អចលនទ្រព្យ


អចលនទ្រព្យ  អចលនទ្រព្យ  ជនជាតិចិនដែលកំពុងតែវាយលុកទីផ្សារអចលនទ្រព្យរបស់ពិភពលោក ពេលនេះក៏កំពុងតែ

ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម

  • 17-Dec-14 | 10:42:36 am


  • ដំណើរការនៃការទិញ ឬជួលអចលនទ្រព្យប្រភេទអាជីវកម្មជាទូទៅត្រូវចំណាយពេលច្រើន និង ប្រហែលជា មានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមជំហាន នៃដំណើរការនីមួយៗ បានត្រឹមត្រូវគឺ អាចជាភាពងាយស្រួលមួយ ហើយក៏អាចជួយធានា លើការទិញអចលនទ្រព្យថ្មីរបស់អ្នកឲ្យសម្រេចបានទៅតាម លទ្ធផលដែលអ្នកចង់បាន។

    កាលពីសប្តាហ៍មុនក្នុងភាគទី១ យើងបានពិភាក្សាអំពីការទិញអចលនទ្រព្យប្រភេទអាជីវកម្មទាំងមូល និង​ការកំណត់ លើប្រភេទអាជីវកម្មមួយដែលសមស្របសម្រាប់អ្នក។ នៅសប្តាហ៍នេះយើងនឹងស្វែងយល់ បន្ថែមទៀតអំពីការកំណត់ អត្តសញ្ញាណអាជីវកម្មត្រឹមត្រូវសម្រាប់អ្នក និងតួនាទីរបស់ភ្នាក់ងារអចលនទ្រព្យ និងតួនាទីមេធាវីនៅក្នុង ដំណើរការនេះ៖ សូមសិក្សាជាមួយគេហទំព័រRealestate.com.kh!

    កំណត់អាជីវកម្មសមស្របសម្រាប់អ្នក៖
    ជំហានមួយក្នុងចំណោមជំហានចុងក្រោយ ដែលគួរធ្វើជាពិសេសនៅពេលដែលអ្នកសិក្សាលើប្រភេទនៃអាជីវកម្ម ដែលអ្នក ចង់វិនិយោគ ហើយបានចាប់ផ្តើមស្វែងរកការវិនិយោគ រយៈពេលវែង ដែលនេះគឺជាផលចំណេញនៅក្នុង ទីផ្សារនេះ។

    កាលពីសប្តាហ៍មុនយើងមានឧទាហរណ៍អំពីការវិនិយោគសណ្ឋាគារ និងរបៀបដែលអ្នកនឹងពិនិត្យឲ្យច្បាស់លើសក្តានុពល នៃការវិនិយោគមានដូចជា ម៉ាកយីហោ(brand) កេរ្តិ៍ឈ្មោះ រយៈពេលប្រតិបត្តិការ និងកត្តាផ្សេងៗជា ច្រើនទៀត។ នៅពេលដែលការស្រាវជ្រាវលំអិតនេះបានបញ្ចប់ ជំហានចុងក្រោយអ្នកគឺត្រូវតាមដានលើទីផ្សារនៃ អចលនទ្រព្យបន្តទៀត។

    នេះមានន័យថាអ្នកត្រូវធ្វើការពិចារណាលើការផ្លាស់ប្តូរផ្នែកច្បាប់ដែលកើតមាន តម្រូវការផ្នែកច្បាប់ ការប្រកួត ប្រជែង ក្នុងស្រុក និងការប្រកួតប្រជែង បន្តបន្ទាប់នៅក្នុងទីផ្សារ ឲ្យមានភាពច្បាស់លាស់។ អ្នកក៏ត្រូវតាមដានជានិច្ច អំពីព័ត៌មានអចលនទ្រព្យ និងអាជីវកម្មទស្សនាវដ្ដី ព្រឹត្តិប័ត្រព័ត៌មាន និងដំបូន្មានផ្សេងៗនៅតាមគេហទំព័រ។ ប្រភពទាំងនេះ អាចផ្តល់ព័ត៌មានច្បាស់លាស់ និងជួយពង្រឹងដល់ការជ្រើសរើសអចលនទ្រព្យអាជីវកម្មរបស់អ្នក ។

