- គន្លឹះទាំង៥ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ
- ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ បើអ្នកខ្វះ ៥ចំណុចនេះ អ្នកនឹងបរាជ័យគ្រប់រឿង
- កក្រើកទៀតហើយ! ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតឡើងត្រឹមតែដើមទុនខ្ចីមាសគេ២ជីប៉ុណ្ណោះ
- កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង១០នេះឲ្យសោះ
- សហគ្រិនពីររូប ចេញរកស៊ីដំបូងប្រើលុយ មិនដល់ ១០ម៉ឺនរៀល តែអាចធ្វើថៅកែគេបាន
- គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំនាញ
- បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លាំងណាស់ក្នុងជីវិត។ ហើយបញ្ហាការងារភាគច្រើនមិនមែនត្រឹមតែការងារច្រើនធ្វើមិនទាន់នោះទេ ថែមទាំងបញ្ហាជាមួយមិត្តរួមការងារ អតិថិជនឬជាមួយមេនិងបញ្ហាផ្សេងទៀត។ ដូច្នេះហើយ ប្រសិ
- បញ្ហា៣យ៉ាងដែលមនុស្សភាគច្រើន ជួបប្រទះនៅកន្លែងធ្វើការ,..(&).,,,dara
- អតីតអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកលោក Napoleon Hill៖ ៦ជំហាន ដើម្បីឲ្យក្ដីប្រាថ្នាចង់ក្លាយជាសេដ្ឋី ក្លាយជាការពិត
- ទំព័រដើម > សហគ្រិនភាព > អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក
- មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥នេះគឺធានាថាបានជោគជ័យ
- ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកមាន
- ជំនាញ៥យ៉ាង ដែលមានប្រយោជន៍បំផុតសម្រាប់ជីវិតអ្នក នៅពេលរៀនចេះ
មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥នេះគឺធានាថាបានជោគជ័យ
មហាសេដ្ឋីលំដាប់កំពូលក្នុងលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានផ្ដល់អនុសាសន៍ដ៏មានអត្ថន័យនៃលក្ខណៈទាំង ៥ដែលបង្ហាញពីភាពជោគជ័យដោយយោងតាមបទពិសោធន៍ជីវិតជាក់ស្ដែងរបស់លោក។ ចំណុចទាំង ៥នោះគឺ៖
១) ត្រូវដឹងពីរបៀបនិយាយថា “ទេ”៖ ជាដំបូន្មានដែលលោកទទួលបានពីមហាសេដ្ឋី Warren Buffett ដែលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅសម្រាប់មនុស្សគ្រប់គ្នាមិនថាលោកអ្នកជាអ្នកមាន ឬជោគជ័យ មិនជោគជ័យក៏ដោយ។ ក្នុងពិភពលោកដ៏មមាញឹកនេះ ការដឹងពីពេលវេលា និងរបៀបនៃការនិយាយពាក្យថា ទេ ចំពោះគម្រោង ការអញ្ជើញ ឬសំណើរបស់អ្នកណាម្នាក់ ប្រហែលជាជំនាញដ៏សំខាន់បំផុតដែលអ្នកត្រូវការជាចាំបាច់។ វានឹងធ្វើឱ្យអ្នកចេះស្វែងយល់ពីអ្វីដែលសំខាន់ពិតប្រាកដ និងផ្ដោតទៅលើវា។
២) ទទួលយកការរិះគន់៖ លោក Bill Gates បានពន្យល់នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា Business @ the Speed of Thought ថា ៖ «ត្រូវពេញចិត្តនឹងព័ត៌មានអាក្រក់ដើម្បីរៀនពីចំណុចដែលអ្នកត្រូវការកែលម្អបំផុត»។ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងការរិះគន់ ឬមិនធ្លាប់ទទួលបានការទិតៀនកែលម្អពីនរណាម្នាក់ទេនោះ ប្រហែលជាដំណើរការនៃការរៀនសូត្រ និងដំណើរឆ្ពោះទៅមុខរបស់អ្នក នឹងប្រព្រឹត្តិទៅយឺតជាមិនខាន។ សម្រាប់លោក Bill Gates ការរិះគន់គឺពិតជាចាំបាច់ណាស់ចំពោះភាពជោគជ័យ។ ជាការពិត ការរិះគន់ខ្លះគឺគ្មានប្រយោជន៍នោះទេ ដូច្នេះលោកអ្នកត្រូវតែប្រើការវិនិច្ឆ័យដើម្បីខ្លួនអ្នកពីចំណុចខុសគ្នានៃពាក្យរិះគន់ទាំងនោះ។
