- គន្លឹះទាំង៥ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ
- ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ បើអ្នកខ្វះ ៥ចំណុចនេះ អ្នកនឹងបរាជ័យគ្រប់រឿង
- កក្រើកទៀតហើយ! ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតឡើងត្រឹមតែដើមទុនខ្ចីមាសគេ២ជីប៉ុណ្ណោះ
- កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង១០នេះឲ្យសោះ
- សហគ្រិនពីររូប ចេញរកស៊ីដំបូងប្រើលុយ មិនដល់ ១០ម៉ឺនរៀល តែអាចធ្វើថៅកែគេបាន
- គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំនាញ
- បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លាំងណាស់ក្នុងជីវិត។ ហើយបញ្ហាការងារភាគច្រើនមិនមែនត្រឹមតែការងារច្រើនធ្វើមិនទាន់នោះទេ ថែមទាំងបញ្ហាជាមួយមិត្តរួមការងារ អតិថិជនឬជាមួយមេនិងបញ្ហាផ្សេងទៀត។ ដូច្នេះហើយ ប្រសិ
- បញ្ហា៣យ៉ាងដែលមនុស្សភាគច្រើន ជួបប្រទះនៅកន្លែងធ្វើការ,..(&).,,,dara
- អតីតអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកលោក Napoleon Hill៖ ៦ជំហាន ដើម្បីឲ្យក្ដីប្រាថ្នាចង់ក្លាយជាសេដ្ឋី ក្លាយជាការពិត
- ទំព័រដើម > សហគ្រិនភាព > អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក
- មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥នេះគឺធានាថាបានជោគជ័យ
- ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកមាន
- ជំនាញ៥យ៉ាង ដែលមានប្រយោជន៍បំផុតសម្រាប់ជីវិតអ្នក នៅពេលរៀនចេះ
គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំនាញ
បើអ្នកមានបញ្ហាជាមួយនឹងការសិក្សាភាសាបរទេស? តើអ្នកគិតថាវាពិបាករៀន? យើងណែនាំយុវជនមួយរូបដែលគាត់អាច និយាយបាន ១០ ភាសា។
មានវ័យ ២៩ ឆ្នាំ លោក នឹម លាងហេង មកពីខេត្តកំពង់ចាម ចេះនិយាយបានស្ទាត់រួមមានភាសាអាល្លឺម៉ង់ អេស្ប៉ាញ រុស្ស៊ី អង់គ្លេស បារាំង ថៃ កូរ៉េ ចិន វៀតណាម និង ជប៉ុន។ មិនតែប៉ុណ្ណោះ លោក កំពុងតែរៀនភាសាមួយចំនួនទៀតគឺ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភាសាអារ៉ាប់ និងអ៊ីតាលីទៀតផង។
លោក ហេង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធនធានមនុស្ស នៅមហាវិទ្យាល័យ ជូឡាឡុងកន នៃប្រទេសថៃ ហើយបច្ចុប្បន្នលោកក៏ជាអ្នកបកប្រែឯករាជ្យ និងបកប្រែឲ្យក្រុមហ៊ុន អូស្ត្រាលី ហាយវ៉េ (Australia Highway)ផងដែរ។
បន្ថែមពីនោះទៀត លោកក៏ធ្វើជាគ្រូបង្រៀននៅច្រើនកន្លែងផងដែរ ដោយលោកបង្រៀនផ្នែកគ្រប់គ្រងនៅសាលាសហប្រតិបត្តិការកម្ពុជាអន្តរជាតិ(CICI) និងបង្រៀនវគ្គខ្លីផ្នែក រដ្ឋបាល គ្រប់គ្រងទីផ្សារ និងភាពជាអ្នកដឹកនាំ នៅសាលាធនធាននិស្សិត ព្រមទាំងជាគ្រូបង្រៀនភាសានៃសាលាអាមេរិកកាំងស្តែនហ្វដ (Stanford American School)។
