រភពបានឲ្យដឹងថា ខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជន កំពត ថា គុម្ពត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយ ដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី។
ហើយនៅខាងលើដៃព្រែកកំពតបន្តិច ដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក(ម្តុំអណ្ដូងខ្មែរ) យ៉ាងក៏ដោយ ពាក្យថា គុម្ពត និងកំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និង ឫសគល់នៃពាក្យនេះឡើយ។
ក្នុងនោះ តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ។
តំណក្រោយមក ពាក្យថា “ក្រុម” នេះក្លាយមកជាពាក្យ “កុម” ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចក្រុមពត។
ងាកមក រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន។
បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាង ពត មានជំងឺរួចក៏ស្លាប់នៅទីនោះ ក្រោយមក ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត។
លើសពីនេះ ពាក្យ កំពត ក៏នៅមានការពន្យល់ពីរបៀបផ្សេងគ្នាទៀតផងដែរ ៖
ទី១ តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះ កំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយ ដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិកំពត ហើយផែនថ្មនោះ មានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត។ អ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា។
ទី២ នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែទីកន្លែងនោះ នៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត។
ដោយយើងមានទំនោរទៅលើមតិមួយ នៃការបកស្រាយទាំងពីរចុងក្រោយ ដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹង ដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ។
ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង “កំៗ” ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ “កំៗ” ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរដោយហេតុផលថា៖
ទី១ តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រ ដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ។
កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា “ភូមិកំប៉ូត”។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ។
ក្រោយមក អ្នកដំណើរឲ្យឈ្មោះទីនោះថា “ផ្សារកំប៉ូត” ឬភូមិកំប៉ូត ថា “ផ្សារកំពង់បាយ” ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត។
រីឯចំណុចទី២ តាមលោកម៉ាដ្រូល (Madrolle) បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រ មានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ។
លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថាផ្សារកំប៉ូត រីឯលោក ម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា។
នៅពេលដែលក្រុងកំពត កំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រ មកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា អានថា “កម្ពុត” ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ “កំពត”។
#ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពី៖
#រមណីយដ្ឋានឋានព្រះឥន្ទ ដែលនឹងក្លាយជាកន្លែងទេសចរណ៍មួយដែលមានសក្តានុពលបំផុតនៅថ្ងៃអនាគត វាស្ថិតនៅក្បែរជើងភ្នំឱរ៉ាល់ដែលនឹងមានសមុទ្រដូងក្រអូបមើលដាច់កន្ទុយភ្នែករហូតដល់ជាង១០០០ហិចតា។
#ជាពិសេសទៅទៀតរមណីដ្ឋាននឹងរចនានូវ៖
๑. ផ្ទះលំហែលកាយ លំហែអារម្មណ៍បែបស្រុកស្រែ
๒. ក្យុះតាមមាត់បឹង
๓. ជិះទូកតាមដងព្រែក
๔. ចំការផ្កាឈូករត្ន័
๕. សួនផ្លែឈើចំរុះ
๖. ឆ្នេរមាត់សមុទ្រ
๗. កន្លែងស្ដួចត្រី
๘. ផ្សារកសិផល
๙. កន្លែងបោះតង់កំសាន្តចិត្ត
๑๐. សាលប្រជុំ
๑๑. ភោជនីដ្ឋានលើវាលស្រែ
๑๒. កន្លែងថត Pre Wedding
๑๓. BBQលើវាលស្រែ
๑๔. Art Gallery
๑๕. កន្លែងលេងបាលទាត់លើវាលខ្សាច់
๑๖. និងកន្លែងវាយកូនហ្គូល។
#ដីចំការដូងក្រអូប លក់ត្រឹមតែ ១ម៉ែត្រការ៉េ 1.48$ បង់រំលស់ ១ខែ 145$ ក្បាល 50m x 200m មាន 196 ដើមធានាមើលថែចំនួន៤ឆ្នាំពេញ។
វានឹងក្លាយជាទ្រព្យដ៏មហាសាល ផ្ដល់ចំណូលរហូតជានិរន្ត
#ប្រញ៉ាប់ឡើងឱកាស់ល្អបានមកដល់ហើយ កក់ប្លង់ត្រឹមតែ200$ និងក្លាយជាម្ចាស់ទ្រព្យភ្លាមៗ
Smart :069 51 4444/077 91 43 44

ស្រាវជ្រាវវេជ្ជសាស្ត្រអំពីប្រសិទ្ធិភាពសម្រកទម្ង...
សម្រកទម្ងន់ដ៏ងាយស្រួលជាមួយនឹង Green Coff
លំហាត់បង្កើនកម្ពស់...
សម្រកទម្ងន់ដ៏ងាយស្រួលជាមួយនឹង Green Coff
(សែនក្បាលទឹក ០៥ កញ្ញា ខាងមុខនេះ) នឹងនាំលាភ នាំទ្រព...
០៥ កញ្ញា 
ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ចិន នៅក...
ចិនបានមកឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការវិនិយោគ
តើគួរទិញអចលនទ្រព្យមុនពេលបោះឆ្នោត ឬត្រូវរង់ច...
ជាទូទៅនៅពេលការបោះឆ្នោតជិតចូលមកដល់ម្តងៗគេសង្កេតឃើញថា
ជនជាតិចិនដែលកំពុងតែវាយលុកទីផ្សារអចលនទ្រព្យរបស់ពិភព...
មួយរយៈចុងក្រោយនេះ ចិនកំពុងតែធ្វើការវាយលុកយ៉ាងខ្លាំងក្លាលើ
គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ...
ភាពរីកចម្រើននៃអច
ក្រុមហ៊ុនអភិវឌ្ឍន៍កោះសង្សា ...
ក្រុមហ៊ុន Song S
ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ច...
ទួលគោកដែលធ្លាប់ជ
តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់...
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មា
ភ្ញាក់ផ្អើល! គម្រោងធំៗទាំង១២ ដែលចំណាយលុយរាប់រយលានដ...
ជាមួយនឹងផែនការធ្វើឲ្យបានច្រើនជាងមុន រីកចម្រើនជាងមុន រដ្ឋា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាប់ពីគ...
ខណៈដែលដំណឹងរៀបការកាន់តែខិតជិតដល់ តារាចម្រៀងល្បីល