សុខភាពនិង​សម្ផស្ស


សុខភាពនិង​សម្ផស្ស  សុខភាពនិង​សម្ផស្ស  ស្លឹកគ្រៃ​មិន​ត្រឹម​ជា​គ្រឿង​ទេស​សម្រាប់ម្ហូប​មួយ​មុខ តែ​វា​មាន​ប្រយោជន៍​ហួស​ស្មាន

ស្លឹកគ្រៃ​មិន​ត្រឹម​ជា​គ្រឿង​ទេស​សម្រាប់ម្ហូប​មួយ​មុខ តែ​វា​មាន​ប្រយោជន៍​ហួស​ស្មាន

  • 18-Nov-21 | 11:35:42 pm


  • គល់ និង​ស្លឹកគ្រៃ​គឺជា​គ្រឿង​ទេស​សម្រាប់​ធ្វើ​ម្ហូប​ដែល​មិន​អាច​ខ្វះ​បាន​របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​វា​មិនមែន​មាន​ប្រយោជន៍​ត្រឹម​ប៉ុណ្ណោះ​ទេ ចំពោះ​សុខភាព និង​សម្រស់​ក៏​ជួយ​បាន​ច្រើន​យ៉ាង​ដែរ។ ក្នុង​ស្លឹកគ្រៃ​មាន​វីតាមីន​ទាំង​នេះ វីតាមីន Aវីតាមីន C Folate អាស៊ីដ​ហ្វូលិក ម៉ាញេសូម ស័ង្កសី ជាតិ​ដែក ស្ពាន់ ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រម៉ានហ្គាណា និង វីតាមីន B៖

    ១.សម្រក​ទម្ងន់

    នៅ​ពេល​យក​ស្លឹកគ្រៃ​ទៅ​ធ្វើ​ជា​តែ បរិមាណ​កាឡូរី​វា​មាន​ទាប​បំផុត។ ១ ស្លាបព្រា​នៃ​ស្លឹកគ្រៃ​មាន ៥ កាឡូរី និង​កាបូអ៊ីដ្រាត ១ ក្រាម។ ផឹក​តែ ១ ពែង​មុន​ពេល​អ្នក​ញ៉ាំ​អាហារ​នឹង​ជួយ​អ្នក​សម្រក​ទម្ងន់​បាន​រហ័ស ព្រោះ​មិន​ធ្វើ​ឲ្យ​ឃ្លាន។

    ២.ជួយ​ការ​រំលាយ​អាហារ

    តែ​គល់​ស្លឹកគ្រៃ​ជួយ​ព្យាបាល​បញ្ហា​សុខភាព​ផ្នែក​រំលាយ​អាហារ ការ​ទល់លាមក ជំងឺ​បេះដូង ជំងឺ​រាករូស ហើមពោះ ក្អួត ឈឺក្បាល និង​រមួលក្រពើ។ តែ​គល់​ស្លឹកគ្រៃ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មីក្រុប​ដែល​ធ្វើឲ្យ​រលាក​ក្រពះ- ពោះវៀន។

    ៣.ត្រួតពិនិត្យ​កម្រិត​កូឡេស្តេរ៉ុល

    តែ​គល់​ស្លឹកគ្រៃ​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ដែល​ជួយ​បន្ថយ​សម្ពាធ​ឈាម។ ផឹក​តែ​នេះ​មួយ​ពែង មិន​បាច់​រៀងរាល់ថ្ងៃ​ក៏​បាន​ដែរ។

    ៤.សម្អាត និង​បន្សាប​ជាតិ​ពុល

    នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​រាងកាយ​ជួប​ប្រទះ​រាល់ថ្ងៃ។ តែ​ ស្លឹកគ្រៃ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ព្រោះ​វា​មាន​សារធាតុ diuretic បញ្ចេញ​ជាតិពុល អាស៊ីដ​អ៊ុយរិក និង​កូឡេស្តេរ៉ុល​អាក្រក់​ចេញ​ពី​រាងកាយ ដោយ​បង្កើន​បរិមាណ​នោម។

    ៥.ជួយ​ព្យាបាល​ជំងឺ​ផ្ដាសាយ និង​ជំងឺ​គ្រុន

    ក្នុង​តែ​ស្លឹក​គ្រៃ​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​បាក់តេរី និង​ផ្សិត ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ផ្ដាសាយ ក្អក និង​គ្រុន។

    ៦.ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក

    ការស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើ​នៅ​សាកលវិទ្យាល័យ Ben Gurion ប្រទេស​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ស្លឹកគ្រៃ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​តាមរយៈ​សារធាតុ​ដែល​ហៅថា “citral” ។ នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​អ្នក​ជំងឺ​មហារីក​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​យក​តែ​ស្លឹកគ្រៃ​ផឹក​នៅ​ពេល​ព្យាបាល​ដោយ​ប្រើ​គីមី។

