Hot News


Hot News  Hot News  រថយន្ត​អង្គភាព​វរ​លេខ​២១០​ វ៉ា​ជែង​មិន​ប្រយ័ត្ន បណ្ដាលឲ្យ​ក្រឡាប់​ខ្លួនឯង​ ​រងរបួសធ្ងន់​ស្រាល​ ៤​នាក់​

រថយន្ត​ធុន​ធំវ៉ាជែងមិនប្រយ័ត្នជ្រុលទៅ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ សំណាងល្អដែលគ្មានមនុស្សរងគ្រោះ​

  • 18-Jan-09 | 07:18:40 pm


  • ខេត្ត​ពោធិ៍សាត់​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ​បង្ក​ឡើង​ដោយ​រថយន្តធុនធំ​នី​សាន់ ១គ្រឿង បើក​បុកជាមួយ​គោ​យន្ត​កន្ត្រៃ​ ​ នៅវេលា​ម៉ោង ​៩ ​និង ​៣០​នាទី ​ព្រឹកនៅ​ថ្ងៃ​ទី០​៩​ ខែមករា​ ឆ្នាំ​២០១៨​​ តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ ​១៤៣-១៤៤​ ស្ថិត​នៅ​ភូមិ​សាន​ស​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

    តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​នី​សាន់​ ពណ៌​ស​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ តាកែវ​ 2A-​ 20​70 ​ធ្វើដំណើរពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​គោ​យន្ត​កន្ត្រៃ​ម៉ាក​គូ​បូ​តា​ ពណ៌​ក្រហម​ ដែលធ្វើដំណើរ​ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​ខូច​គោ​យន្ត​ទាំងស្រុង​ ប៉ុន្តែ ​មិន​បណ្តាល​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។​

    ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អ​ន្សា​ចំបក់ ​បាន​បញ្ជាក់​ថា​ អ្នកបើកបរ​រថយន្ត​នី​សាន់​ឈ្មោះ​ សោម​ ផា​ អាយុ​ ៣៣​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​អង្គ​ពក​ ឃុំ​ម៉ឺន​ជ័យ​ ស្រុក​រំ​ដូ​ល​ ខេត្តស្វាយរៀង​ ចំណែកឯ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​​ឈ្មោះ​ រ៉ែ​ម​ រ៉​ម​ អាយុ ​១៩​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ព្រៃ​ខ្ជាយ​ ឃុំ​ស្នាយ​អ​ន្ទិ​ត​ ស្រុក​ជុំ​គី​រី​ ខេត្តកំពត​ ។​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​នី​សាន់​ ឡើង​វ៉ា​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​បណ្តាល​ឲ្យ​ទៅ​បុក​គោ​យន្ត​ បណ្តាល​ឲ្យ​ខូច​គោ​យន្ត​កន្ត្រៃ ១​គ្រឿង​ និង​រថយន្ត ​១​គ្រឿង​ មិន​បណ្តាល​ឲ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។​

    ​ចំពោះ​រថយន្ត​ និង​គោ​យន្ត​ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ន្សា​រ​ចំបក់​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ ៕

    ប្រភព : tvfb