៣) មានគំនិតសុទិដ្ឋិនិយម៖ អាចនិយាយថា វាជាការលំបាកដែរដើម្បីមានគំនិតសុទិដ្ឋិនិយម នៅក្នុងពិភពលោកមួយដែលមានរឿងរ៉ាវជាច្រើនកំពុងដើរខុសប្រក្រតី។ ប៉ុន្តែប្រសិនបើគ្មានពាក្យថា «សុទិដ្ឋិនិយម» ទេ ប្រហែលគ្មាននរណាម្នាក់ចាប់ផ្ដើមបង្កើតក្រុមហ៊ុន ធ្វើការវិនិយោគ ឬសាកល្បងបង្កើតផលិតផលថ្មីៗនោះទេ។ សម្រាប់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិជាង ៨០ពាន់លានដុល្លារ លោកយល់បានផ្ដល់តម្លៃយ៉ាងខ្លាំងចំពោះគំនិតសុទិដ្ឋិនិយម ខណៈដែលរូបលោកផ្ទាល់បាន និងកំពុងចូលរួមដោះស្រាយបញ្ហាជាច្រើនដូច ជាបញ្ហាជួញដូរមនុស្ស អត់ឃ្លាន និងភាពក្រីក្រ។
៤) ត្រូវមានឆន្ទៈចំពោះភាពបរាជ័យ៖ លោក Bill Gates មានទស្សនៈថា ប្រហែលជាមនុស្សពេញចិត្តភាពជោគជ័យខ្លាំងជាងបរាជ័យ ប៉ុន្តែតាមពិតនោះបរាជ័យគឺជាគ្រូដែលបានបង្រៀនលោកអ្នកច្រើនបំផុត និងផ្ដល់ឱកាសដ៏ល្អបំផុតដើម្បីធ្វើដំណើរឆ្ពោះទៅមុខបន្តទៀត។ ដូច្នេះអ្នកត្រូវគិតពីភាពជោគជ័យ ប៉ុន្តែក៏មិនត្រូវបំភ្លេចបរាជ័យចោលនោះដែរ។
៥) សមត្ថភាពផ្ដោតទៅលើគោលដៅមួយ និងរក្សាជំហរសម្រេចឱ្យបាន៖ លោក Bill Gates បានសរសេរថា ៖«លោកអ្នកអាចសម្រេចការវិវឌ្ឍ (progress) ដ៏អស្ចារ្យ ប្រសិនបើលោកអ្នកកំណត់គោលដៅមួយច្បាស់លាស់ ហើយស្វែងរករង្វាស់មួយដែលជំរុញឆន្ទៈ និងវឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅនោះ»៕
ដោយ៖ រតនៈវិភូ

ជំនាញ៥យ៉ាង ដែលមានប្រយោជន៍បំផុតសម្រាប់ជីវិត...
ដើម្បីក្លាយជាមនុស្សម្នាក់ជោគជ័យក្នុងជ
ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអ...
ក្រុមអ្នកសម្បូរទ្រព្យធន ឬហៅម្យ៉ាងទៀត
មហាសេដ្ឋី Bill Gates៖ បើមានលក្ខណៈទាំង ៥ន...
មហាសេដ្ឋីលំដាប់កំពូលក្នុងលោក និងជាស្
ទំព័រដើម > សហគ្រិនភាព > អានសម្រង់សម្ដីសំខាន់ៗ...
១) «ជំហានដំបូង និង សំខាន់បំផុតក្នុងការឆ្ពោះទ
អតីតអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកលោក Napoleo...
Napoleon Hill គ
បញ្ហា៣យ៉ាងដែលមនុស្សភាគច្រើន ជួបប្រទះន...
បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លា
បញ្ហាការងារអាចធ្វើឲ្យអ្នកស្រ្តេសខ្លាំងណា...
មនុស្សមួយចំនួនតែ
គន្លឹះទាំង៥ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ...
ពេលនិយាយដល់រឿងជោគជ័យអ្នកត្រូវគិតដល់សុភាសិតមួយឃ្លាគឺ អាយុ
គន្លឹះនៃការរៀនចេះនិយាយ ឲ្យបាន ១០ ភាសា ដោយស្ទាត់ជំន...
បើអ្នកមានបញ្ហាជាមួយនឹងការសិក្សាភាសាបរទេស? តើអ្នកគិសហគ្រិនពីររូប ចេញរកស៊ីដំបូងប្រើលុយ មិនដល់ ១០ម៉ឺនរៀ...
សហគ្រិនស្តី្រ អ្នកនាង ស្រីមុំ បច្ចុប្បន្នគឺជាស្ថាបនិកហាងល
កុំអូសរំលងអានមួយភ្លេតទៅមិនអស់ម៉ានទេ!! បើចង់ក្លាយជា...
ខាងក្រោមនេះ កញ្ញាសូមចែករំលែកអំពីវិធីខ្លះដើម្បី