Sport

Sport  Sport  គន្លឹះ​ទាំង៥​ដើម្បី​គ្រប់គ្រង​មុខជំនួញ​ជោគជ័យ

គន្លឹះ​ទាំង៥​ដើម្បី​គ្រប់គ្រង​មុខជំនួញ​ជោគជ័យ

  • 20-Feb-12 | 03:14:49 pm


  • ពេលនិយាយដល់រឿងជោគជ័យ​អ្នកត្រូវគិតដល់សុភាសិតមួយឃ្លាគឺ អាយុកាលមនុស្សមានកំណត់ ប៉ុន្តែសមិទ្ធផលនៃជីវិតសម្រេចលើមនុស្សម្នាក់ៗ។ ដូច្នេះអ្នកមានបេសកកម្មមួយក្នុងជីវិតនេះ គឺត្រូវរៀនលះបង់ការភ័យខ្លាច និងពង្រីកឱកាសដើម្បីជោគជ័យ។ រឿងមុខជំនួញក៏ដូចគ្នានេះដែរ គឺគ្រប់ក្រុមហ៊ុនសុទ្ធតែមានកម្រិតនៃការគ្រប់គ្រង​ដើម្បីជោគជ័យ ហើយខាងក្រោមនេះជាគន្លឹះដែលជួយអ្នកសម្រេចគោលដៅនេះ​៖

     

     

     

    ១/ ត្រូវហ៊ានសម្រេចចិត្ត ទោះជាបែបណាក៏ដោយ

    មនុស្សមានការផ្លាស់ប្តូររហូត ហើយជាលទ្ធផល ពិភពលោកនេះក៏ប្រែប្រួលមិនឈប់ដែរ។ ការគ្រប់គ្រងមុខជំនួញមួយដែលចំណាយពេលច្រើនពេកដើម្បីសម្រេចចិត្តជារឿងដែលខាតបង់ធនធានណាស់។ ការអូសបន្លាយពេលសម្រេចចិត្តបានត្រឹមតែបង្កើតភាពអន្ទះសារនិងការភ័យខ្លាចចំពោះបរាជ័យតែប៉ុណ្ណោះ។ ជំនួសមកវិញ ការស្វែងរកអំពីបរាជ័យនោះគឺជាឱកាសមួយដើម្បីយកឈ្នះឧបសគ្គ។ ក្រុមហ៊ុនណាដែលហ៊ានប្រឈមនឹងបញ្ហាបានឆាប់ អាចមានឱកាសច្រើនដើម្បីកាត់បន្ថយកំហុសក្នុងអនាគត។

     

    ២/ ប្រែក្លាយខ្លួនទៅជាឧស្សាហកម្មទាំងមូល មិនត្រឹមតែធ្វើជាផ្នែកមួយតូចឡើយ

    ជារឿងងាយណាស់ក្នុងការធ្លាក់ចូលទៅរកគន្លងដែលមានស្រាប់ក្នុងវិថីពាណិជ្ជកម្មដើម្បីដេញតាមឱកាសជោគជ័យបន្តិចបន្តួច។ ប៉ុន្តែយើងកំពុងតែរស់នៅក្នុងពិភពលោកដែលប្រែប្រួល ដូច្នេះវាជាកំហុសធំមួយក្នុងការសម្លឹងមើលតែផលប្រយោជន៍នៃទីផ្សារដែលមានស្រាប់ជាជាងស្វែងរកមធ្យោបាយពង្រីកទីផ្សារ។ ការវិនិយោគក្នុងគោលដៅធំដុំគឺជាការប្តេជ្ញាសំខាន់បំផុតនិងធំបំផុតនៃមុខជំនួញគ្រប់ប្រភេទ។ ដូច្នេះបើអ្នកជាសហគ្រិន មិនត្រូវខ្លាចក្នុងការបង្កើតផ្លូវដោយខ្លួនឯងទេ កុំចាំតែដើរតាមគេ។

     

