Hot News


Hot News  Hot News  នគរបាលប៉ុស្តិ៍អូរបែកក្អម បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់

នគរបាលប៉ុស្តិ៍អូរបែកក្អម បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់

  • 18-Jan-11 | 01:15:32 pm


  • រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម កាលពីវេលាម៉ោង ០០ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណី​ប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកកអម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    ជនសង្ស័យចំនួន ៣នាក់ រួមមាន ១-ឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅភូមិបាក់ខែង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល, ២-ឈ្មោះ ថន ធា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែកអញ្ខាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និង ៣-ឈ្មោះ ជា សុផា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមិនភូមិអរិយ៍ក្សត្រ ឃយំអរិយ៍ក្ដត្រ ស្រុកល្វាឯក ខេត្តកណ្តាល ។ ចំណែកសម្ភារវត្ថុតងាដកហូតបានមាន ម៉ូតូ ១គ្រឿង ម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៧ ។

    សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន ៣នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងល្បាតបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅប៉ុស្តិ៍រដ្ឋបាលអូតបែកក្អម ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

    ប្រភព ៖ tvfb