- ជួយ share ចែកគ្នាដឹងផង!!! ជួយព្យាបាលលើសឈាម និងសម្រកក្បាលពោះ
- ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់មនុស្ស
- តើរលាកក្រពះជាជំងឺអ្វី មានផលវិបាកយ៉ាងណា ?
- ១០វិធីសម្រាប់រក្សាសុខភាពផ្លូវភេទបុរស
- បញ្ហាផ្លូវភេទរបស់បុរស ៖ តើអ្នកមានស្ថិតក្នុងចំណោមបញ្ហាទាំងនេះទេ?
- វិធីថែរក្សាសក់វែងឱ្យនៅតែស្អាត
- Mesotherapy សម្រាប់សក់ - អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងមុនពេលទៅហាង
- ប្រេងដ៏សំខាន់នៃ lemon សម្រាប់សក់ - អំណាចអព្ភូតហេតុដ៏អស្ចារ្យនៃផ្លែឈើមានពន្លឺថ្ងៃ
- ថែរក្សាសក់ត្រឹមត្រូវ
- បើសុបិនឃើញ១០យ៉ាងនេះ នឹងមានលាភសំណាងហូរចូល
- តើចង់ដឹងថាតារារូបណាខ្លះមានសមត្ថភាព និយាយបានច្រើនភាសា?
- សក់ទន់រលោងបែបធម្មជាតិដោយសារប្រទាលកន្ទុយក្រពើ
- សូមប្រយ័ត្ន!!! អាហារទាំងនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់សក់ និងក្រចកអ្នក
- អស់បារម្ភ! រូបមន្តថែរក្សាសក់ងាយៗបែបធម្មជាតិដែលស្ត្រីមិនគួរមើលរំលង
- អស់បារម្ភ! ដោះស្រាយបញ្ហាស្បែកក្បាលខ្លាញ់ ជាមួយរូបមន្តបែបធម្មជាតិងាយៗ
- ២ជម្រើសពិតៗ! ផឹកទឹកបែបណាធ្វើឲ្យស្រកទម្ងន់? ហើយបែបណាបង្កជាបញ្ហាតម្រងនោមធ្ងន់ធ្ងរ?
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ!
- អាថ៌កំបាំងថែរក្សាសម្រស់ របស់នារីប្រទេសថៃ ត្រូវបានរកឃើញ
- រូបមន្តថែរក្សាសក់ជាមួយ ប្រេងដូង និងក្រូចឆ្មា ជួយឲ្យសក់ទៅជាពណ៌ខ្មៅរលោង។
- ចុចទូរសព្ទយូរៗ ក៏អាចធ្វើឲ្យមនុស្សខ្សោយបញ្ញាដែរ
- ប្ដូរពីញ៉ាំ មកជាភេសជ្ជៈវិញ បន្លែប៉ុន្មានមុខនេះ មានអត្ថប្រយោជន៍ខ្ពស់ ហើយការពារផ្ដាសាយទៀត
- សញ្ញាព្រមានជំងឺទឹកនោមផ្អែម ដែលអ្នកគួរយល់ដឹង
- ក្រសួងសុខាភិបាល អំពាវនាវអ្នកលក់ម៉ាស់ទាំងអស់ កុំដំទ្បើងថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV)
- តេទៅលេខ (115)ជាបន្ទាន់ បើមានអាការៈសង្ស័យឆ្លងជំងឺរលាកសួតប្រភេទថ្មី (កូរ៉ូណា)
- ជួយស៊ែរចែកគ្នាដឹឹងផង! ខ្ទឹមសអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបានយ៉ាងមានប្រសិទ្ធិភាព
- ដើមត្បាល់កិព្យាបាល របួស, សន្លាក់ឆ្អឹង និងជាថ្នាំកែរោគសួត!!
- ជ្រុះសក់ប្រើអីក៏មិនត្រូវ អាចសាកល្បងតិចនិកក្នុងអត្ថបទនេះបាន
- បើកកកាយអាថ៌កំបាំង ដែលធ្វើឱ្យបុរសសង្ហាអាយុ៥០ឆ្នាំម្នាក់នេះ មានរូបរាងក្មេងដដែលដូចកំលោះអាយុ ២០ឆ្នាំ!