    ជំនួយការផ្នែកមេធាវី៖
    ជាទូទៅប្រសិនបើអ្នកទិញ ឬជួលអចលនទ្រព្យអាជីវកម្មខ្នាតធំ នេះគឺតម្រូវឲ្យមានមេធាវីម្នាក់។ មេធាវីនឹងរៀបចំ គ្រប់ឯកសារផ្នែកច្បាប់ទាំងអស់ ក៏ដូចជាការចំណាយ និងការទទួលខុសត្រូវផ្សេងៗ។ ទាំងអស់នេះនឹងត្រូវបញ្ជាក់ នៅក្នុង​កិច្ចសន្យានៅក្នុងដំណាក់កាលនៃការចរចា។ កិច្ចសន្យាកាន់តែធំទំហំនៃការងារក៏កាន់តែលំបាក។ ការរៀបចំកិច្ច សន្យាគឺមានសារៈសំខាន់ និងចាំបាច់នៅក្នុងដំណាក់កាលនៃដំណើរការចរចា។ ចំណុចសំខាន់ភាគី ទាំងសងខាងត្រូវព្រមព្រៀងលើគ្រប់ចំណុច ដែលបានដាក់បញ្ជូលនៅក្នុងឯកសារតែមួយនៃកិច្ចព្រមព្រៀងនោះ។

    សេវាកម្មភ្នាក់ងារអចលនទ្រព្យ៖
    ភ្នាក់ងារអចលនទ្រព្យមួយគឺតែងតែមានភាពចាំបាច់សម្រាប់អ្នកទិញ ឬអ្នកជួល ជាពិសេសប្រសិនបើអ្នកមិនមាន ភាពច្បាស់ លាស់នៅក្នុងទីផ្សារ។​ នៅពេលដែលអ្នកធ្វើការ ជាមួយភ្នាក់ងារអចលនទ្រព្យ ពួកគេអាចណែនាំអ្នកទៅរកអចលនទ្រព្ យណាមួយដែលសមស្រប មានទីតាំងល្អតាមការចង់បានរបស់អ្នក និងត្រូវជាមួយនឹងហិរញ្ញវត្ថុ ដែលអ្នកមាន។

    ទីបំផុត នៅពេលដែលអ្នកទិញ ឬជួលអលចនទ្រព្យអាជីវកម្ម ការធ្វើការសិក្សាស្វែងយល់ និងភាពច្បាស់លាស់ ដោយខ្លួនឯងអំពីអនាគតនៃការវិនិយោគគឺជាភាពចាំបាច់បំផុត។​ ការស្វែងរកជំនួយពីអ្នកជំនាញ មេធាវី និងភ្នាក់ងារ អចលនទ្រព្យគឺជាវិធីដើម្បីពង្រឹងដល់ការវិនិយោគឲ្យបានល្អក្នុងមានរយៈពេលវែង៕

    គំរោងផ្ទះដើមឈើ (Tree House) ដីឡូតិ៍ និងផ្ទះលំហែរយ៉ាងល្អប្រណិតក្បែររាជធានីភ្នំពេញដំបូងគេបង្អស់នៅកម្ពុជា
    0767777076 / 023 6666 585
    ថ្ងៃឈប់សំរាកមិនមានពេលវេលាគ្រប់គ្រាន់នាំគ្រួសារទៅកំសាន្តទីកន្លែងឆ្ងាយៗមែនទេ?
    -ផ្ទះលំហែបែបអឺរ៉ុបតំលៃ 26,500$
    -ដីឡូតិ៏ 10m x 20m តំលៃ 19,999$
    (អាចសង់ផ្ទះតាមតំរូវការអតិថិជនបាន)

    គំរោងអភិវឌ្ឃន៏លើផ្ទៃដីទំហំ ៨ហិកតាជាយក្រុងជិតផ្សារបែកចាន។
    * រួសារាន់ឡើង ចំនួនមានកំណត់!
    អ្វីដែលយើងផ្តល់ជូនលើសពីបុរី
    ១) ផ្ទះលំហែរក្បែររាជធានីភ្នំពេញ
    ២) ម្លប់ដើមឈើធម្មជាតិធំៗ និងសួនកំសាន្ត
    ៣) ស្ទឹងធម្មជាតិ
    ៤) ហេដ្ឋារចនាសម្ព័ន្ធវិនិយោគតាមស្តង់ដា
    ៥) អាងហែលទឹក
    ៦) កន្លែងហាត់ប្រាណ និងកន្លែងលេងសំរាប់កុមារ
    ៧) អាហារដ្ឋានសំរាប់ផ្គត់ផ្គង់ក្នុង Resort
    ៨) Mini mart ស្តាម៉ាត
    076 7777 076/ 023 6666 585