សុខភាពនិង​សម្ផស្ស


សុខភាពនិង​សម្ផស្ស  សុខភាពនិង​សម្ផស្ស  រូបមន្តថែរក្សាសក់ជាមួយ ប្រេងដូង និងក្រូចឆ្មា ជួយឲ្យសក់ទៅជាពណ៌ខ្មៅរលោង។

រូបមន្តថែរក្សាសក់ជាមួយ ប្រេងដូង និងក្រូចឆ្មា ជួយឲ្យសក់ទៅជាពណ៌ខ្មៅរលោង។

  • 20-Feb-23 | 12:34:56 pm


  • រូបមន្តថែរក្សាសក់ជាមួយ ប្រេងដូង និងក្រូចឆ្មា ជួយឲ្យសក់ទៅជាពណ៌ខ្មៅរលោង។
    វិធីប្រើរប្រាស់វិធីសាស្ត្រធម្មជាតិក្នុងការធ្វើឲ្យសក់ពណ៌ប្រផេះទៅជាសក់ពណ៌ខ្មៅ ត្រូវបានស្រាវជ្រាវអស់រយៈពេលជាយូរមកហើយ។ កត្តានៃការធ្វើឲ្យមានសក់ល្បាយអាចម៍ខ្លានេះ មិនថាមានវ័យចាស់ ឬយុវវ័យ អាចបណ្តាលកត្តាជាច្រើនដូចជា ការគ្មានតុល្យភាពនៃអ័រមូន ការប្រែប្រួលរបស់ក្រពេញទីរ៉ូអ៊ីដ ការខ្វះជីវជាតិ ការមិនមានអាហារហូបគ្រប់គ្រាន់ ការប្រើប្រាស់ប្រដាប់សម្ងួតសក់ដោយអគ្គិសនី ការព្យាបាលសក់ដោយប្រើសារធាតុគីមី និងហេតុផលជាច្រើនទៀត។
    ប៉ុន្តែ បញ្ហានេះ យើងអាចដោះស្រាយបានជាមួយនឹងរូបមន្តធម្មជាតិដូចខាងក្រោមនេះ ប៉ុន្តែ ក៏ត្រូវតែហូបអាហារដែលមានសុខភាព និងមានរបបអាហារប្រកបដោយជីវជាតិផងដែរ។ ការលាយប្រេងដូង និងក្រូចឆ្មា គឺជារូបមន្តយ៉ាងពិសេសសម្រាប់សក់ពណ៌ប្រផេះ។
    ប្រេងដូង សម្បូរទៅដោយជីវជាតិចិញ្ចឹមជច្រើន និងប្រភេទអាស៊ីដដែលជួយពង្រឹងសក់ ជួសជុលសក់ និងធ្វើឲ្យសក់មានសុខភាពល្អ។ ការប្រើប្រេងដូង ក៏ជួយបន្ថែមសារធាតុប្រូតេអ៊ីនទៅលើសក់ផងដែរ។ ក្រូចឆ្មា ត្រូវបានណែនាំដោយក្រុមវេជ្ជបណ្ឌិតជាច្រើនសម្រាប់ការការពារមិនឲ្យសក់ស។ វាមានសារធាតិវីតាមីន B និង C ក៏ដូចជាសារធាតុផុស្វ័រ ដែលជួយព្យាបាលសក់ពណ៌ប្រផេះ។

    • លាយប្រេងដូងបីស្លាបព្រាជាមួយនឹងប្រេងដូង ពោលគឺគ្រាន់សម្រាប់ការលាបសក់របស់អ្នក។
    • យកគ្រឿងផ្សំនេះទៅលាបទៅលើសក់ និងម៉ាស្សាត្រង់លលាក្បាល
    • ផ្អាប់ទុកឲ្យបានរយៈពេលយ៉ាងហោចណាស់១ម៉ោង
    • បន្ទាប់មកលាងសក់ចេញដោយប្រើប្រាស់សាប៊ូកក់សក់ធម្មតាដែលគ្មានឥទ្ធិពលខ្លាំង
    • ត្រូវអនុវត្តវិធីសាស្ត្រនេះប្រចាំសប្តាហ៍

    រូបថតរបស់ Heart & new។