- វិធីឆ្ពុងប្រើគ្រឿងផ្សំ៣មុខ ជួយឱ្យស្បែកមុខសស្អាត ម៉ដ្ឋរលោង និងបាត់មុន
- ស្លឹកគ្រៃមិនត្រឹមជាគ្រឿងទេសសម្រាប់ម្ហូបមួយមុខ តែវាមានប្រយោជន៍ហួសស្មាន
- ចង់ឱ្យភ្នែករបស់អ្នកនូវតែល្អគួរតែធ្វើតាម ១០វិធីនេះ!!!
- មមាញ ព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ
- កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះព្យាបាលគ្រុនផ្ដាសាយ ចុកពោះពេលមករដូវ ទប់ឈាម ផ្សះស្បូន
- សញ្ញា ៦យ៉ាងប្រាប់អ្នកឱ្យដឹងថា នាងនឹងសម្រេចទឹកកាមឥឡូវនេះហើយ
- ពេលរួមភេទរួច កុំភ្លេចធ្វើរឿងមួយនេះ បើមិនចង់ឱ្យដៃគូអស់អារម្មណ៍
- ស្នាមជ្រួញលែងមានទៀតហើយ !! ទម្លាយរូបមន្ដម៉ាស់បិទមុខធម្មជាតិ កាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខ ធ្វើឱ្យស្បែកមុខសភ្លឺថ្លាទន់រលោង ដោយវិធីងាយៗ
- គ្រាប់ល្ហុង ជួយព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់
- សាកល្បងវាឥឡូវនេះ…! ស្នាមជ្រីវជ្រួញ មុនលើផ្ទៃមុខ សង្វារលើស្បែកអ្នកនឹងលែងមាន
- អស់កង្វល់រឿងស្បែកខ្មៅត្រឹមតែ៧ថ្ងៃ ! ដោយចាប់ផ្តើមសពីចុងដៃដល់ចុងជើង តាមវិធីធម្មជាតិងាយៗបែបនេះ
- មិនគួរឱ្យជឿ…!!! គ្រឿងផ្សំ2មុខព្យាបាលជំងឺសន្លាក់បានយ៉ាងពូកែសក្តិសិទ្ធិ
តើរលាកក្រពះជាជំងឺអ្វី មានផលវិបាកយ៉ាងណា ?
ចុក ឆ្អល់ នៅក្នុងពោះផ្នែកខាងលើ ជួនឈឺខ្លាំង ជួនឈឺតិច ញយទៅៗ ដែលអាចផ្តល់ជាការរំខានយ៉ាងខ្លាំង។ តើនេះជាសញ្ញារោគនៃការឈឺក្រពះ រលាកក្រពះទេដឹង ?! តើហេតុអ្វីបានមានករណីរលាកក្រពះកើតឡើង ? តើត្រូវធ្វើដូចម្តេចអាចបញ្ចៀសវាបាន ? និងត្រូវព្យាបាលដោយវិធីណា ? សូមស្តាប់បទសម្ភាសន៍របស់អៀង សុខម៉ិញ ជាមួយវេជ្ជបណ្ឌិត គី វុត្ថា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន នៅមន្ទីពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ
ជំងឺក្រពះមានច្រើន តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ។
១- មូលហេតុនៃការបង្កជំងឺរលាកក្រពះ
អ្នកវេជ្ជសាស្ត្របានស្គាល់ជំងឺរលាកក្រពះ តាំងពីឆ្នាំ នៅឆ្នាំ១៧២៨ ដោយវេជ្ជបណ្ឌិត ម្នាក់ ដែលបានសង្កេតឃើញថា ដុំសាច់ដែលយកវិភាគ មានបាត់បង់និងខូចខាតកោសិកាក្រពះ។ ហើយកោសិការខូចខាតនោះ មានការលូតលាស់មកវិញ ទើបបង្កើតជាពាក្យថារលាកក្រពះឡើង។
នៅឆ្នាំ១៩៨២ ជំងឺរលាកក្រពះមានការវិវឌ្ឍន៍ច្រើន ! អ្នកប្រាជ្ញមួយទៀត បានរកឃើញមេរោគម្យ៉ាងដែលបង្កឱ្យមានជំងឺរលាកក្រពះ និងដំបៅក្រពះ ឈ្មោះថា អេលីកូបាក់ទែ ពីឡូរី Helicobacter Pylori។ ចាប់ពីពេលនោះមក មានការសិក្សាស៊ីជម្រៅជាច្រើនទាក់ទងនឹងជំងឺរលាកក្រពះ ដោយអាចចែកជំងឺនេះជាច្រើនប្រភេទដូចជា ៖ ជំងឹរលាកក្រពះ បង្កឡើងបាក់តេរី ជំងឺរលាកក្រពះដោយសារការច្រាលទឹកក្រពះឡើងមកលើ ដោយសារការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដោយសារចំណីអាហារ ដោយសារមេរោគរបេង និងអាចដោយសារពពួកវីរ៉ុស លើបុគ្គលដែលមានប្រព័ន្ធការពារខ្លួនចុះខ្សោយ។ ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺក្រូន ជំងឺសាក់កូអ៊ុយដូ និងការស្ទះសរសៃឈាម ព្រមទាំងពពួកប៉ារ៉ាស៊ីតពពួកព្រូនមួយចំនួន ក៏អាចជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកក្រពះដែរ។
៣- តើជំងឺរលាកក្រពះមានរោគសញ្ញាយ៉ាងណាដែរ ?