លោក បានប្រាប់ថា ភាគច្រើនលោកទទួលបានការបកប្រែភាសា អង់គ្លេស ថៃ និងកូរ៉េ ចំណែកភាសាអេស្ប៉ាញ អាល្លឺម៉ង់ និងភាសាដទៃទៀត ក៏មានបកដែរ តែមិនសូវសម្បូរ ភាគច្រើនគឺជាឯកសារចេញទៅទូត។ ជាការពិតណាស់ការរៀនភាសា នីមួយៗមិនមែនជាការងាយទេ អ្នករៀនភាសាខ្លះស្ទើរតែចំណាយពេលអស់៥ ទៅ៦ឆ្នាំ ឬ១០ឆ្នាំក៏មាន ដើម្បីរៀនចេះភាសាមួយ ជាក់ស្តែងគឺភាសាអង់គ្លេស។ ផ្ទុយទៅវិញ លោក ហេង បានចំណាយពេលមិនយូរប៉ុន្មានទេក្នុងការរៀនភាសានីមួយៗ។
សម្រាប់លោក ហេង បានចាប់ផ្តើមរៀនភាសាអង់គ្លេស និងបារាំងតាំងពីយូរមកហើយ គឺនៅស្រុកកំណើតរបស់លោកផ្ទាល់តែម្តង (កំពង់ចាម) ក្នុងឆ្នាំ១៩៩៨ និង១៩៩៩។ លោករៀនភាសាថៃក្នុងឆ្នាំ២០០០ ភាសាជប៉ុនក្នុងឆ្នាំ២០០២ ភាសាកូរ៉េក្នុងឆ្នាំ២០០៤ រីឯ ភាសាផ្សេងទៀតគឺរៀនពេលក្រោយៗមកចន្លោះពេលរាល់ពីរឆ្នាំម្តង ហើយសុទ្ធតែរៀននៅក្នុងទីក្រុងភ្នំពេញ។
ដោយទឹកមុខញញឹមបន្តិច លោក ហេង បានរំឭកថា រូបលោករៀនភាសាទាំងនោះគឺមិនមែនរៀនឲ្យចេះភាសាមួយហើយទើបទៅរៀនភាសាមួយទៀតទេ គឺលោករៀនអង់គ្លេសផង ក៏ឆ្លៀតទៅរៀនបារាំងផង ដោយរៀនបណ្តាក់គ្នារហូត ហើយពេលដែលនៅសល់បន្ទាប់ពីរៀនភាសាទាំងពីរខាងលើ លោកក៏ទៅរៀនកូរ៉េបន្ថែមទៀត តែមិនមែនថា ចាប់ផ្តើមទាំង៣រួមគ្នានោះទេ គឺទុកគម្លាតពេលគ្នាយ៉ាងហោចណាស់ពីមួយទៅពីរឆ្នាំដែរ ទើបលោកបន្តទៅចាប់ផ្តើមរៀនភាសាថ្មីមួយផ្សេងទៀត។
និយាយដោយជឿជាក់ លោក ហេង បានប្រាប់ថា៖ «ការចេះនិយាយ១០ភាសាមិនមែនជាដុងពីកំណើតទេ តែវាបានមកពីការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្ររបស់ខ្ញុំ»។
លោកបន្តថា៖ «ការរៀនភាសាវាមិនមានអ្វីពិបាកទេ សំខាន់ឲ្យតែយើងចេះតស៊ូ និងមានគោលដៅច្បាស់លាស់ក្នុងការរៀន ថាតើយើងរៀនភាសានោះដើម្បីអ្វី និង ចង់បានអ្វីពីវាទៅថ្ងៃអនាគត?»។
ចំពោះវិធីសាស្រ្តក្នុងការរៀនភាសាច្រើនយ៉ាងណាកុំឲ្យឆាប់ភ្លេច និងមិនច្រឡំគ្នា លោក ហេង និយាយថា យើងត្រូវចេះភាសានីមួយៗឲ្យបានច្បាស់ ព្រោះថា នៅពេលយើងចេះច្បាស់លាស់គឺយើងមិនងាយភ្លេច និងមិនច្រឡំទេ។ បន្ថែមពីលើនោះទៀត លោកបានរៀបរាប់ថា យើងត្រូវមើលវារាល់ថ្ងៃ ឬរាល់ពេលដែលយើងទំនេរ ឆ្លៀតពេលអានឲ្យបានច្រើន ហាត់និយាយ ស្តាប់ជាចម្រៀង ឬជាមេរៀន ព្រមទាំងមើលរឿងក៏បានដែរ ព្រោះថាមានតែការអនុវត្តជារៀងរាល់ថ្ងៃទេ ទើបជួយយើងឲ្យរៀនឆាប់ចេះ។
លោក ហេង បានបន្តថា៖ «យើងអាចដោនឡូតឯកសារពីអ៊ីនធឺណិត មកមើលតាមទូរស័ព្ទក៏បានដែរ ហើយវាមានភាពងាយស្រួលផង និងអ្វីដែលសំខាន់គឺយើងត្រូវឧស្សាហ៍មើល និងកុំបោះបង់វាចោល»។
