- គន្លឹះទាំង៥ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ
- ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ បើអ្នកខ្វះ ៥ចំណុចនេះ អ្នកនឹងបរាជ័យគ្រប់រឿង
- កក្រើកទៀតហើយ! ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតឡើងត្រឹមតែដើមទុនខ្ចីមាសគេ២ជីប៉ុណ្ណោះ
- កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង១០នេះឲ្យសោះ
- សហគ្រិនពីររូប ចេញរកស៊ីដំបូងប្រើលុយ មិនដល់ ១០ម៉ឺនរៀល តែអាចធ្វើថៅកែគេបាន
- គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំនាញ
- បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លាំងណាស់ក្នុងជីវិត។ ហើយបញ្ហាការងារភាគច្រើនមិនមែនត្រឹមតែការងារច្រើនធ្វើមិនទាន់នោះទេ ថែមទាំងបញ្ហាជាមួយមិត្តរួមការងារ អតិថិជនឬជាមួយមេនិងបញ្ហាផ្សេងទៀត។ ដូច្នេះហើយ ប្រសិ
- បញ្ហា៣យ៉ាងដែលមនុស្សភាគច្រើន ជួបប្រទះនៅកន្លែងធ្វើការ,..(&).,,,dara
- អតីតអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកលោក Napoleon Hill៖ ៦ជំហាន ដើម្បីឲ្យក្ដីប្រាថ្នាចង់ក្លាយជាសេដ្ឋី ក្លាយជាការពិត
- ទំព័រដើម > សហគ្រិនភាព > អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក
- មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥នេះគឺធានាថាបានជោគជ័យ
- ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកមាន
- ជំនាញ៥យ៉ាង ដែលមានប្រយោជន៍បំផុតសម្រាប់ជីវិតអ្នក នៅពេលរៀនចេះ
កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង១០នេះឲ្យសោះ
ខាងក្រោមនេះ កញ្ញាសូមចែករំលែកអំពីវិធីខ្លះដើម្បីឆ្ពោះទៅរកភាពជោគជ័យ ឬក្លាយជាអ្នកមាន តាមរយៈការចៀសវាងទង្វើចំនួន ១០៖
១. កុំរវើរវាយ
អ្នកមិនបានចង់បានវាពិតនោះទេ គឺអ្នកគ្រាន់តែនិយាយចោលពីមួយថ្ងៃទៅមួយថ្ងៃ ថាអ្នកចង់មាននេះមាននោះ ចង់ក្លាយជានេះជានោះ ចង់ធ្វើនេះចង់ធ្វើនោះ ប៉ុន្តែមិនដែលធ្វើអ្វីឡើយ។ ចាំទុក “ចង់បាន” និង “ត្រូវតែបាន” មិនដូចគ្នាទេ។ ពាក្យថា “ចង់បាន” គឺគ្រាន់តែជាអារម្មណ៍មួយឆាវ ប៉ុន្តែ “ត្រូវតែបាន” គឺមានគោលដៅ ផែនការ និងការបញ្ចេញសកម្មភាព ក្នុងនោះ។
២. កុំប្រញាប់ចង់បានផល
អ្នកគិតថាអ្នកធ្វើល្អបំផុតហើយ គិតថាវាត្រូវតែជោគជ័យ ប៉ុន្តែការពិតវាមិនអីចឹង។ ភាពជោគជ័យមិនមែនបានមកពីការធ្វើល្អបំផុតតែម្ដងនោះទេ ប៉ុន្តែវាអាចមកពី ១ក្នុងចំណោម ១០ដង ឬ១០០ដង ដែលអ្នកធ្វើបានល្អបំផុតទៅវិញទេ។
៣. កុំឲ្យបាត់បង់ភាពជាខ្លួនឯង
អ្នកព្យាយាមយកចិត្តមនុស្សគ្រប់គ្នា ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នា ឲ្យគ្រប់គ្នាទទួលស្គាល់ រហូតលែងជាខ្លួនឯង។ ត្រូវចាំទុកថា អ្នកគ្មានផ្លូវធ្វើគ្រប់យ៉ាងឲ្យត្រូវចិត្តមនុស្សគ្រប់គ្នាបាននោះទេ ដូច្នេះហើយត្រូវហ៊ានធ្វើអ្វីដែលជាធម្មជាតិ និងត្រូវតាមបេះដូងរបស់ខ្លួនឯង។
៤. កុំភ្លេចគិតអនាគត
អ្នកមានតែ “ការងារ” ក្នុងខួរក្បាល ប៉ុន្តែគ្មាន “ផែនការ” សម្រាប់អនាគតដែលល្អជាងនេះក្នុងខួរក្បាលឡើយ ដូច្នេះអ្នកក៏នឹងគ្មានអនាគតល្អជាងនេះបានដែរ។ ចាំទុក អ្នកនឹងត្រាំត្រែងក្នុងការងារបច្ចុប្បន្នរហូត ឬអាចនឹងកាន់តែដុនដាប បើសិនអ្នកគ្មានផែនការទៅថ្ងៃមុខ។
៥. កុំព្រមចុះចាញ់
