Sport

Sport  Sport  បញ្ហា​៣​យ៉ាង​​​​​ដែល​មនុស្ស​ភាគ​ច្រើន​ ជួប​ប្រទះ​នៅ​កន្លែង​ធ្វើការ​​​​​,..(&).,,,dara

បញ្ហា​៣​យ៉ាង​​​​​ដែល​មនុស្ស​ភាគ​ច្រើន​ ជួប​ប្រទះ​នៅ​កន្លែង​ធ្វើការ​​​​​,..(&).,,,dara

  • 17-Dec-14 | 05:25:44 pm


  • ​បញ្ហា​​ការងារ​អាច​ធ្វើ​ឲ្យ​អ្នក​ស្រ្តេស​ខ្លាំង​ណាស់​ក្នុង​ជីវិត។ ហើយ​បញ្ហា​ការងារ​ភាគ​ច្រើន​មិន​មែន​ត្រឹម​តែ​ការងារ​ច្រើន​ធ្វើ​មិន​ទាន់​​​នោះ​ទេ​ ​ថែម​ទាំង​​បញ្ហា​ជា​មួយ​​មិត្ត​រួម​ការងារ អតិថិជន​ឬ​ជា​មួយ​មេ​និង​បញ្ហា​​ផ្សេង​ទៀត។ ​​ដូច្នេះ​ហើយ ប្រសិន​​ជា​អ្នក​​ដឹង​ពី​បញ្ហា​​​បាន​ច្បាស់​លាស់ អ្នក​ក៏​ដោះ​ស្រាយ​បាន​ល្អ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​​​​​បញ្ហា​៣​យ៉ាង​​​​​ដែល​មនុស្ស​ភាគ​ច្រើន​ជួប​ប្រទះ​នៅ​កន្លែង​ធ្វើការ​​​​​និង​​ដំណោះ​ស្រាយ ៖

    ១) ​​បញ្ហា​ជា​មួយ​មិត្ត​រួម​ការងារ៖ នៅ​ពេល​ដែល​​​​​​មាន​បញ្ហា​នៅ​មួយ​មិត្ត​រួម​ការងារ អ្នក​មិន​គួរ​​នៅ​ស្ងៀម​នោះ​ទេ​។ ​​បើ​ចង់​ដោះ​ស្រាយ​បញ្ហា អ្នក​ត្រូវ​តែ​និយាយ​​បញ្ហា​ទៅ​មិត្ត​រួម​ការងារ​ឲ្យ​បាន​​ដឹង​ទើប​ដោះ​ស្រាយ​បញ្ហា​បាន។ ប៉ុន្តែ អ្នក​ត្រូវ​និយាយ​បែប​​គួរ​សម​និង​​ស្មោះ​ត្រង់​ជា​ជាង​ទៅ​ដល់​ស្តី​ឲ្យ​តែ​​ម្ដង។

    ២) ប្រើប្រាស់​ពាក្យ​«ខ្ញុំ»៖ នៅ​កន្លែង​ការងារ​ ​​អ្នក​​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​។ អ៊ី​ចឹង​ហើយ​ពេល​ដែល​អ្នក​​ចង់​និយាយ​ឬ​ផ្ដល់​យោបល់​​ទៅ​កាន់​មិត្ត​រួម​ការងារ ​ការ​ប្រើ​ប្រាស់​ពាក្យ​«ខ្ញុំ»​ជួយ​ឲ្យ​ស្ថាន​ភាព​មើល​ទៅ​​មិន​សូវ​ធ្ងន់ធ្ងរ។ ឧទាហរណ៍​​ថា​ មិត្តរួម​ការងារ​របស់​អ្នក​មិន​ដែរ​ធ្វើ​កិច្ច​ការ​ទាន់​ម៉ោង​នោះ​ទេ។ អ្នក​អាច​និយាយ​ថា«​​រាល់​ពេល​ដែល​កិច្ច​ការ​មិន​គ្រប់​អ៊ី​ចឹង ខ្ញុំ​ត្រូវ​រង​ចាំ​​ហើយ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ដើម្បី​ឲ្យ​ទាន់​ការងារ​វិញ ដូច្នេះ​ហើយ​វា​ពិត​ជា​ល្អ​ប្រសិន​អ្នក​ទាំង​អស់​គ្នា​អាច​ផ្ញើ​ការងារ​ឲ្យ​បាន​ទាន់​ម៉ោង។»

    ៣) របៀប​សន្ទនា​ជា​មួយ​មេ៖ អ្នក​អាច​នឹង​មិន​សូវ​ពេញ​ចិត្ត​ជា​មួយ​មេ​​របស់​អ្នក។ ​​ប៉ុន្តែ ក្នុង​ការងារ អ្នក​​​ដាច់​ខាត​ត្រូវ​​ការ​ទំនាក់​ទំនង​​ជា​មួយ​មេ​របស់​អ្នក។ ដូច្នេះ​ហើយ មិន​ថា​មេ​របស់​អ្នក​អាក្រក់​យ៉ាង​ណា​នោះ​ទេ អ្នក​គួរ​តែ​ព្យាយាម​រក្សា​ទំនាក់​ទំនង​ជា​មួយ​មេ​របស់​អ្នក​ឲ្យ​បាន​ល្អ​​​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន៕

    Description