Sport

Sport  Sport  ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ បើអ្នកខ្វះ ៥ចំណុចនេះ អ្នកនឹងបរាជ័យគ្រប់រឿង

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ បើអ្នកខ្វះ ៥ចំណុចនេះ អ្នកនឹងបរាជ័យគ្រប់រឿង

  • 18-Dec-01 | 12:30:18 pm


  • ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី​ជេ. គួច អេឌ្យូខេសិន លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងនៅក្នុងវេទិកាជំនួញយ៉ាងដូច្នេះថា “មិនថាតែអ្នកធ្វើការ អ្នកដឹកនាំ ឬក៏អ្នកធ្វើអាជីកម្មអ្វីនោះទេ អ្នកត្រូវមានការរៀបចំ ផែនការ អនុវត្តផែនការ តាមដានផែនការ ហើយកែច្នៃផែនការ និងអនុវត្តឡើងវិញនៅផែនការដែលអ្នកបានដាក់”។

    លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត បានពន្យល់ថា ភាពជោគជ័យគឺត្រូវការឲ្យយើងរៀបចំផែនការឲ្យបានច្បាស់លាស់ ធ្វើអ្វីក៏ដោយគឺត្រូវមានការគិត ការអាន​ ការស្រាវជ្រាវ​​ ហើយរៀបចំផែនការនឹងឱ្យចេញ បើរៀបចំផែនការនោះឱ្យចេញហើយ អ្នកត្រូវយកចំណុចសំខាន់ៗ ដែលអ្នកបានសម្រេចហើយនោះ យកទៅអនុវត្ត។

    ​​សហគ្រិនជើងចាស់រូបនេះ បានបន្ថែមទៀតថា ពេលអ្នករៀបចំផែនការហើយ អ្នកនឹងមានចំណុចត្រូវអនុវត្ត បើអ្នកអនុវត្តហើយ អ្នកចង់ដឹងថាវាដំណើរការឬក៏អត់ មានកង្វះខាតអ្វីខ្លះ មានបញ្ហាអ្វីខ្លះ អ្នកត្រូវតែទៅតាមដាន ព្រោះថាពេលដែលអ្នកតាមដាន អ្នកនឹងឃើញមានចំណុចអវិជ្ជមានមួយចំនួនដែលធ្វើឲ្យអ្នកអាចយកមកកែច្នៃឡើងវិញ។​ ការកែច្នៃសម្រួលធ្វើយ៉ាងណាក៏ដោយ ឱ្យវាល្អជាងមុន ព្រោះវាអាចធ្វើឲ្យអ្នកជឿនលឿន និងទទួលជោគជ័យ។

     

    លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត បានឡើងដែរថា កន្លងមក​នៅស្រុកខ្មែរយើង មានអ្នកចាប់ផ្តើមអាជីវកម្មមួយចំនួន ពួកគាត់បានអនុវត្តច្រើនហើយ ក៏ប៉ុន្តែគាត់ភ្លេចគិតថាការអនុវត្តរបស់គាត់ដើរត្រូវ ឬក៏ខុស គាត់អត់បានយកចិត្តទុកដាក់នឹងមិនបានមើលការខុសត្រូវថែមទៀតផង។ ដូច្នេះហើយ សំខាន់បំផុតត្រូវមានការរៀបចំ ផែនការ អនុវត្តផែនការ តាមដានផែនការ ហើយកែច្នៃផែនការ និងអនុវត្តឡើងវិញនៅផែនការដែលអ្នកបានដាក់នោះ ៕

    អត្ថបទដោយ៖ ម៉េង សុងលី

    Description