    ៣/​ មិនត្រូវស្ទាក់ស្ទើរក្នុងការកែប្រែទិសដៅឡើយ

    ពេលវេលាបានបញ្ជាក់ថាដំណើរការអាចជួយកំណត់គោលដៅនិងធ្វើឱ្យក្រុមហ៊ុនមួយបង្កើតរចនាសម្ព័ន្ធដោយខ្លួនឯងបាន។ ដូច្នេះដំណើរការដែលល្អគឺមិនមែនជាដំណើរការដែលកំណត់ជាក់លាក់ពេកទេ តែជាដំណើរការដែលត្រូវតែមានភាពបត់បែនទៅតាមស្ថានភាពជាក់ស្តែង។ ជំនួសឱ្យការគ្រាន់តែផ្តោតលើវិធីធ្វើយ៉ាងណាឱ្យសម្រេចបានលទ្ធផលច្រើននិងលឿន ក្រុមហ៊ុនគួរតែលើកទឹកចិត្តបុគ្គលិកឱ្យបើកចិត្តទូលាយដើម្បីលះបង់ការភ័យខ្លាចចំពោះការផ្លាស់ប្តូរ ហើយត្រូវចេះសម្របសម្រួលខ្លួនឱ្យបានច្រើន។

     

    ៤/ គិតឱ្យហួសពីផលចំណេញ

    គោលដៅរបស់ក្រុមហ៊ុនគួរតែឆ្លុះបញ្ចាំងអ្វីដែលមានជម្រៅជាងផលចំណេញនិងការខាតបង់។ ដូច្នេះក្រុមហ៊ុនត្រូវតែកំណត់តួនាទីខ្លួនឯងក្នុងសង្គមមនុស្សធ្វើយ៉ាងណាឱ្យគោលដៅនោះធំហួសពីការធ្វើដើម្បីតែប្រយោជន៍មនុស្សមួយក្រុមតូច។ ប្រសិនបើក្រុមហ៊ុនមួយប្តេជ្ញាចំពោះគោលដៅដែលធំលើសពីសមត្ថភាពមនុស្សមួយក្រុមអាចធ្វើបាន មានន័យថាគេត្រូវរកមធ្យោបាយប្រមូលផ្តុំមនុស្សកាន់តែច្រើនមកដោះស្រាយបញ្ហា ឬធ្វើយ៉ាងសម្រេចគោលដៅរួមនោះ។ ការបើកចិត្តទូលាយបែបនេះធ្វើឱ្យបុគ្គលិកទាំងអស់អាចសហការគ្នាបានកាន់តែប្រសើរឡើងក្នុងគ្រប់ជំហានទាំងអស់នៃកិច្ចការប្រចាំថ្ងៃ។ ក្រុមការងារដែលមានសាមគ្គីភាពរឹងមាំមានភាពចាំបាច់ណាស់ក្នុងមុខជំនួញ។

     

    ៥/ កុំខ្លាចរបស់ដែលមិនមាន

    អារម្មណ៍ខ្លាចធ្លាក់នៅពេលឈរលើចំណុចចុងបំផុតនៃទីខ្ពស់ណាមួយប្រៀបបានទៅនឹងអារម្មណ៍មិនភ័យខ្លាចចំពោះភាពមិនច្បាស់លាស់ក្នុងមុខជំនួញ។ នេះជាអារម្មណ៍មួយដែលគ្រប់ក្រុមហ៊ុនទាំងអស់គួរតែមាន។ ការដឹងទីបំផុតនិងបរាជ័យជាកម្លាំងជំរុញយើងឱ្យប្រុងប្រយ័ត្នក្នុងជំហានបោះទៅមុខគ្រប់ពេល។ នេះក៏ជាកម្លាំងម្យ៉ាងដែលនៅពីក្រោយការបោះជំហានរបស់គ្រប់ពាណិជ្ជកម្មទាំងអស់ទៅរកភាពរីកចម្រើនព្រោះគ្រប់ជំហានផ្តល់ឱ្យក្រុមហ៊ុនវិញនូវទំនុកចិត្តនិងភាពជឿជាក់ចំពោះស្ថានភាពមិនច្បាស់លាស់។

     

    ប្រែសម្រួល​៖ វេហា

    ប្រភព​៖ Success Magazine

    Description