Hot News


Hot News  Hot News  ការត្រួតពិនិត្យតាមអិនធឺណែតរបស់ប្រទេសចិនរឹតបន្ដឹងបន្ទាប់ពីការរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី

ការត្រួតពិនិត្យតាមអិនធឺណែតរបស់ប្រទេសចិនរឹតបន្ដឹងបន្ទាប់ពីការរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី

  • 20-Feb-12 | 03:09:29 pm


  • ការរាតត្បាតមេរោគមរណៈកូរ៉ូណាប្រភេទថ្មីនៅប្រទេសចិនបានសាកល្បងដែនកំណត់នៃការបញ្ចេញមតិដោយសេរីនៅលើប្រព័ន្ធផ្សព្វផ្សាយអិនធឺណែតនិងតាមបណ្តាញសង្គម ដែលត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសេរីភាវូបនីយកម្មដែលបានបើកចំហនៅក្នុងខែមករាហើយក្រោយមកត្រូវបានបិទវិញដោយអាជ្ញាធរ។

     

     

    ខណៈពេលដែលការត្រួតពិនិត្យនៅប្រទេសចិនត្រូវបានរឹតបន្តឹងនៅក្រោមការដឹកនំារបស់លោកស៊ីជីនពីង សំណួរនៃតម្លាភាពជុំវិញការផ្ទុះឡើងនាពេលថ្មីៗនេះ គឺមានលក្ខណៈរសើបជាពិសេស បន្ទាប់ពីការបិទបាំងវិសាលភាពនៃការរីករាលដាលនៃមេរោគ SARS កាលពីឆ្នាំ២០០៣កន្លងទៅ ដោយបានជំរុញឱ្យមានការសង្ស័យនិងការមិនទុកចិត្ត ហើយបាននាំឱ្យមានការអំពាវនាវពីសំណាក់មហាជនជាផ្លូវការសម្រាប់ការបើកចំហនៅលើប្រពន្ធ័អិនធឺណែតនៅពេលនេះ។

     

     

    ចាប់ពីថ្ងៃទី១៩ មករាដល់ថ្ងៃទី១ ខែកុម្ភៈ គ្រាដែលមានការព្រួយបារម្ភជាសាធារណៈអំពីមេរោគកូរ៉ូណាប្រភេទថ្មីបានផ្ទុះឡើងនៅពេលដែលប្រទេសចិនកំពុងត្រៀមរៀបចំសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំរបស់ខ្លួន។ ការភ្ញាក់ផ្អើលមួយបានផ្ទុះឡើងតាមអិនធឺណែតមានការផុសផុល ដោយអ្នកលេងអិនធឺណែតភាគច្រើនមានសិរីភាពក្នុងការរិះគន់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែមិនមែនមេដឹកនាំរដ្ឋាភិបាលមជ្ឈិមនោះទេ ក្នុងការរួមចំណែកដោះស្រាយវិបត្តិរបស់ពួកគេ។

     

     

    ការធ្វើសេរីភាវូបនីយកម្មនោះបានបញ្ចប់ដោយការត្រួតពិនិត្យក្នុងសប្តាហ៍កន្លងទៅ  ដោយបានបិទក្រុមហ៊ុន WeChat និងលុបចោលនូវបណ្តាញទំនាក់ទំនងសង្គម នេះបើយោងតាមព័ត៌មានចិន។ អាជ្ញាធរក៏បានធ្វើការស្តីបន្ទោសដល់ក្រុមហ៊ុនបច្ចេកវិទ្យាដែលបានផ្តល់សេរីភាពក្នុងការនិយាយតាមអិនធឺណែតផងដែរ៕

     

    ប្រែសម្រួល៖ សហការី/ចន្ទិមា

    ប្រភព៖ Reuters