រោគសញ្ញានៃជំងឺរលាកក្រពះមានលក្ខណៈស្រដៀង និងប្រហាក់ប្រហែលនឹងជំងឺខ្សោយ ឬដំបៅក្រពះដែរ ៖ ចុក ឆ្អល់ នៅក្នុងពោះ ត្រង់ផ្នែកខាងលើជិតចុងដង្ហើម ទទួលទានអាហារឆាប់ឆ្អែត មានអាការៈតឹងឆ្អល់ក្នុងពោះពិបាកទ្រាំ។ ក្រៅពីនេះគេសង្កេតមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនផ្សេងទៀត ដូចជា គេងមិនលក់ មានបញ្ហាថប់បារម្ភច្រើន ។ល។ មានការថតឆ្លុះទេ ទើបអាចកំណត់បានយ៉ាងច្បាស់លាស់ ថាតើអ្នកជំងឺមានរោគរលាក ឬក៏ដំបៅក្រពះ។
បន្ទាប់ពីបានសួរនាំប្រវត្តិអ្នកជំងឺ និងតាមរយៈរោគសញ្ញាស្តែងឡើង គ្រូពេទ្យអាចតម្រូវឱ្យអ្នកជំងឺទៅថតឆ្លុះក្រពះ Endoscopie ដើម្បីដឹងថាតើមានបញ្ហាអ្វីកើតនៅឡើងនៅសាច់ភ្នាសក្រពះ។ បើចាំបាច់ គេអាចកាត់ច្រិបសាច់ក្រពះយកវិភាគបន្ថែមទៀត ដើម្បីបានយល់ដឹងកាន់តែច្បាស់។
៤- រលាកក្រពះនិងស្ត្រេស
ស្ត្រេសជាបញ្ហាមួយដែលអាចនាំមានជំងឺក្រពះ និងដែលពិបាកធ្វើការព្យាបាលណាស់។ នៅក្នុងខួរក្បាលមនុស្សមានប្រព័ន្ធពីរ មួយបញ្ជាដោយស្វ័យប្រវត្តិ និងប្រព័ន្ធមួយទៀតត្រូវការការបញ្ជាពីខួរក្បាល ដូចជាបញ្ជាដៃកាន់ប៊ិច សរសេរ ជាដើម។ ប្រព័ន្ធស្វ័យប្រវត្តិ ដែលមានដូចជា ចលនាបេះដូង ការដកដង្ហើម ចលនារបស់ក្រពះពោះវៀន ត្រូវចាប់ដំណើរការដោយខ្លួនឯង ដោយមិនបាច់បញ្ជាទេ។ ឧទាហរណ៍ ពេលទទួលអាហារចូលទៅ ក្រពះត្រូវកិនជាស្វ័យប្រវត្តិ ប៉ុន្តែពេលយើងមានស្ត្រេសច្រើន នៅប្រើខួរក្បាលហួសកំណត់រហូតមិនអាចផ្ចង់អារម្មណ៍បាន ទើបអាចនាំឱ្យប្រព័ន្ធបញ្ជាស្វ័យប្រវត្តិធ្វើការខុសប្រក្រតី ដែលនាំឱ្យស្តែងចេញជារោគសញ្ញា។ រោគសញ្ញាភាគច្រើន ចេញនៅលើក្រពះ ពោះវៀន ហេតុដូច្នេះហើយបានជាសង្កេតឃើញអ្នកជំងឺ មានអារម្មណ៍ ចុក ឆ្អល់ ចេញទឹកមាត់ ឆាប់ហេវ ជួនកាលអមដោយអាការៈក្អួត ចង្អោរ។
៥- វិធីការពារ ជំងឺរលាកក្រពះ
សូមទទួលទានអាហារឱ្យទៀងទាត់ពេលវេលា
ទទួលទានអាហារសុខភាព
កុំបរិភោគសុរា បារី
សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំ ពពួកថ្នាំបំបាត់ការឈឺចាប់
សូមរក្សាអនាម័យ លាងចំណីអាហារបន្លែផ្លែឈើ ដើម្បីបញ្ចៀសការចម្លងមេរោគអេលីកូបាក់ទេពីឡូរី
គេមិនអាចបង្ការជំងឺរលាកក្រពះដែលបង្កឡើងដោយការច្រាលឡើងទឹកអាស៊ីត និងជំងឺក្រពះដែលបង្កឡើងដោយជំងឺរ៉ាំរៃមួយចំនួនផ្សេងទៀតឡើយ
៦- ជំងឺរលាកក្រពះអាចរាលដាលទៅជាដំបៅ និងមហារីកដែរឬទេ ?