បើអ្នកចេះតែទទួលយកអ្វីដែលកើតឡើង អ្នកគ្មានគំនិតក្រោកតស៊ូ ដើម្បីបានអ្វីដែលខ្លួនចង់បាន នោះអ្នកក៏គ្មានថ្ងៃនឹងបានវាមកដែរ។
៦. កុំស្ដាប់សម្ដីអ្នកដទៃច្រើនជាងខ្លួនឯង
អ្នកជឿពាក្យសម្ដីអវិជ្ជមានដែលអ្នកដទៃនិយាយពីអ្នក ច្រើនជាងអ្វីដែលអ្នកមើលឃើញនៅក្នុងខ្លួនឯង។ នេះគឺជាអ្វីដែលអាក្រក់បំផុត និងអាចបំផ្លាញអ្វីដែលល្អបំផុតដែលអ្នកមានក្នុងខ្លួនបាន។
៧. កុំខ្ជិល
អ្នកត្រូវយល់ថា អ្នកខំប្រឹងធ្វើការដើម្បីថ្ងៃមួយមិនចាំបាច់ធ្វើការតទៅទៀត។ ត្រូវប្រាប់ខ្លួនឯងជានិច្ចថា លះបង់រយៈពេលមួយនៃជីវិត ដើម្បីបានប្រើប្រាស់ជីវិតដែលនៅសេសសល់បានយ៉ាងពេញទំហឹង ទើបជាការលះបង់ដ៏សក្ដិសម។
៨. កុំខ្លាចបរាជ័យ
អ្នកគិតថាធ្វើអ្វីមួយហើយបរាជ័យ គឺជាការខ្ជះខ្ជាយពេលវេលា ប៉ុន្តែអ្នកភ្លេចគិតថា មិនធ្វើអ្វីសោះ ទើបជាការខ្ជះខ្ជាយពេលវេលា។ សង្កេតមើលឲ្យបានល្អ អ្នកនឹងឃើញថា មនុស្សដែលមិនធ្វើអ្វីសោះ ច្រើនតែក្រ ឯមនុស្សដែលឆ្លងកាត់បរាជ័យច្រើន ច្រើនតែជាអ្នកមាន។
៩. កុំមានលេសច្រើនពេក
អ្នករវល់តែរកលេសដោះសា ប៉ុន្តែមិនព្យាយាមរកវិធីដោះស្រាយ ទាំងដែលដឹងថា បើអ្នកខំប្រឹងធ្វើ អ្នកនឹងធ្វើបានសម្រេច។ មនុស្សជោគជ័យមិនដែលរកលេសដើម្បីឈប់តស៊ូឡើយ បើហោះមិនបាន គេនឹងរត់ បើរត់មិនបាន គេនឹងដើរ រហូតដល់គោលដៅ។
១០. កុំលាក់ខ្លួន
អ្នកធ្វើខ្លួនដូចជារស់នៅតែម្នាក់ឯងក្នុងពិភពលោក មិនបើកឱកាសឲ្យខ្លួនឯងចូលសង្គម ស្គាល់គេស្គាល់ឯង។ ចាំទុក ធ្វើអ្វីម្នាក់ឯងអ្នកក៏អាចជោគជ័យបានដែរ ប៉ុន្តែបើមានទីប្រឹក្សា មានកម្លាំងជំរុញចិត្ត មានកម្លាំងគាំទ្រ អ្នកនឹងជោគជ័យកាន់តែឆាប់។ ធ្វើឲ្យបាន ១០ចំណុចនេះ ធានាថាអ្នកនឹងក្លាយជាអ្នកមាន ប៉ុន្តែថាតើចាប់ផ្ដើមយឺត ឬលឿន នោះគឺអាស្រ័យលើអ្នក ហើយកុំភ្លេច Share អត្ថបទនេះឲ្យមិត្តរបស់អ្នកបានអាននិងអនុវត្តជាមួយគ្នាផង ៕ ប្រភព៖ Kanha ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

ជំនាញ៥យ៉ាង ដែលមានប្រយោជន៍បំផុតសម្រាប់ជីវិត...
ដើម្បីក្លាយជាមនុស្សម្នាក់ជោគជ័យក្នុងជ
ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអ...
ក្រុមអ្នកសម្បូរទ្រព្យធន ឬហៅម្យ៉ាងទៀត
មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥ន...
មហាសេដ្ឋីលំដាប់កំពូលក្នុងលោក និងជាស្
ទំព័រដើម > សហគ្រិនភាព > អានសម្រង់សម្ដីសំខាន់ៗ...
១) «ជំហានដំបូង និង សំខាន់បំផុតក្នុងការឆ្ពោះទ
អតីតអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកលោក Napoleo...
Napoleon Hill គ
បញ្ហា៣យ៉ាងដែលមនុស្សភាគច្រើន ជួបប្រទះន...
បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លា
បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លាំងណា...
មនុស្សមួយចំនួនតែ
គន្លឹះទាំង៥ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ...
ពេលនិយាយដល់រឿងជោគជ័យអ្នកត្រូវគិតដល់សុភាសិតមួយឃ្លាគឺ អាយុ
គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំន...
បើអ្នកមានបញ្ហាជាមួយនឹងការសិក្សាភាសាបរទេស? តើអ្នកគិសហគ្រិនពីររូប ចេញរកស៊ីដំបូងប្រើលុយ មិនដល់ ១០ម៉ឺនរៀ...
សហគ្រិនស្តី្រ អ្នកនាង ស្រីមុំ បច្ចុប្បន្នគឺជាស្ថាបនិកហាងល
កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជា...
ខាងក្រោមនេះ កញ្ញាសូមចែករំលែកអំពីវិធីខ្លះដើម្បី