    ៧.បន្ថយ​ការ​ឈឺចាប់​នៃ​ជំងឺ​រលាក​សន្លាក់

    ស្លឹកគ្រៃ​អាច​បំបាត់​ការ​ឈឺចាប់​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ និង​បញ្ហា​ទាក់ទង​ដូចជា​ជំងឺ​រលាក​ឆ្អឹង​ខ្ចី រលាក​សន្លាក់ gout និង​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​ឈឺ​សន្លាក់។ របៀប​ប្រើ: លាយ​ប្រេង​ស្លឹកគ្រៃ និង​ប្រេងដូង​នៅ​ក្នុង​សមាមាត្រ ១/២ជូត​វា​នៅ​លើ​តំបន់​រង​ផល​ប៉ះពាល់។ បន្ទាប់​ពី​ពីរ​ម៉ោង​លាង​ចេញ​វា។ ធ្វើ​បែបនេះ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​បី​សប្ដាហ៍ ហើយ​ជម្រើស​ផ្សេង​ទៀត គឺ​ផឹក​តែ​ស្លឹកគ្រៃ​ពីរ​ដង​ជា​រៀង​រាល់​ថ្ងៃ។

    ៨.ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត

    តែ​ស្លឹកគ្រៃ​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត។ ផឹក​តែ​នេះ​មួយ​ពែង​ផ្ដល់​នូវ​ការ​ធូរស្រាល​ពី​ការ​ថប់បារម្ភ និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត ព្រម​ទាំង​បង្កើន​កម្លាំង​ផ្លូវចិត្ត។ នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​មាន​អារម្មណ៍​មិន​សូវ​ល្អ​ផឹក​តែ​ស្លឹកគ្រៃ នឹង​ជួយ​ឲ្យ​អ្នក​រក្សា​ភាព​ស្ងប់ស្ងាត់៕ ដកស្រង់ចេញពី Kanha.sabay

    #ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពី៖
    #រមណីយដ្ឋានឋានព្រះឥន្ទ​ ដែលនឹងក្លាយជា​កន្លែង​ទេសចរណ៍មួយដែលមាន​សក្តានុពល​បំផុត​នៅថ្ងៃអនាគត​ វាស្ថិតនៅក្បែរជើងភ្នំ​ឱរ៉ាល់​ដែលនឹងមាន​សមុទ្រដូងក្រអូបមើលដាច់កន្ទុយភ្នែករហូតដល់ជាង១០០០ហិចតា​។ 
    #ជាពិសេសទៅទៀតរមណីដ្ឋាននឹងរចនានូវ៖
    ๑. ផ្ទះលំហែលកាយ​ លំហែអារម្មណ៍បែបស្រុកស្រែ
    ๒. ក្យុះតាមមាត់បឹង
    ๓. ជិះទូកតាមដងព្រែក
    ๔. ចំការផ្កាឈូករត្ន័
    ๕. សួនផ្លែឈើចំរុះ
    ๖. ឆ្នេរមាត់សមុទ្រ
    ๗. កន្លែងស្ដួចត្រី
    ๘. ផ្សារកសិផល
    ๙. កន្លែងបោះតង់កំសាន្តចិត្ត
    ๑๐. សាលប្រជុំ
    ๑๑. ភោជនីដ្ឋានលើវាលស្រែ
    ๑๒. កន្លែងថត Pre Wedding 
    ๑๓. BBQលើវាលស្រែ
    ๑๔. Art Gallery
    ๑๕. កន្លែងលេងបាលទាត់លើវាលខ្សាច់
    ๑๖. និងកន្លែងវាយកូនហ្គូល។ 
    #ដីចំការដូងក្រអូប លក់ត្រឹមតែ ១ម៉ែត្រការ៉េ 1.48$ បង់រំលស់ ១ខែ 145$ ក្បាល 50m x 200m មាន 196 ដើមធានាមើលថែចំនួន៤ឆ្នាំពេញ។ 
    វានឹងក្លាយជាទ្រព្យដ៏មហាសាល​ ផ្ដល់ចំណូលរហូត​ជា​និរន្ត​
    #ប្រញ៉ាប់ឡើងឱកាស់ល្អបានមកដល់ហើយ កក់ប្លង់ត្រឹមតែ200$ និងក្លាយជាម្ចាស់ទ្រព្យភ្លាមៗ
    ☎️ Smart :069 51 4444 
    ☎️ Smart :010 809 063 
    ☎️ Smart :015 34 34 52 
    ☎️ Cellcard:077 91 43 44 
    ☎.Cellcard 012 945 529 
    ☎.️Metfone 071 4444 736 
    ☎.Qb : 080 51 4444
    . Official :023 6666 585