គួរតែធ្វើការព្យាបាលជំងឺរលាកឱ្យបានល្អ តាំងពីដំណាក់កាលដំបូង ជាពិសេសជំងឺរលាកក្រពះដែលបណ្តាលមកពីមេរោគ អេលីកូបាក់ទេ ពីឡូរី។ ការបណ្តែតបណ្តោយយូរទៅៗ អាចនឹងធ្វើឱ្យមេរោគវិវឌ្ឍន៍ ទៅបំផ្លាញស្រទាប់កោសិកាខាងលើរបស់ក្រពះ ដែលជាកត្តានាំឱ្យធ្លាក់ខ្លួនទៅជាមានដំបៅក្រពះ និងមហារីកក្រពះ ក្នុងរយៈពេលយូរ៕

សាកល្បងវាឥឡូវនេះ…! ស្នាមជ្រីវជ្រួញ មុនលើផ្ទៃ...
មនុស្សគ្រប់រូប
មិនគួរឱ្យជឿ…!!! គ្រឿងផ្សំ2មុខព្យាបាលជំងឺសន្លា...
កាលពីពេលថ្មីៗនេះ ស្រ្តីមិនស្គាល់មុខម្នាក់បានសរសេ
អស់កង្វល់រឿងស្បែកខ្មៅត្រឹមតែ៧ថ្ងៃ ! ដោយចាប់ផ្តើមសព...
សម្រស់ផ្ទៃមុខជារឿងសំខាន់ ប៉ុន្តែមានមនុស្សមួយចំនួនមើលរំលងព
គ្រាប់ល្ហុង ជួយព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្ស...
បើបរិភោគល្ហុងរួចសូមកុំចោលគ្រាប់ កម្រមានអ្នកដឹងថាគ្រាប់ល្ហ
កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះព្យាបាលគ្រុនផ្ដាសាយ ចុក...
រុក្ខជាតិ៖ កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះលក្ខណៈរុក្ខជា
មមាញ ព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្...
មមាញ ជាឱសថពិសេសដែលយើងមិនបានដឹង!ជួយព្យាបាល រលាកត្រចៀក ឈឺក្
ជួយស៊ែរចែកគ្នាដឹឹងផង! ខ្ទឹមសអាចការពារជំងឺនិងសំលាប...
ស្របពេលដែលជម្ងឺរលាកសួត ប្រភេទថ្មីកំពុងតែរាតត្បាតយ៉ាងខ្លាំ
តេទៅលេខ (115)ជាបន្ទាន់ បើមានអាការៈសង្ស័យឆ្លងជំងឺរល...
អ្នករាល់គ្នាដឹងហើយ ជំងឺផ្តាសាយ[Corona]គឺជាជំងឺផ្តាសាយគ្រោ
ក្រសួងសុខាភិបាល អំពាវនាវអ្នកលក់ម៉ាស់ទាំងអស់ កុំដំទ...
ភ្នំពេញ៖ យោងតាមផេកក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា
សញ្ញាព្រមានជំងឺទឹកនោមផ្អែម ដែលអ្នកគួរយល់ដឹង...
ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ច្បាស់ជាងគេគឺពីរប្រភេទ
ប្ដូរពីញ៉ាំ មកជាភេសជ្ជៈវិញ បន្លែប៉ុន្មានមុ...
មនុស្សភាគច្រើន មិនសូវចូលចិត្តទឹកបន្លែនោះទេ ប៉ុន្