សុខភាពនិង​សម្ផស្ស


សុខភាពនិង​សម្ផស្ស  សុខភាពនិង​សម្ផស្ស  មមាញ ព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ

មមាញ ព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ

  • 17-Dec-28 | 06:20:44 pm


  • មមាញ ជាឱសថពិសេសដែលយើងមិនបានដឹង!ជួយព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី
    ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ! ជួយចែកគ្នាដឹងផង
    -អត្ថបទដោយ៖ អ៊ាង សុផល្លែត
    Facebook.com/SOPHALLETH
    + ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ។
    + ការព្យាបាលៈ
    – រុក្ខជាតិទាំងមូលៈ ព្យាបាលហើមពោះ រាគ ឈឺពោះ បូស រោកសើរស្បែក បុកយកទឹកបន្តក់ត្រចៀកព្យាបាលរលាកត្រចៀក ឈឺក្បាល។


    – ឫសៈ ឃាត់ឈាម ឈាមជើងធ្មេញ រោគស្គមរីងរៃរបស់ស្រ្ដី ផ្សះស្បូនក្រោយឆ្លងទន្លេ។
    – ស្លឹកៈ ជួយបណ្ដេញខ្យល់ បន្ទន់លាមក កែឈឺក្បាល ស្លឹកដំបិទឬពូតយកទឹកបន្តក់ កែឈឺត្រចៀក កែរោគរើម បុកលាយអំបិលលាបព្យាបាលឈឺចង្កេះ។

    – ផ្លែៈ ទំលាក់ព្រូន បញ្ចុះទឹកនោម។
    *ការប្រើប្រាស់៖ ១០-១៥ក្រាមដាំទឹកហូបក្នុង១ថ្ងៃ។
    ដកស្រង់ពី សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល
    លើសពីនេះទៅទៀត មមាញខ្មោចអាចជួយព្យាបាល ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងបានយ៉ាងពូកែដោយយកដើមផ្កាមមាញខ្មោច ផ្កាពណ៌លឿង ហាលអោយស្ងួតដាំទឹកផឹក។
    *** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
    សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

    #វិធីធ្វើជ្រក់មមាញ
    គ្រឿងផ្សំ៖
    – មមាញ ៣០០ ក្រាម
    – សណ្តែកបណ្តុះ ១៥០ ក្រាម
    – ស្ករសរ មួយស្លាបព្រាកាហ្វេ
    – ប៊ីចេង មួយស្លាបព្រាកាហ្វេ

    វិធីធ្វើ៖
    – ដំបូងអ្នកត្រូវលាងដើមមមាញ ឲ្យស្អាតបន្ទាប់មកយកទៅហាលថ្ងៃឲ្យស្វិតជាមុនសិន។
    – បន្ទាប់មកធ្វើការហាន់ឲ្យល្អិតៗ រួចហើយ​ប្រើ​អំបិល ​មួយ​ស្លាបព្រា​បាយរោយ​ពី​លើ បន្ទាប់​មកច្របល់​វា​ឲ្យ​សព្វ​ចូល​គ្នា​ទុក​ចោល​រយៈ​ពេល ៣ ម៉ោង។
    – បន្ទាប់មកដាក់ទឹកបាយ ដែល​បាន​ទុក​ឲ្យ​ត្រជាក់​ចូល​កូរឲ្យ​សព្វ​គ្រប់​ទុក​ចោល​រយៈ​ពេល ២ ទៅ ៣ ថ្ងៃ ឬ​រង​ចាំ​ដល់​ជ្រក់​ធំ​ខ្លិន​ជូតិចៗ សូម​បន្ថែម​សណ្តែក​បណ្តុះ​ចូល រួច​កូរ​ឲ្យ​សព្វ​ជា​ការ​ស្រេច។
    នៅពេល​ដែល​ញ៉ាំ ​អ្នក​អាច​បន្ថែម​ស្ករស និង​ប៊ីចេង​បន្តិច​ប្រហែល​មួយ​ស្លាព្រា​កាហ្វេ​ចូល ដើម្បី​បន្ថែម​រស​ជាតិ​ឲ្យ​មាន​ឱជារស៕

    ប្រភព៖ មង្គលការ