Sport

Sport  Sport  កក្រើកទៀតហើយ! ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតឡើងត្រឹមតែដើមទុនខ្ចីមាសគេ២ជីប៉ុណ្ណោះ

កក្រើកទៀតហើយ! ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតឡើងត្រឹមតែដើមទុនខ្ចីមាសគេ២ជីប៉ុណ្ណោះ

  • 18-Nov-25 | 09:59:02 am


  • ក្រុមហ៊ុន Chip Mong Group គឺជាក្រុមហ៊ុនក្នុងស្រុកមួយឈានមុខគេក្នុងការផ្គត់ផ្គង់សម្ភារសំណង់នៅទីផ្សារកម្ពុជា ហើយក្រុមហ៊ុននេះ មិនមែនរកស៊ីតែក្នុងវិស័យសំណង់ប៉ុណ្ណោះទេ តែរកស៊ីក្នុងវិស័យផ្សេងៗទៀតព្រមទាំងមានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលស្ថិតក្រោមដំបូលរបស់ខ្លួនជាច្រើនផងដែរ។

    ក្នុងឆ្នាំ ១៩៨២ ក្រុមហ៊ុន Chip Mong Group គឺត្រូវបានបង្កើតចេញពីគ្រួសារ របស់ លោកស្រីឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នាពេលបច្ចុប្បន្ននេះ ដែលកាលណោះ លោកស្រីឧកញ៉ា បានខ្ចីមាស២ជី ពីប្អូន យកកមរកស៊ី​លក់អេតចាយ ពោលគឺដំបូងឡើយ  បានរកស៊ីលក់ដែកចាស់ៗ តែបន្ទាប់មកក៏អាចនាំចូលដែកល្អៗ ពីប្រទេសថៃ មកធ្វើការផ្គត់ផ្គង់ក្នុងស្រុក។ នៅក្នុងឆ្នាំ ១៩៩០​ ក្រុមហ៊ុននេះ បាននាំចូលស៊ីម៉ងត៍ពីប្រទេសថៃមកបំពេញតម្រូវការក្នុងស្រុកបន្ថែម។

    ចាប់ពីពេលនោះមកក្រុមហ៊ុន Chip Mong បានពង្រីកសក្ដានុពលរ​បស់ខ្លូនជាលំដាប់ ដោយបានបង្កើត ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនបន្តបន្ទាប់ដូចជា ក្រុមហ៊ុន Chip Mong Concrete ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ធំជាងគេនៅកម្ពុជា ដោយធ្វើការផ្គត់ផ្គង់បេងតុងលាយស្រេច។​ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Chip Mong Concrete ក៏មានរោងចក្រផលិតក្បឿងអាចផលិតក្បឿងបានចំនួន ១២០សន្លឹកត្រឹមតែមួយនាទីប៉ុណ្ណោះ និងមានរោងចក្រផលិតទុយយ៉ូផងដែរ។​

    ចំណែកក្រុមហ៊ុនផ្សេងទៀតដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន Chip Mong Group មានដូចជា  និង ក្រុមហ៊ុន​ Khmer Beverages ដែលក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា និងផលិតផ្សេងផ្សេងៗទៀត។  លើសពីនេះក៏មាន ក្រុមហ៊ុន Chip Mong Land ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយបានសាងសង់លំនៅឋានប្រណិតៗ ហើយបានសម្ពោធ គម្រោងដំបូង ​The Park Land Sen Sok លើផ្ទៃដី ២៥ហិកតា ហើយគម្រោងទី២ របស់ Chip Mong Land នឹងចាប់ផ្ដើម សាងសង់លំនៅឋានទំនើប និង Condonimuim លើផ្ទៃដី ៤២ហិកតា។ ចំណែកឯ ក្រុមហ៊ុន Crown Beverage Cans (Cambodia Limited) ជាក្រុមហ៊ុនផលិតសំបកកំប៉ុងសម្រាប់ផលិតស្រាបៀរកម្ពុជាដោយបានវិនិយោគដំបូងក្នុងទឹកប្រាក់ប្រមាណ ៥០លានដុល្លារក្នុងការតម្លើងរោងចក្រផលិតស្រា។

    បច្ចុប្បន្ននេះ ក្រុមហ៊ុន Chip Mong Group ជាក្រុមហ៊ុននាំមុខគេខាងផ្គត់ផ្គង់សម្ភារសំណង់ ដែលមានផលិតចម្បងៗដូចជា ស៊ីម៉ង់ត៍អូដ ស៊ីម៉ង់ត៍ ឥន្ទ្រីពេជ ដែលថែប ម៉ាក V និងឥដ្ឋការ៉ូជាដើម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុននាំមុខគេ ក្នុងការផ្គត់ផ្គង់គ្រឿងបរិភោគ ដូចជា ប្រេងឆារ អាហារសម្រន់ នំ និងទឹកដោះ ខាប់ជាដើម៕

    ដកស្រង់ដោយ៖ លោក ប៊ុត  ហេង

    ប្រភព៖ business-cambodia

    #ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពី៖
    #រមណីយដ្ឋានឋានព្រះឥន្ទ​ ដែលនឹងក្លាយជា​កន្លែង​ទេសចរណ៍មួយដែលមាន​សក្តានុពល​បំផុត​នៅថ្ងៃអនាគត​ វាស្ថិតនៅក្បែរជើងភ្នំ​ឱរ៉ាល់​ដែលនឹងមាន​សមុទ្រដូងក្រអូបមើលដាច់កន្ទុយភ្នែករហូតដល់ជាង១០០០ហិចតា​។ 
    #ជាពិសេសទៅទៀតរមណីដ្ឋាននឹងរចនានូវ៖
    ๑. ផ្ទះលំហែលកាយ​ លំហែអារម្មណ៍បែបស្រុកស្រែ
    ๒. ក្យុះតាមមាត់បឹង
    ๓. ជិះទូកតាមដងព្រែក
    ๔. ចំការផ្កាឈូករត្ន័
    ๕. សួនផ្លែឈើចំរុះ
    ๖. ឆ្នេរមាត់សមុទ្រ
    ๗. កន្លែងស្ដួចត្រី
    ๘. ផ្សារកសិផល
    ๙. កន្លែងបោះតង់កំសាន្តចិត្ត
    ๑๐. សាលប្រជុំ
    ๑๑. ភោជនីដ្ឋានលើវាលស្រែ
    ๑๒. កន្លែងថត Pre Wedding 
    ๑๓. BBQលើវាលស្រែ
    ๑๔. Art Gallery
    ๑๕. កន្លែងលេងបាលទាត់លើវាលខ្សាច់
    ๑๖. និងកន្លែងវាយកូនហ្គូល។ 
    #ដីចំការដូងក្រអូប លក់ត្រឹមតែ ១ម៉ែត្រការ៉េ 1.48$ បង់រំលស់ ១ខែ 145$ ក្បាល 50m x 200m មាន 196 ដើមធានាមើលថែចំនួន៤ឆ្នាំពេញ។ 
    វានឹងក្លាយជាទ្រព្យដ៏មហាសាល​ ផ្ដល់ចំណូលរហូត​ជា​និរន្ត​
    #ប្រញ៉ាប់ឡើងឱកាស់ល្អបានមកដល់ហើយ កក់ប្លង់ត្រឹមតែ200$ និងក្លាយជាម្ចាស់ទ្រព្យភ្លាមៗ
    Smart :069 51 4444/077 91 43 44

     


    Description