ក្រៅពីនេះ លោក ហេង ក៏បានលើកឡើងដែរថា គន្លឹះដ៏សំខាន់មួយទៀតរបស់លោកផ្ទាល់ក្នុងការមិនភ្លេចភាសាដែលលោកមិនសូវប្រើនោះ គឺការបើកជាថ្នាក់បង្រៀនភាសាដោយអត់គិតថ្លៃ ដល់សិស្សានុសិស្សដែលគាត់ចង់រៀនភាសាថ្មី។ ដូច្នេះចំពោះខ្លួនលោកផ្ទាល់ក៏មិនភ្លេចភាសានោះ ហើយកាន់តែចេះច្រើនឡើង ចំណែកឯសិស្សៗវិញពួកគាត់បានរៀនភាសាថ្មីដោយឥតគិតថ្លៃផងដែរ។ វាជាសកម្មភាពមួយក្នុងការជួយដល់សង្គមផងដែរ ក្នុងការបណ្តុះធនធានមនុស្ស។
លោកក៏បានបន្តថា ការរៀនភាសាមានសារប្រយោជន៍ណាស់ ហើយការដែលចេះច្រើនភាសាកាន់តែមានប្រយោជន៍ឱកាសទទួលបានអាហារូបករណ៍ក៏មានច្រើន ទំនាក់ទំនងក៏កាន់តែទូលាយ ទៅណាមកណាមិនចាំបាច់ខ្លាច ឬភ័យព្រួយថាពិបាកទំនាក់ទំនង នៅក្នុងប្រទេសដែលមិនសូវនិយាយភាសាអង់គ្លេស ដូចជាប្រទេសជប៉ុន ថៃ ជាដើម។ មិនតែប៉ុណ្ណោះគេក៏អាចរកកម្រៃពីភាសាទាំងនោះបានដែរ ដោយការបកប្រែដោយផ្ទាល់ និងបកប្រែជាសៀវភៅ ឬជាឯកសារផ្សេងៗ។
ជាចុងក្រោយលោក នឹម លាងហេង សូមផ្តាំផ្ញើទៅដល់យុវជនទាំងអស់ជាកូនខ្មែរថា៖ «ចំពោះការរៀនភាសានឹង បើសិនជាពិបាកសូមកុំបោះបង់វាចោល ហើយសូមកុំរៀនតាមចង់ ត្រូវមានឆន្ទៈក្នុងការរៀន ហើយត្រូវយកចិត្តទុកដាក់ក្នុងការរៀននិងកុំបោះបង់វាចោល ហើយកាលដែលយើងរៀនចេះវានឹងឲ្យផលមកយើងវិញ»៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ postkhmer

ជំនាញ៥យ៉ាង ដែលមានប្រយោជន៍បំផុតសម្រាប់ជីវិត...
ដើម្បីក្លាយជាមនុស្សម្នាក់ជោគជ័យក្នុងជ
ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអ...
ក្រុមអ្នកសម្បូរទ្រព្យធន ឬហៅម្យ៉ាងទៀត
មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥ន...
មហាសេដ្ឋីលំដាប់កំពូលក្នុងលោក និងជាស្
ទំព័រដើម > សហគ្រិនភាព > អានសម្រង់សម្ដីសំខាន់ៗ...
១) «ជំហានដំបូង និង សំខាន់បំផុតក្នុងការឆ្ពោះទ
អតីតអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកលោក Napoleo...
Napoleon Hill គ
បញ្ហា៣យ៉ាងដែលមនុស្សភាគច្រើន ជួបប្រទះន...
បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លា
បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លាំងណា...
មនុស្សមួយចំនួនតែ
គន្លឹះទាំង៥ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ...
ពេលនិយាយដល់រឿងជោគជ័យអ្នកត្រូវគិតដល់សុភាសិតមួយឃ្លាគឺ អាយុ
គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំន...
បើអ្នកមានបញ្ហាជាមួយនឹងការសិក្សាភាសាបរទេស? តើអ្នកគិសហគ្រិនពីររូប ចេញរកស៊ីដំបូងប្រើលុយ មិនដល់ ១០ម៉ឺនរៀ...
សហគ្រិនស្តី្រ អ្នកនាង ស្រីមុំ បច្ចុប្បន្នគឺជាស្ថាបនិកហាងល
កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជា...
ខាងក្រោមនេះ កញ្ញាសូមចែករំលែកអំពីវិធីខ្លះដើម្បី